ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រៃវែងបើកដៃអោយក្រុមប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​៨និងបក្សពួកប្រែក្លាយជញ្ជីងថ្លឹងលុយ.!

ព្រៃវែង ៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តព្រែកព្នៅ លើ​កំណាត់ផ្លូវជាតិ​លេខ​៨ បញ្ជាក់ថា សព្វថ្ងៃ​នេះ​ប្រធាន​ជញ្ជីង​ថ្លឹងរថយន្ត កំពុង​សប្បាយចិត្តប្រមូល​លុយ​ចែកគ្នាធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​បើទោះ​បីរថយន្ត​ធំៗផ្ទុក​មិនលើស​ទម្ងន់ក៍ត្រូវតែបង់លុយតាមការ កំណត់របស់ប្រធានស្ថានីយជញ្ជីងថ្លឹងអោយខានតែបានមិនអាចតវ៉ាបានហើយនៅតែ​អាច​ធ្វើ​សកម្ម ភាពទាំង​យប់​ទាំង​ថ្ងៃមិនញញើតអ្វីទាំងអស់ ។ ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសបែរជា​ធ្វើ​មិនដឹង មិនឮ​ រក្សាភាពស្ងៀមស្ងាត់ ទុកអោយមេស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ធ្វើអ្វីៗតាមអំពើចិត្ត ។ឈ្មួញ​និង​អាជីវករ​ដែល​ដឹក ជញ្ជូន​ទំនិញ​ចេញពីស្រុកយួនតាមច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ និងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ឆ្លងកាត់​ផ្លូវ ជាតិ​លេខ៨ ក្នុង​ស្រុក​ពារាំង បានឲ្យដឹងថា បើទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការ កំណត់​ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ ៨ ក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំងខេត្តព្រៃវែង មិនអាចអាក់ខានបានឡើយ។​

ប្រភពដដែលបានបន្ថែមថា​ ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗមកពីខេត្ត  នានាឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តព្រែកព្នៅ ស្រុកពារាំង ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយនិងបក្សពួកប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តចំណុចនោះដែរ ។​

ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក ជា សុមេធី អភិបាល​ខេត្តព្រៃវែងក៏ដូចជា​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការនិង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយរបស់លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងនិងលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ លេខ៨ភូមិព្រែកព្នៅនេះផង!ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់​ក្រុមមន្រ្តីប្រចាំស្ថានីយជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅកំពុងប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ហើយទាន។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែងបានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ព្រែកព្នៅ តាមបណ្តោយផ្លូវជាតិ​លេខ៨ ចំណុចស្រុកពារាំង គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្តគឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។​​ជា​ការពិតឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត វ៉េអងធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ព្រែកព្នៅ ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាចធំដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ចូលបង់ លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ​ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ឡេីយ ។​

ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ្រ ស្រុកពារាំង បាន​ឲ្យដឹងថា​ ពេល​រថយន្ត​ធំៗ​ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​គឺ​តែងតែ​ឃើញ​ព្រូឡានតៃ កុងឡានរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់ លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹងព្រែកព្នៅ តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន។​ ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់ហ៊ាន​តវ៉ា​ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ៨ ក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាមទំនេីងចិត្ត របស់​ពួកគេ​ជាមិនខាន់ ។
​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ៨យ៉ាង​គគ្រឹកគគ្រេង​បណ្ដោលឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ ជា​បន្តបន្ទាប់ ។​

​បញ្ហានេះដែល​លោក​ស៊ុន ចាន់ ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោកសេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹងរថយន្តទូទាំង​ប្រទេស​ មិន​គួរ​មើលរំលង​តទៅទៀត​នោះទេ!​ព្រោះ​ក្រុម​មន្ត្រីស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​លើ​ ផ្លូវជាតិ​លេខ៨ ស្រុកពារាំង ខេត្តព្រៃវែង កំពុង​ប្រែក្លាយទៅជា​ស្ថានីយជញ្ជីង​ថ្លឹង​លុយ​ហើយ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!