ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

តុលាការ​មិន​ទាន់​បញ្ចប់​នីតិវិធី​សព្វ​គ្រប់​ផង លោក​មេឃុំ​ហ៊ាន​យក​បង្គោល​ទៅ​បោះ​បែងចែក​ដី​ទំនាស់​

សៀមរាប ៖ លោក​ប៉ា ប៉ូរ ជា​មេឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​កំពុង​រង​នូវ​ការរិះគន់​យ៉ាង ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​កំពុង​មាន​ទំនាស់​ប្តឹង​គ្នា​ដណ្តើម​កាន់កាប់​ដីចំការ​សណ្តែក​ទំហំ​ប្រ មាណ​០៧​ហិកតា​នៅ​តំបន់​ពពាច​ក្នុង​ឃុំ​នោះ ដោយសារតែ​លោក​បាន បញ្ជារ​អោយ​គេ​យក​បង្គោល​ទៅ បោះ​បែងចែក​ដី​ទំនាស់​នោះ​ទាំង​ដី​ការសម្រេច​របស់​តុលាការ​មិន​ទាន់​ចូល​ជា​ស្ថាពរ​ផង​នោះ ។​

​ដីចំការ​សណ្តែក​ទំហំ​ប្រមាណ​០៧​ហិកតា ដែល​កំពុង​មាន​ជម្លោះ​ដណ្តើម​គ្នា​នោះ​មាន​សហ​ម្ចាស់​បំ ណុល​ឈ្មោះ លី វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ខូ​យ សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទាំង ពីរ​នាក់​រស់នៅ​ភូមិ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង រីឯ​សហ​កូនបំណុល​ទី​០១​ឈ្មោះ ម៉ឹង វង្ស ភេទ​ប្រុស​នៅ​ភូមិ ជំនៀង​ទី​០២​ឈ្មោះ ព្រាប ជា ភេទ​ប្រុស​នៅ​ភូមិរ​ទាំង ឃុំ​កំពង់​ឃ្លាំង ហើយ​បាន​ប្តឹង​គ្នា​ដណ្តើម​ធ្វើជា ម្ចាស់​រៀងៗ​ខ្លួន​កាលពី​ចុងឆ្នាំ​២០១៤​។​

​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក កូយ សៅ ចៅក្រម​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដី កា​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​អោយទៅ​សហ​ម្ចាស់បំណុល ខូ​យ សំណាង និង លី វិបុល ធ្វើ ការគ្រប់គ្រង និង​ធ្វើ​ចំការ​ជា​បណ្តោះអាសន្ន ដោយ​ហាមឃាត់​សហ​កូនបំណុល ព្រាប ជា និង ម៉ឹង វង្ស មិនអោយ​ធ្វើ​សកម្មភាព​នានា​នៅលើ​ដី​ទំនាស់​នោះ​ទេ រហូតដល់​ពេល​សម្រេច​ដល់​អង្គសេចក្តី​ចប់​ជា ស្ថាពរ​។​

​សហ​កូនបំណុល​បន្ទាប់មក​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៤ ក៏​បាន​ដាក់​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​ចាត់ ចែង​ជា​បណ្តោះអាសន្ន​នេះ​។ រហូតមកដល់​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៥​នេះ​លោក​ចៅក្រម កូយ សៅ នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​សម្រេច​អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​ចាត់ចែង​ជា បណ្តោះអាសន្ន​ដោយ​បាន​សម្រេច​លុបចោល​ដីកា​ចាត់ចែង​ជា​បណ្តោះអាសន្ន ចេញ​នៅ​ថ្ងៃទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៤ នោះ​វិញ និង​បាន​ប្រគល់​ដី​ប្រមាណ​០៧​ហិកតា​នោះ​អោយ​ទៅ​សហ​កូនបំណុល​គ្រប់ គ្រង​កាន់កាប់​វិញ​ជា​បណ្តោះអាសន្ន​សិន​រង់ចាំ​ដល់​បណ្តឹង​អង្គសេចក្តី​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ​។​

​ជាថ្មី​ម្តងទៀត សហ​ម្ចាស់បំណុល ខូ​យ សំណាង និង លី វិបុល នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ នេះ​ក៏ បាន​បន្ត​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​ទៅ​នឹង​ដីកា​សម្រេច​អំពី​ពាក្យ​សុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច ចាត់ចែង​ជា​បណ្តោះអាសន្ន​នោះ​វិញ​ដែល​ធ្វើអោយ​ដីកា​នេះ​មិន​ទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ​ទេ​។​

​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​គួរអោយ​ងឿងឆ្ងល់​នោះ​គឺថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤​លោក ប៉ា ប៉ូរ មេឃុំ កំពង់​ឃ្លាំង​បាន​ដឹកនាំ​កំលាំង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​និង​ប៉ូលិស​ម្នាក់​ទៅ​បោះបង្គោល​បែងចែក​ដី​ទំនាស់​នោះ ទាំង​ដីកា​សម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​សៀមរាប​មិន​ទាន់​ទាំង​ចូល​ជា​ស្ថាពរ​នៅ ឡើយ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ស​ហ​ម្ចាស់បំណុល​និង​មេធាវី ។​

​ហើយ​នៅក្នុង​ដីកា​សម្រេច​អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​នោះ​ក៏​មាន បញ្ជាក់ដែរថា នឹង​ពុំ​មាន​អានុភាព​ឡើយ​បើ​មិន​ទាន់​ចូល​ជា​ស្ថាពរ​ស្របតាម​បញ្ញត្តិ​មាត្រា​៥៥៦​នៃ​ក្រម នីតិវិធី​រដ្ឋប្បវេណី​។​

​លោក សួង សុភា មេធាវី​របស់​សហ​ម្ចាស់បំណុល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ទង្វើ​របស់​លោក​មេឃុំ​កំពង់​ឃ្លាំង គឺ​បាន​បំពាន​ទៅ​លើ​សេចក្តីសម្រេច​របស់​តុលាការ​។​

​លោកប៉ា​ប៉ូរ​មេឃុំ​កំពង់​ឃ្លាំង​មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​អំពី​បញ្ហា​ខាងលើ​ នោះបានទេ ៕

 

2015_01_23a (1)

2015_01_23a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!