ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ នុត លីឆូយ ប្រធានគយចល័តលើផ្ទៃប្រទេសតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រងដើមតាមរបៀបអំពើពុករលួយ.!

លោក​ នុត លីឆូយ ប្រធានគយចល័តលើ  ផ្ទៃប្រទេសតំបន់៣ ឡើងជំនួសលោក កែវ អង្កាម  ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រងដើមតាមរបៀបអំពើពុករលួយនេះបើតាមប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសីហនុ បានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ជំនួសលោក កែវ អង្កាម មកគឺលោក នុត លីឆូយ បានពង្រាយដៃ ជើង ខ្លួនចាំពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តចូលមកកាន់រាជធានីភ្នំពេញ គាបយកលុយអាជីវករនិងឈ្មួញតាមរបៀបអំពើពុករលួយខ្លាំងក្លាជាងអតីតលោក កែវ អង្កាម ធ្វើជាប្រធាននៅទីនោះទៅទៀត ។

ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តផ្ទៃប្រទេសតំបន់៣ មានស្នាក់ការប្រចាំនៅស្រុក ស្រែអំបិលក្រោមការគ្រប់គ្រងរបស់លោក​ នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ពង្រាយដៃជើងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាម អំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក​ នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ដែល អាងមានខ្នងបង្អែករឹងមាំ ហ៊ានប្រព្រឹត្តអំពើ ពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើ ពុករលួយឡើយ។ ភាពមិនប្រក្រតីពុករលួយរបស់លោក​ នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែបនិងខេត្តកំពត ត្រូវបានមហាជនលាត ត្រដាងជាបន្តបន្ទាប់ ជាពិសេសទាក់ ទងទៅនិងការប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំង៥នោះតែម្តង ។ ដោយឡែកលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់ ទាន់វិធានការទប់ស្កាត់នូវអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ នោះនៅឡើយទេ។ ហេតុនេះហើយទើបមានសេចក្តីអំពាវ នាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់បានប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រី គយចល័តលើផ្ទៃប្រទេសតំបន់៣ ខ្លះៗផង។

ប្រភពស្និទ្ធនឹងលោក នុត លីឆូយ បានបន្ថែមឲ្យដឹងទៀតថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ទើបលោក នុត លី ឆូយ ទទួលបានតំណែងជាមេគយចល័ត លើផ្ទៃប្រទេសតំបន់៣ និងទទួលបន្ទុក៥ ខេត្តយ៉ាងរំភើយ ។ ប៉ុន្តែបច្ចុប្បន្ននេះខេត្តទាំង៥ នោះលោក នុត លីឆូយ ទទួលបានចំនួន៣ខេត្ត ប៉ុណ្ណោះគីខេត្តកោះកុង.ខេត្តព្រះសីហនុ.ខេត្តកំពង់ ស្ពឺ.ខេត្តចំនួន ពីរទៀតគឺមិនអនុញ្ញាតឡើយ។ជាងនេះទៅ ទៀតលោក នុត លីឆូយ ចំណាយដើមទុនយ៉ាង ច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តលើផ្ទៃប្រទេសតំបន់៣ គឺលោក គុណ ញឹម អគ្គនាយកគយដឹងច្បាស់ជាងគេ ។
ប្រភពឈ្មួញនិងអាជីវករបានបន្ថែមថាលោក នុត លីឆូយ ទទួលបានតំណែងមេគយចល័តលើផ្ទៃប្រទេសតំបន់៣ នោះមកបានបើកដៃពង្រាយអោយកូនចៅខ្លួនពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តចូលមក រាជធានីភ្នំពេញគាបយកលុយលើតុក្រោមតុតាម អំពើចិត្តនិងតាមការកំណត់របស់លោក នុត លីឆូយ មិនអាចតវ៉ាបានលោក នុត លី ឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៣ ខេត្តមកខិតខំរិះរកគ្រប់វិធីសាសន៍ដើម្បីស្រង់ដើម ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn -tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក នុត លីឆូយ មេគយ ចល័លើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៣ ខេត្ត គឺខេត្តព្រះសីហនុ. ខេត្តកោះកុង.ខេត្តកំពង់ស្ពឺ. រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!