ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមិនគួរមើលរំលងបនល្បែងសុីសងច្រើនប្រភេទ យីហោកាសា (CASA).!

ភ្នំពេញ ៖ គួររម្លឹកផងដែរថា កាលនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២-សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យលោក អភិបាល ទាំង២៥ ខេត្ត ក្រុង ត្រូវតែចាត់វិធានការទប់ស្កាត់ និងបង្រ្កាបទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ឲ្យខានតែបាន។សម្ដេចបានបញ្ជាក់យ៉ាងដាច់ណាត់ថា បើ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការបង្រ្កាបទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

តាមប្រភពរបាយការណ៍ពីពលរដ្ឋដែលចេញចូលលេង ល្បែងសុីសងបានបង្ហើបថា នៅក្នុងទីតាំងមួយនេះមានដូចជា៖ (ភ្នាល់ចាក់បាល់ បៀរការ៉ាត់)និងល្បែងជាច្រើនប្រភេទទៀត តាមប្រព័ន្ធអនឡាញ យីហោកាសា (CASA) ជាប់មន្ទីរពេទ្យគន្ធបុប្ផា នៅតាមបណ្តោយផ្លូវ៤៧ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកឲ្យក្រុមអ្នក ញៀនល្បែងចូលលេងគគ្រឹកគគ្រេងពេញបន្ទុកយ៉ាងអនាធិបតេយ្យខណៈអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់! មិនហ៊ានធ្វើការបង្រ្កាបគេសង្ស័យថាខ្លាចបាត់បង់លាភសក្ការៈនិងផលប្រយោជន៍ទេដឹង?។

ទីតាំងបនល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទតាមប្រព័ន្ឋអនឡាញ យីហោកាសា (CASA)ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងភូមិសាស្រ្តខាងលើកាលពីកន្លងទៅរដ្ឋបាលខណ្ឌដូនពេញបានចុះធ្វើកិច្ចសន្យាម្តងរួចមកហើយដែរពាក់ព័ន្ធល្បែងសុីសងខុសច្បាប់នេះ។ប៉ុន្តែបច្ចុប្បន្នឃើញថាបើកលេងបានយ៉ាងរលូនឬមួយ(វាយព្រៃបង្អើលពោះគោះទឹកបង្អើលត្រីអោយចូលស៊ងឬ?) ទើបមិនហ៊ានចាត់វិធានការទប់ស្កាត់និងបង្រ្កាបនោះ! មហាជនក៍ដូចប្រជាពលរដ្ឋដាក់ការសង្ស័យ ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នក បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកលេងបានដោយរលូនបែបនេះ។

ប្រភពដដែលបន្តថា ម្ចាស់ទីតាំងបនល្បែង (ភ្នាល់ចាក់បាល់ បៀរការ៉ាត់)និងល្បែងជាច្រើនប្រភេទទៀត តាមប្រព័ន្ធអនឡាញ យីហោកាសា(CASA)មួយកន្លែងជាប់មន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងទឹកដី ខណ្ឌដូនពេញ រាជធានីភ្នំពេញប្រហែលធំជាងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញហើយ ហើយមាន អំណាច បានហ៊ានបើកឲ្យក្រុម ញៀនល្បែងចូលលេងហ៊ោរកញ្ជ្រៀវ តាមអំពើចិត្ត មិនខ្លាច ញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភ ភ័យខ្លាចអំពីបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម .លួច. ឆក់. ប្លន់. គាស់ផ្ទះ. គ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ហេតុនេះហើយទើបពលរដ្ឋរស់នៅទីក្រុងភ្នំពេញនាំគ្នាអំពាវនាវ ដល់លោក ឃួង ស្រេង អភិបា លរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរ បាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបទល្មើសល្បែង សុីសងខុសច្បាប់ច្រើនប្រភេទតាមប្រព័ន្ធ អនឡាញ យីហោកាសា(CASA)មួយកន្លែងជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផង អោយស្របតាបគោលនយោបាយភូមិឃុំមានសុវត្ថភាព៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!