ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅតែបន្តបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ខេត្តព្រៃវែង ៖ ប្រភពសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរ” កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពុងត្របែក បានអោយដឹងថា “កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោង នៅតែបន្តបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងដដែល រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ ស្រុក នាំគ្នារក្សាភាពស្ងៀមស្ងាត់។

ប្រភពបានបន្តអោយដឹងថា”កាសុីណូយីហោ ៣៣” ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងរាល់ថ្ងៃនេះគ្មានច្បាប់អនុញាតនោះទេ! ហើយមានខ្នងបង្អែករឹងមាំនៅក្នុងខេត្ត ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះលោក ជា សុមេធី អភិបាល ខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងទើបកាន់តំណែងថ្មី ហ៊ានបង្រ្កាប ម្ចាស់ “កាស៊ីណូយីហោ ៣៣”ដែរឬទេ?ពេលដែលម្ចាស់បនល្បែងបើកអោយពលរដ្ឋចូលលេងល្បែងសុីសងផ្ទុយពីច្បាប់អនុញ្ញាតនោះ។ ហេតុនេះទើបប្រជាពលរដ្ឋក្នុងមូល ដ្ឋានសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គឺលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែង សុីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តពិនិត្យទីតាំង “កាស៊ីណូយីហោ ៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលកំពុងអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែង សុីសងជល់មាន់បៀអាប៉ោងខុស ច្បាប់និងល្បែងច្រើនប្រភេទទៀតនៅក្នុង “កាសុីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនេះ ។

ប្រភពពីក្រុមញៀនល្បែងចេញចូលលេងក្នុង “កាសុីណូយីហោ ៣៣” បានបន្ថែមថា ភាគច្រើនសុទ្ធតែពលរដ្ឋខ្មែរដែលញៀនល្បែងនាំគ្នាជិះឡាននិងម៉ូតូសេរីទំនើបៗរាប់រយគ្រឿង ចូល ទៅលេងល្បែងសុីសងខុស ច្បាប់យ៉ាងរំភើយជារៀងរាល់ថ្ងៃមិនព្រមបង្រ្កាប! ដោយហេតុថា អាជ្ញាធរនិង សមត្ថកិច្ចក្នុងមូលដ្ឋានហ៊ានផ្គើន បទបញ្ជាសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ។
មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅស្រុកកំពង់ត្របែក រងចាំមើលកណ្តាប់ដៃលោក ជា សុមេធី អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃ វែង ទើបកាន់តំណែងថ្មីៗមានវិធានការបែប ណាខ្លះទៅលើម្ចាស់ “កាស៊ីណូយីហោ ៣៣ ដែលកំពុងបើកពង្វក់អោយពលរដ្ឋ ខ្មែរចូលលេងល្បែងសុីសងផ្ទុយច្បាប់អនុញាតិនោះ។ ឬមួយទុកអោយម្ចាស់ “កាស៊ីណូយីហោ ៣៣” ធ្វើព្យុះភ្លៀងគៀងគរពលរដ្ឋខ្មែរអោយចូលលេងល្បែងជល់មាន់បៀអាប៉ោងខុសច្បាប់និងល្បែងផ្សេងៗទៀតយ៉ាងពេញបន្ទុក បង្កអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរ លូច.ឆក់. ប្លន់. គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង។
មជ្ឈដ្ឋាននានាដាក់ការសង្ស័យថា ប្រហែល ម្ចាស់ “កាស៊ីណូយីហោ ៣៣” បានផ្ដល់ ផលប្រយោជន៍ប្រចាំថ្ងៃ ខែជូនអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ឃុំ ស្រុក ខេត្ត រួចរាល់អស់ហើយទេដឹង? បានជានាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមចាត់វិធានការបង្ក្រាបដើម្បីអោយស្របតាមគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញអោយអនុវត្តន៍ដោយក្រសួងមហាផ្ទៃនិងអោយស្របតាមបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ផងទាន។
បញ្ហានេះដែលលោក ជា សុមេធី អភិបាលខេត្តព្រៃវែងលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រៃវែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការបង្រ្កាបម្ចាស់ “កាសុីណូយីហោ៣៣ ” នៅច្រកព្រំដែនស្វាយអាង៉ោងស្រុកកំពង់ត្របែកកំពុងបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុី សងនេះអោយមានប្រសិទ្ធភាព ៕មានត

 

Filed in: សង្គម

Recent Posts

Bookmark and Promote!