ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​លោក លី ស៊ីណា ​ថៅកែ​សណ្ឋាគារ​ខ្នាត​ផ្កាយ​ប្រាំ​អង្គរ​អេរ៉ា (ANGKOR ERA) នៅ​ខេត្ត​សៀមរាប កំពុង​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​

​ខេត្តសៀមរាប​៖ គេ​មិនដឹងថា​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ឈ្មោះ ANGKOR ERA ដែល​មាន​ទីតាំង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប រកស៊ី​ផ្នែក​អូ​តែ​ល ខាត លំដាប់​ផ្កាយ​ប្រាំ ឬ ចំណេញ​នោះ​ទេ​បាន​ជា​គាត់​ពង្រីក​បន្ថែម​មុខរបរ​ខុសច្បាប់​មួយទៀត គឺ រកស៊ី​ជួញដូរ​ឈើប្រណិត​យ៉ាង​សម្បើម​អស្ចារ្យ ដោយ​គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​រំខាន ឬ រារាំង​មុខរបរ​ដ៏​កាក់កប​នេះឡើយ​។ សព្វថ្ងៃ​ឈើ​ប្រណីត​រាប់ពាន់​ម៉ែត្រគូប​មាន​ប្រភេទ ធ្នង់ នាងនួន បេង ពិសេស ក្រញូង កំពុង​ត្រូវបាន​រក្សា និង​ស្តុក​ទុក​ផ្នែក​ខាង​ក្នុង​បរិវេណ​អូ​តែ​ល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​មួយ​ថ្ងៃៗ​គេ​ឃើញ មាន​រថយន្ត​ដឹក​ឈើប្រណិត​គ្រប់​ប្រភេទ សាំ​យ៉ុង នី​សាន់ និង​កូរ៉េ​មួយ​តោន​កន្លះ​ដឹកឈើ​ចូល​ដូច​ហែរ​កឋិន​។

​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្នួញ​រកស៊ី​ប្រចាំ​ខេត្ត​សៀមរាប ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា សព្វថ្ងៃ​ឈើ​របស់​គេ​បាន​លក់​ទៅ​អោយ​ថៅកែ​សណ្ឋាគារ​អេរ៉ា មាន​ចំនួន រាប់សឹប ម៉ែត្រគូប ហើយ​ជាក់ស្តែង​ឈើ​នៅ​សល់​ជាច្រើន ម៉ែត្រគូប​ទៀត ដែល​នៅ​ជំពាក់​គេ តែ​គេ​មិន​ខ្វល់​ទេ ក្នុងការ​រកស៊ី​ឈើ​ជាមួយ​លោក​ប្រធាន​លី​ស៊ីណា​ថៅកែ សណ្ឋាគារ​អង្គរ​អេរ៉ា ព្រោះ​ថ្លៃថ្នូ​រណាស់ ហើយ​ជួយ​លាក់​ការ​បាន​ខ្ពស់​ទៀតផង ព្រោះ​នៅពេល​ណា​មាន សមត្ថកិច្ច​មក​សួរនាំ​ខាង​សណ្ឋាគារ​គេ​ថា ទិញ​ឈើ​មានច្បាប់ ដើម្បី ផ្គត់ផ្គង់​សំណង់​សណ្ឋាគារ តែ​ការពិត​គឺ​ទិញ​សុទ្ធតែ​ឈើ​អត់​ច្បាប់​ដើម្បី​ទៅ​លក់​យកចំណេញ​បន្ត ។​ប្រភព​បាន​បន្តទៀតថា ខាង​សណ្ឋាគារ​ដែល​ជា​អ្នក​កុម្មង់​ទិញ​បាន​ប្រាប់ថា បើ​លក់​ឈើ​អោយ​គេ​កុំ​ខ្លាច​អី ព្រោះ​គេ​មាន​ខ្សែស្រឡាយ​អ្នកធំ ថ្នាក់​ឧបនាយកមន្ត្រី​ហើយ​សូម្បី​តែ​គាត់​ក៏​មាន​ងារ​ជា​ឯកឧត្តម​ដែរ សូម្បីតែ​នៅ​ភ្នំពេញ ក៏​គេ​ជាន់​ផ្អៀង​ដែរ អ្នកណា​មួយ​ដែល​គេ​មិន​ស្គាល់​ថៅកែ​ខារ៉ាអូខេ ស៊ូ​ល នៅ​ម្តុំ T85 នោះ ។

​ការនិយាយ​បែប​នោះ គឺ​ស័ក្តសម​ដែរ ព្រោះ​គិត​មើល​ទៅ​គេ​ហ៊ាន​រកស៊ី​បើកចំហរ​យ៉ាងនេះ​ហើយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​គេ​ផង នោះ​គឺ​មក​ពី​ខ្លាច​ឥទ្ធិពល​ខ្សែស្រឡាយ​អ្នកធំ​ហ្នឹងឯង​ជាពិសេស​ទៅទៀត​នោះ​គី​មាន​ប៉ូលិស​ថ្នាក់​ឧត្តមសេនីយ៍ម្នា​ក់​ជិះ​រថយន្ត​Lexus RX300​ព័ណ ស្លែ​ប្រចាំ​ខេត្ត​សៀមរាប​ចាំ​កាង​ឲ្យ​ទៀតផង ។ បើ​យើង​កត់សំគាល់​មើល​ទៅ​មួយ​ថ្ងៃៗ គេ​ឧស្សាហ៍​ឃើញ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មាន​តាំងពី​ខាង​មេព្រៃប៉ូលីស​សេដ្ឋកិច្ច​ខេត្ត ប៉ូ​លី​សេដ្ឋកិច្ច​ក្រសួង ប៉េអឹម​ខេត្ត ប៉េអឹម​ផ្ទៃ​ប្រទេស​ដែល​ទាំងអស់​នោះ​សុទ្ទសឹង​ជា​អ្នកទទួល​បន្ទុកបង្ក្រាប​បទល្មើស ពិសេស​មន្ត្រី​សាលាខេត្ត​ចូល​ទៅ​ហាត់ប្រាណ ឬ ស្ទីមនៅក្នុង​សណ្ឋាគារអេ​រ៉ា នោះ តើ​ហេតុអ្វី​បានជា​មិនដឹងថា​នៅក្នុង​សណ្ឋាគារ​មាន​ការជួញដូរ​ឈើ​ប្រណីត​បែបនេះ​ទៅវិញ​? គេ​សង្ស័យថា​ខាង​ជំនាញ​ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​របស់​លោក​លី​ស៊ីណា ថៅកែ​សណ្ឋាគារ ហើយ​មើលទៅ​?

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​ថា​ពី​រលោក លី ស៊ីណា ម្ចាស់​សណ្នាគារ​អង្គ​រអេ​រ៉ា​បាន​នោះ​ទេ ។ ហើយ​មហាជន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ជា​ពិសេស​អាជ្ញាធម៌​ខេត្ត​សៀមរាប​ក្នុង​រឿងនេះ ៕​

2015_01_23b-(3) 2015_01_23b 2015_01_23b-(1) 2015_01_23b-(2)

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!