ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ នុត លីឆូយ ប្រធានគយចល័តលើផ្ទៃប្រទេសតំបន់៣ឡើងជំនួសលោក កែវ អង្កាម ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រងដើមតាមរបៀបអំពើពុករលួយ.!

ប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសីហនុ បានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ជំនួសលោក កែវ អង្កាម រួចមកគឺលោក នុត លីឆូយ បានពង្រាយដៃ ជើង ខ្លួនចាំពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តចូលមកកាន់រាជធានីភ្នំពេញ គាបយកលុយតាមការកំណត់ពីអាជីវករនិងឈ្មួញតាមរបៀបអំពើពុករលួយខ្លាំងក្លាជាងអតីតលោក កែវ អង្កាម ធ្វើជាប្រធាននៅទី នោះទៅទៀត ។

ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តលើផ្ទៃប្រទេសតំបន់៣ មានស្នាក់ការប្រចាំនៅស្រុក ស្ស្រែអំបិលក្រោមការគ្រប់គ្រង របស់លោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ពង្រាយដៃជើងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាម អំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក​ នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់ ៣ ដែលអាងមានខ្នងបង្អែករឹងមាំ ទើបហ៊ានប្រព្រឹត្តអំពើ ពុករលួយមិនញញើត អង្គភាពប្រឆាំងអំពើ ពុករលួយនោះទេ?ភាពមិនប្រក្រតីពុករលួយរបស់លោក​ នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ខេត្ត គឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្ត កែបនិងខេត្តកំពត ត្រូវបានមហាជនលាត ត្រដាងជាបន្តបន្ទាប់ ជាពិសេសទាក់ទងទៅ និងការប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំងនោះតែម្តង ។ ដោយឡែកលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់ ទាន់វិធានការទប់ស្កាត់នូវអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តលើផ្ទៃប្រ ទេសតំបន់ ៣ នោះនៅឡើយទេ។ ហេតុនេះហើយទើបមានសេចក្តីអំពាវ នាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ ដែលធ្លាប់បានប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុក រលួយរបស់ក្រុមមន្ត្រីគយចល័តលើផ្ទៃប្រទេសតំបន់៣ ខ្លះៗផងទាន។

ប្រភពស្និទ្ធនឹងលោកនុត លីឆូយ បានបន្ថែមឲ្យដឹងទៀតថា ដោយសារមានខ្នងបង្អែករឹង មាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក នុត លីឆូយ ទទួលបានតំណែងជាមេគយចល័តលើផ្ទៃប្រទេសតំបន់៣ និងទទួលបន្ទុក៥ខេត្តប៉ុន្តែបច្ចុប្បន្ននេះខេត្តទាំង៥ នោះលោក នុត លីឆូយ ទទួលបានចំនួន៣ខេត្ត ប៉ុណ្ណោះ គីខេត្ត កោះកុង.ខេត្តព្រះសីហនុ.ខេត្តកំពង់ ស្ពឺ.ខេត្តចំនួនពីរទៀតគឺមិនអនុញ្ញាតឡើយ។ជាងនេះទៅទៀតលោក នុត លីឆូយ ចំណាយដើម ទុនយ៉ាង ច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តលើផ្ទៃប្រទេសតំបន់៣ គឺលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដឹងច្បាស់ជាងគេ ។ប្រភពឈ្មួញនិងអាជីវករបានបន្ថែមថា លោក នុត លីឆូយ ទទួលបានតំណែងមេគយចល័តលើផ្ទៃប្រទេសតំបន់៣ នោះមកបានបើកដៃពង្រាយអោយកូនចៅខ្លួនពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តចូលមករាជធានីភ្នំពេញ គាបយកលុយ លើតុក្រោមតុតាម អំពើចិត្តនិងតាមការកំណត់របស់លោក នុត លីឆូយ មិនអាចតវ៉ាបានលោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក៣ ខេត្តមកខិត ខំរិះរកគ្រប់វិធីសាសន៍ដើម្បីស្រង់ដើម ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn -tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក នុត លីឆូយ មេគយ ចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៣ ខេត្ត គឺខេត្តព្រះសីហនុ. ខេត្តកោះកុង.ខេត្តកំពង់ស្ពឺ. រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!