ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក សំ សុវណ្ណារិទ្ធ ឡើងជំនួសតំណែងលោក ទុំ ណូ កំពុងរៀបចំផែនការស្ដារស្រង់ដើមតាមរូបភាពសំងំប្រមូលលុយពីមធ្យោបាយដឹកជញ្ជូនផ្លូវកោគនិងទំនិញគេចពន្ធលើលំហរផ្ទៃសមុទ្រ.!

ប្រភពពីក្រុមឈ្មួញបានឲ្យដឹងថាទំនិញគេចពន្ធ បានលំហូរចូលតាមស្នាក់ការគយនិងរដ្ឋាករទាំង៣ ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់សាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ! ត្រង់ចំណុចនេះត្រូវបានគេបង្ហើបដឹងថា រដ្ឋបានបាត់បង់ចំណូលពន្ធនាំចូលយ៉ាងច្រើនក្នុង១ខែ ៗ ដោយអំពើរត់ពន្ធនេះក្លាយ ជាប្រភពសេដ្ឋកិច្ចនៃការអំពើពុករលួយរបស់ ប្រធានសាខា ប្រធានស្នាក់ការគយរហូតដល់មានការខ្សឹបខ្សៀវគ្នាថា ខាងសាខាម៉ៅដាច់អោយខាងស្នាក់ការគយទាំង៣ បង់ លុយជាកញ្ចប់ឡើងលើបែងចែកហែកប្រយោជន៍ស៊ីតាមតួនាទីភារកិច្ច។បច្ចុប្បន្នប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រះសីហនុ លោកសំ សុវណ្ណារិទ្ធ ដែលទើបឡើងតំណែងជំនួសកន្លែងលោក ទុំ ណូ ដែលជាកៅអីខ្លាញ់នោះ កំពុងរៀបចំផែនការស្ដារស្រង់ដើម ក្នុងការដោះដូរតូតំណែង តាមរូបភាពសំងំកើបលុយតាម មធ្យោបាយដឹកជញ្ជូនទំនិញគេចពន្ធលើលំហរសមុទ្រ ដែលលំហូរចូលតាមច្រកស្នាក់ការគយទាំង៣ យ៉ាងស្ងាត់ស្ងៀមបំផុតដោយយកគំរូ តាមប្រធានចាស់ ។ ក្នុងនោះស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ពោពេញទៅដោយទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់លក្ខណ:ទ្រង់ ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប (ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សាធូប) ចាប់ហួយទៅវិញ។

ប្រភពពីមន្រ្តីគយអត់លិឌ្ឍបានបានខ្សឹបប្រាប់ថា អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ គឺបញ្ហាប្រេងសាំងគេចពន្ធនេះ តែម្តង ខាងគយទំនប់រលក រកសេដ្ឋកិច្ចបែបពុករលួយអោយប្រធានសាខា យ៉ាងសុខស្រួល បន្លំដូចជាប្រេងសាំងនាំចូលស្របច្បាប់ជាដើម។មហាជនបានលើកឡើងថា បើខាងគយទំនប់រលក ដែលមានលោក ណុប សំអាន ជាប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយា ល័យគយច្រកទំនប់រលក និងមេសាខាគយខេត្ត មានវិធានទប់ស្កាត់ទំនិញគេចពន្ធប្រេងគេចពន្ធ អនុវត្តតាមផែនការ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជានិងការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចគោលនយោ បាយរដ្ឋាភិបាលធានា បានថា រដ្ឋនឹងទទួលបានចំណូលពន្ធនាំចូលក្នុងកម្រិតខ្ពស់ក្នុង ១ខែៗ ប៉ុន្តែប្រធានសាខា និងមេស្នាក់ការ គយទាំង៣ ធ្វើការរបៀបកន្ទេលធំបន្លំដេកក៏ប្រឹងស្រូបយកប្រភពសេដ្ឋកិច្ចពីទំនិញរត់ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ក្លាយទៅជាវប្បធម៌ ហែកប្រយោជន៍ចែកគ្នាទទួលទានយ៉ាងស្ងៀមស្ងាត់ និងសំណែនដល់ថ្នាក់លើដើម្បី បិទបាំងអំពើមិនប្រក្រតីក្លាយជាអំពើពុក រលួយលក្ខណះប្រព័ន្ធរីកដុះ ដាលពេញបន្ទុក។ កន្លងមកក៏ដូចបច្ចុប្បន្ន ប្រេងគេចពន្ធបានហូរចូលដោយគម្ហុកពីប្រទេសថៃ យកមកទុកលក់ចែកចាយបន្តនៅចំណុច កោះព្រាប ក្រោមការគ្រប់គ្រងដោយមេគយទំនប់រលក លោក ណុប សំអាន ។ដូច្នេះទូកតូច.