ខេត្តត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៧ចំណុចអោយមន្រ្តីថ្នាក់ក្រោមជាតិអោយអនុវត្តមិនតែប៉ុណ្ណោះទេដាក់ទាំងបទបញ្ជាដល់ អភិបាល ទាំង ២៥ រាជធានី ខេត្ត អោយបិទបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសមិនអនុញ្ញាតមានល្បែងសុីសងខុសច្បាប់ឡើយ ។ ដោយឡែកកាសុីណូគ្មានស្លាក់យីហោច្រក ដូង៧ដើមនេះកាលពីម្សិលមិញត្រូវនឹងថ្ងៃសៅរ៍ទី២២ ខែ កក្កដា ឆ្នាំ២០២៣នេះមានករណីជំលោះមួយតឹងសសៃរកដាក់រវាងអ្នកចាក់និងអ្នកសុីសងស្ទើរប្រើអំពើហិង្សាដាក់ទៅហើយចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាននាំគ្នាដេកលក់យ៉ាងរំភើយហាក់គ្មានអ្វីៗកើតឡើងនៅក្នុងមូលដ្ឋានខ្លួន។មិនតែប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចឃុំ.ស្រុក.ខេត្ត.មិនអនុវត្តតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នោះទេ!បែជាបណ្តោយអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដែលមានលោក ស្រ៊ុន ម៉េងលឹម ម្ចាស់បនល្បែងសុីសងខុស ច្បាប់បើកបង្កប់ក្នុងកាស៊ីណូគ្មានស្លាកយី ហោ “ច្រកដូង៧ ដើម”ប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ អោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រីនិងយូគី ខុសច្បាប់យ៉ាងពេញបន្ទុកផ្គើនបទបញ្ជាសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន !
ទីតាំងកើតហេតុនេះស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានឃុំ.ស្រុក.ខេត្ត បាននាំគ្នារក្សាភាពស្ងៀមស្ងាត់!ទុកអោយម្ចាស់បនល្បែងសុីសងបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាក យីហោ”ច្រកដូង៧ដើម” បើកបន្តអោយពលរដ្ឋខ្មែរចូលលេងល្បែងដោយសេរីដដែលមិនខ្វល់ការបង្រ្កាបរបស់សមត្ថកិច្ចឡើយ។
ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងចេញចូលទៅលេងនៅទីនោះបានអោយដឹងថា ម្ចាស់ បនល្បែងមានឈ្មោះស្រ៊ុន ម៉េងលឹមនិងឈ្មោះ វ៉ា បើកបង្កប់នៅក្នុងកាសុីណូគ្មានស្លាកយី ហោ”ច្រកដូង៧ដើម” ប្រចាំភូមិដារ ឃុំដារ ស្រុមេមត់ កំពុងកៀងគរអតិថិជនគ្រប់ទិសទីមកពីជិតឬឆ្ងាយដើម្បីចូលមក លេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ!នាំគ្នាសប្បាយស្រែកហ៊ោកញ្ជៀវ យ៉ាងអនាធិបតេយ្យមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋរស់នៅក្បែរបនល្បែងបង្កប់ក្នុង កាស៊ីណូ គ្មានស្លាកយីហោ “ច្រកដូង៧ដើម ” កំពុងព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្មចោរលួច.ឆក់. ប្លន់.គាស់ផ្ទះ. និងប្រើអំពើហឹង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។
មូលហេតុនេះប្រជាពលរដ្ឋសូមអំពាវនាវដល់លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិង លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាដាក់កម្លាំងមន្រ្តីជំនាញខេត្តក្រោមឱវាទចុះពិនិត្យទីតាំងបនល្បែង សុីសងខុសច្បាប់បង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ នៅ”ច្រកដូង៧ដើម”ដែលកំពុងបើកចំហរអោយពលរដ្ឋ ខ្មែរចូលទៅលេងយ៉ាងគគ្រឹក គគ្រេងដែលមានម្ចាស់ឈ្មោះស្រ៊ុន ម៉េងលឹម នេះផងទាន ។
ដែលបញ្ហានេះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបើពិតមិនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ គួរចាត់ វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ” ច្រកដូង៧ដើម” អោយមានប្រសិទ្ធភាពអោយស្រប តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃផង៕មានត