ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក នង សុខុម ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិកំពង់ផែខេត្តព្រះសីហនុជំនួសលោក យុឹក យូរ បើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក.!

ព្រះសីហនុ៖ ប្រភព​ពី​មមន្ត្រីសាខាគយ​ក្នុង​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា លោក នង សុខុម ទទួលបានតំណែងប្រធានការិយា ល័យគយច្រកទ្វារអន្តរជាតិ​កំពង់ផែខេត្ត​ព្រះសីហនុ ជំនួសលោក យុឹក យូរ កាលពីថ្មីៗកន្លងទៅត្រូវបានមហាជនរិះគន់បើក​កកាយ​ចាស់ដៃនូវភាពមិនប្រក្រតីពុកលួយរបស់លោក!បើទោះយ៉ាង ណាក្តីក៏​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុ ធ្វើ​មិនដឹង មិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក នង សុខុម មាន​សិទ្ធិ​អំណាច​កាន់តែ​ធំធេង​ក្នុង​ការឃុបឃិត​ឲ្យ​ឈ្មួញ​មួយ ចំនួន​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួនយ៉ាងសុខស្រួល។ ជាង​នេះ​ទៅ​ទៀត​លោក នង សុខុម បាន​ឃុប ឃិត​ជាមួយ​មន្ត្រី​គយ​ចល័តលើ​ផ្ទៃ​សមុទ្រ​ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ទូក តាម​កប៉ាល់ កាន់តែ​ចច្រើនឡើងៗភាពមិនប្រក្រតីពុករលួយ​របស់លោក នង សុខុម និង​បក្ខពួក​ត្រូវបាន​មហាជនលាតត្រដាង  ជាបន្តបន្ទាប់។​

​ប្រភព​ពី​មន្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​កំពង់ ផែ​អន្តរជាតិ​ខេត្តព្រះសីហនុបានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​ លោក នង សុខុម ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅ ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ប្រភពខ្លះបន្តថាលោក នង សុខុម ស្ទាត់ជំនាញខាងគាប សង្កត់​ជំរិត​យក​លុយ​ពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំ ចូល​នាំចេញ​ទំនិញ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ហើយ​បើ​អ្នក​រត់ការ​ឯក សារ​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​ចូល​មិន​បង់​លុយ​តាម​ការ កំណត់​នោះទេ ត្រូវ​ប្រឈម​នឹង​ការរំខាន​ជាមិនខាន​ឡើយ។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក នង សុខុម បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​លោក នង សុខុម បាន​រៀប ចំ​បណ្ដាញ​ពុករលួយ​យ៉ាង​រឹង មាំ​ដោយ​យក​លេស​ប្រមូល​ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​តាម​ពិត​មន្ត្រី​គយ​រូបនេះ​កំពុង​ប្រព្រឹត្ត​អំពើ​ពុករ លួយ​ស្រង់ដើមដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។​

​ប្រភព​ពី​តំណាង​ក្រុមហ៊ុន ក៏​ដូចជា​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​នាំចេញ​ទំនិញ​តាមច្រកមួយនេះបានបន្តអោយដឹងថាលោក នង សុខុម ប្រធានការិយាល័យគយ​ច្រក​ទ្វារអន្តរជាតិកំពង់ផែខេត្តព្រះសី ហនុ ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗដោយគ្មាន​ញញើត​អ្វី​ទាំងអស់​។ ការគាបសង្កត់​ជំរិត​យក​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​កំពង់ផែ​អន្តរ ជាតិខេត្តព្រះសីហនុ កាន់តែ​ច្រើនឡើងៗ​កំពុង​ធ្វើឲ្យ​លោក នង សុខុម ល្បីល្បាញក្នុង​ការប្រព្រឹត្ត​របៀបអំពើ​ពពុករលួយត្រូវបាន​លាតត្រដាង​ជា​បន្ត បន្ទាប់​។ លើស​នេះ​ទៅទៀត​ករណី​លោក នង សុខុម និង​បក្ខពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ទ្វាររអន្តរជាតិកំពង់ផែខេត្តព្រះសីហនុ កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក នង សុខុម ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​យ៉ាង​គឃ្លើន​បំបំផុត។ ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំមិនអាចសុំការពន្យល់បកស្រាយពីលោក នងសុខុម ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរ ជាតិកំពង់ផែខេត្តព្រះ សីហនុបាននៅឡើយទេ?ព្រោះគ្មានលេខទូរសព្ទ័៕

Filed in: សង្គម

Recent Posts

Bookmark and Promote!