កណ្ដាល៖ ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើពីប្រទេសវៀតណាមចូលមកខ្មែរ បានត្អូញត្អែគ្រប់ៗ គ្នាថា ពួក គាត់រកប្រាក់ចំណេញលែងបានហើយព្រោះលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាលបង្កើតស្នាក់ការ (កុងត្រូលជជុះ) គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ។
ដើម្បីដាក់កម្លាំងដៃជើងខ្លួនចាំដេញតាមកាក់ស្ទាក់ចាប់រថយន្តជំរិតយកលុយចូលហោប៉ាវ ឆៅៗដោយពុំមានចេញវិក្កយបត្រ.ចុងសន្លឹក ឬបង់ពន្ធចូលរដ្ឋអ្វីទេ.ពោលគឺចាំជំរិតយក លុយស្រស់ៗតែម្ដង ក្រោមហេតុផល (ពិនិត្យឯកសារពន្ធ)ជាក់ស្ដែងលោក អន ស៊ីនួន បង្កើតស្នាក់ការ (កុងត្រូលជជុះ) ដុះស្នឹមនៅផ្លូវជាតិលេខ១ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទល់មុខ(វត្តគង្គាស្ទឹង) ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែ ឈើចេញពីវៀតណាមចូលមកភ្នំពេញដែល បើកលើផ្លូវជាតិលេខ១ ដោយផ្អែកថា (ត្រួតពិនិត្យឯកសារពន្ធ)ដែលចេញពីព្រំដែន តាមពិតដាក់កម្លាំងសម្រាប់រាប់ក្បាលឡាន គាប យកលុយចូលហោប៉ាវតែប៉ុណ្ណោះ។ក្នុងនោះដែរលោក អន ស៊ីនួន បានបង្កើតស្នាក់ការ (កុងត្រូល ជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល សម្រាប់ចាំស្ទាក់ ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលភ្នំពេញ ដែល បើកលើផ្លូវជាតិលេខ៨នេះ។
អាជីវករបានបន្តអោយដឹងទៀតថា ខ្លួនដឹកបន្លែផ្លែ ឈើគ្រឿងជ័រ”ពីវៀតណាម ចូលភ្នំពេញ ដោយប្រើរថយន្តសាំយ៉ុង គឺត្រូវបានដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការនៅផ្លូវជាតិលេខ ៨ ចំណុច ភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់យកលុយចំនួន ១៥០.០០០ រៀល ក្នុង១ជើងជាកំហិតមិនអាចតវ៉ាបាន អាជីវករ អ្នកដឹកបន្លែផ្លែឈើដំឡូងមី ពីវៀត ណាម ចូលមកភ្នំពេញ តាមច្រកទ្វារព្រំដែនអន្តរ ជាតិម៉ឺនជ័យ ក៏បានលើកឡើងស្រដៀង គ្នានេះដែរថា រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ៥ តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់យក លុយក្នុង១ជើង ១០០.០០០រៀល យ៉ាង ទៀង ទាត់។ រីឯរថយន្តដឹកផ្លែឈើ ដោយ មិនមានបង្កប់ទំនិញ ក្នុង១ជើងបង់លុយអស់៧០.០០០ រៀលជាកំហិត។បើរថយន្ត ( វេអង) ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង ២០.០០០រៀលផងដែរ។
ក្រុមអាជីវករបានបញ្ជាក់ដូចៗគ្នាថា រាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ?ជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាង លើ ហៅដេញស្ទាក់ចាប់រថយន្ត(ពិនិត្យឯក សារពន្ធ )រួចកំណត់ឱ្យបង់លុយចូលហោប៉ាវ តែម្ដង! ។ ក្រុមអាជីវករបានបន្ថែុមទៀតថា ក្រោយ ដេញស្ទាក់ជាច្រើន លើកហើយនោះ បច្ចុប្បន្នគ្មាននរណាម្នាក់ ហ៊ានរំលងបានឡើយពោលគឺឱ្យតែបើករថយន្ត មកដល់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយនៅចំណុចនោះគ្រប់ៗគ្នាមិនអាច ខានបានឡើយ។
ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។ជាហេតុនាំឱ្យមន្ត្រីគយខ្លះបង្កើតស្នាក់ការក្រោមហេតុ ផល (ត្រួតពិនិត្យឯកសារពន្ធ) រួចគាបសង្កត់កំណត់យកលុយពី អាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ដើម្បីចែកបក្ខពួកធ្វើមានបានយ៉ាងសុខស្រួលដោយមិនញញើតអ្វីៗទាំងអស់។ ហេតុនេះហើយសូមលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក អន សុីនួន មេសាខាគយខេត្តកណ្ដាលដែលកំពុងពង្រាយដៃជើងក្រុមគយខ្លួនដាក់កុងត្រូលជជុះក្នុងខ្សែរក្រវាត់ខេត្តកណ្ដាលផងទាន។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក អន សុីនួន ប្រធានសាខា គយនិងរដ្ឋាករខេត្តកណ្តាល រាល់ម៉ោងធ្វើការ ៕មានត