ទូកធំធ្វើចរាចរណ៍លើដែនសមុទ្រត្រូវ ទិញប្រេងគេចពន្ធពីចំណុច កោះព្រាប មានតំលៃទាបសម្រាលដល់ការចំណាយរបស់ពួកគាត់ ពិសេសឡានឈ្មួញទាំងតូច ទាំងធំ បានទៅដឹកចេញពីកោះព្រាប យកមកចែក ចាយតាមស្ថានីយ៍ប្រេងក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួនទៀតយ៉ាងចំហរ ខណ:មេគយៗ មានភារកិច្ចបង្ក្រាបងប់ងល់និងទទួលលាភសក្ការៈពីមេឈ្មួញរកស៊ីទុច្ច រិតទាំងនោះធ្វើមានបានយ៉ាងសុខស្រួល ?បើទោះជាទំនិញគេចពន្ធលក្ខណ: ទ្រង់ទ្រាយធំ មានដូចជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មក បង់ពន្ធជាទំនិញ(ផ្សាធូប) ចាប់ហួយទៅវិញក៏ដោយ ក៏រាល់ទំនិញទាំងនេះត្រូវឆ្លងកាត់ក្រុមគយចល័តដែនសមុទ្រ និងនគរបាល ព្រំដែនទឹកជាមុនសិន។ នេះសបញ្ជាក់ថា គយចល័តដែនសមុទ្រ និងនគរបាលព្រំដែន អនុញ្ញាតអោយដឹកជញ្ជូនឬទទួលកញ្ចប់ពីក្រុមឈ្មួញហើយ ទើបខាងគយទំនប់រលក គយស្ទឹងហាវ គយកែវផុស បន្តយកកញ្ចប់ដូចគ្នា ទើបបទល្មើសរត់ពន្ធក្លាយទៅជារឿងធម្មតាដែលមេគយៗនៅខេត្តព្រះសីហនុ និងមេគយស្នាក់ការទាំង៣ ម្នាក់ៗសឹងក្លាយជាសេដ្ឋីពីចំណូលប្រភពសេដ្ឋកិច្ចទំនិញគេចពន្ធទាំងនេះ។ មេឈ្មួញរកសុីដឹក ទំនិញគេចពន្ធ និងប្រេងគេច ពន្ធគឺមុខដដែលៗទេ បើចង់បង្ក្រាបងាយស្រួលបំផុត ប្រសិនបើមេ គយៗ និងសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទះ ឬមិនទទួលបានប្រយោជន៍ពីបទល្មើសនោះ។លោក ណុប សំអាន ប្រធានស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ត្រូវបានគេខ្សឹបប្រាប់អោយដឹងទៀតថា មានមេឈ្មួញរកស៊ីគេចពន្ធធំៗ ជាច្រើនបានមកចរចារកកញ្ចប់ទុកអោយចៀសវាងបែកឆ្នាំងបាយពួកគេ។ក្រុមអ្នករកស៊ីបានរំលឹកថាបើសិនថ្នាក់លើមិនបានអើពើទប់ស្កាត់ទំនិញ គេចពន្ធហូរចូលតាមស្នាក់ការគយទាំង៣ស្ថិតក្រោមការគ្រប់ គ្រងរបស់ លោក សំ សុវណ្ណារិទ្ធ នោះ រដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូលក្នុង១ខែរាប់សែនដុល្លារ ដែលថវិកាទាំង នេះសុទ្ធតែធ្លាក់ចូលត្រឹមហោ ប៉ៅមេគយៗសាខា មេគយៗ ស្នាក់ការប៉ុណ្ណោះ ពិសេសមេគយទំនប់រលកទទួលលាភសក្ការៈពីទំនិញគេចពន្ធក្នុងកម្រិតខ្ពស់ រហូតដល់មានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចអោយ លោក សំ សុវណ្ណារិទ្ធ មេសាខាគយក៏ដូចមេៗខាង លើដើម្បីឆក់យកឱកាសប្រមូលប្រភពចំណូលក្នុងតំណែងនេះ ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!