ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការសេុីបអង្កេតអោយ សុីជម្រៅទៅលើលោក អន សុីនួន មេសាខាគយខេត្តកណ្តា លពង្រាយកូនចៅដាក់(កុង ត្រូលជជុះ)គាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែ ឈើចេញពីស្រុកយួនតាមរបៀបអំពើពុករលួយ.!

ខេត្តកណ្ដាល​៖ ប្រភព​ពី​មន្ត្រី​ភ្នាក់ងារគយ​ក្នុង​ខេត្ត​កណ្ដាលមួយ ចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក អន ស៊ីនួន មេសាខាគយខេត្តកណ្តាលពង្រាយដៃ ជើងរបស់ខ្លួនដាក់កុងត្រូលជជុះគាបលុយអាជីវករនិងឈ្មួញរកសុី ដឹកបន្លែផ្លែឈើពីស្រុកយួនចូលមកតាមផ្លូវជាតិខ្សែក្រវ៉ាត់ខេត្តកណ្តាលចូលមករាជធានីភ្នំពេញជាលេសត្រួតពិនិត្យពន្ធ!តាមពិតនោះដាក់កុងត្រូលជជុះយកលុយក្រុមអាជីវករនិងឈ្មួញដាក់ហោប៉ាវចែកគ្នាធ្វើមានបានយ៉ាងសុខស្រួលសោះ។ ជាក់ស្តែងក្រុមគយផ្លូវជាតិលេខ១ចំណុចភូមិជ្រោយដង ឃុំសំរោងធំនិងផ្លូវជាតិផ្សេងៗទៀតដែលជាប់ផ្លូវខ្សែរក្រវាត់ខេត្តកណ្តាលដាក់ក្រុងត្រូល ជជុះយកលុយដាក់ហោប៉ៅ គេមិនដែលឃើញក្រុមគយនៅចំណុចនោះត្រួតពិនិត្យឆែកឆេទំនិញម្តងណាឡើយ តែគេសង្កេតឃើញមានតៃកុងឡាន ព្រូឡានឈប់នៅខាងមុខចូលបង់លុយគ្មានក្រដាសស្នាមឬវិក្ក័យ បត្រអ្វីទាំងអស់។

ប្រភពដដែលបានបន្តអោយដឹងថា លោក អន ស៊ីនួន មិនចាត់វិធានការបង្ក្រាបក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធមិន​គ្រប់​និងទំនិញខុសច្បាប់ឆ្លងកាត់​ខេត្ត​កណ្ដាលនោះទេបណ្តោយក្រុមឈ្មួញទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត ។ លោក អន ស៊ីនួន ចំណាយ​ដើមទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ទើប​ខំប្រឹងប្រព្រឹត្តអំពើពុក​រលួយស្រង់ដើមដោយគ្មាន​ញញើតនិងអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។​
​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អន ស៊ីនួន បានឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អន ស៊ីនួន កំពុង​អនុវត្តន៍តាមបទពិសោធន៍របស់​លោក វ៉ូ វណ្ណា អតីត​ប្រធាន​សាខាគយខេត្តកណ្ដាលដើម្បី​ប្រមូល​លុយ​ធ្វើមានបានយ៉ាង​សុខ​ស្រួល​។

ប្រភព​ខ្លះបានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និងផ្លូវជាតិផ្សេងៗទៀតចូល​មក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​របស់​លោក អន ស៊ីនួន តែម្តង​។ ជាក់ស្ដែង​តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាលមក គឺ​លោក អន ស៊ីនួន មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ បានម្ដងណាឡើយមាន​តែ​សម្រប សម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹក​ទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ទន្ទឹម​នឹង​នេះ​នៅ​ច្រក​ជ្រៃ​ធំ ច្រកបាក់ដៃនិង​ច្រក​ផ្សេងៗទៀត ក្រុម​ឈ្មួញ​អាច​នាំ​ចូល​ទំនិញ​គេច​ពពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬទំនិញខុសច្បាប់យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក វ៉ូ វណ្ណា នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ។

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល​បានបន្ថែមឲ្យដឹង​ថា​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ក្នុងខេត្ត កណ្តាលចូល​ទៅ​រាជធានី​ភ្នំពេញ សុទ្ធតែ​មាន​ទំនាក់ ទំនងស្និទ្ធ​ជាមួយ​លោក អន ស៊ីនួន ដើម្បី​សម្រួល​ដល់​អាជីវកម្ម​របស់​ពួកគេ​។ លើស​នេះ​ទៅ​ទៀត​លោក អន ស៊ី នួន​ បាន​ពង្រាយដៃ​ជើងរបស់ខ្លួនដាក់ត្រូលជជុះតាមដងផ្លូវនិងក្រុម​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​កណ្ដាល គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹក ជញ្ជូនទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​ជា​ច្រើន​ខ្សែ​ក្នុង​ខេត្តកណ្ដាល​ស្រេច​តែ​អំពើចិត្តបើទោះបីឈ្មួញទាំងនោះដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​រួចហើយ​ក៏​ដោយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្ដាល បានឲ្យដឹង​ថា​លោក អន ស៊ីនួន ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​តាំង​ពី​រសៀល​ថ្ងៃទី​២៨ ខែ​មករា​ឆ្នាំ​២០១៩​ហើយ​រហូត​មកដល់បច្ចុប្បន្ននេះលោក អន ស៊ីនួន មិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នៅ​ឡើយ​ទេ​។​
ដូច្នេះសូម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​មិនគួរបណ្តែតបណ្តោ យតទៅទៀតនោះទេ។ ហេតុនេះក្រុមអាជីករ ដឹកបន្លែផ្លែឈើមានការអំពាវនាវដល់លោក លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្រ្តីគយជជុះនិងលោក​ អន ស៊ីនួន ប្រធាន​សាខាគយ​ខេត្ត​កណ្ដាលដែលពង្រាយដៃជើងប្រព្រឹត្តអំពើពុករលួយតាម​អំពើ​ចិត្ត​នេះផង។​
ពាក់ព័ន្ធព័ត៌មានខាងលើ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល រាល់ម៉ោងធ្វើការ៕មាន​ត​

Filed in: សង្គម

Recent Posts

Bookmark and Promote!