ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង និងលោក ពេជ្រ វីរះ ស្នងការនគរបាលខេត្តស្វាយរៀងមិនគួរមើលរំលងក្រុមឈ្មួញរត់ពន្ធទំនិញចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតាមច្រករបៀងក្រសាំងជ្រុំ.!

ខេត្តស្វាយរៀង៖ ក្រុមឈ្មួញសម្រុករត់ពន្ធទំនិញចេញទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំុ ខេត្តស្វាយរៀង យ៉ាងពេញបន្ទុកដោយរលូនដោយ មានខ្នងបង្អែករឹងមាំចាំការពារនេះបើតាមប្រភពពីពលរដ្ឋរស់នៅ ក្នុងភូមិក្រសាំងជ្រំុ ឃុំគ្រួស ស្រុកស្វាយជ្រំុ ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពក្រុមឈ្មួញរត់ពន្ធទំនិញចេញទៅស្រុកយួនមានដូចជាបារី ~ ស្ករស ចេញទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក។

ប្រភពបានបន្តឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលច្រកក្រសាំងជ្រំុ កំពុងត្រូវប៉ាន់សប្បាយប្រមូលលុយពីឈ្មួញរត់ពន្ធទំនិញទៅស្រុក យួន ក៏ដូចជាប្រមូលលុយពីឈ្មួញនាំចូលទំនិញពីស្រុកយួនតាមច្រកនេះផងដែរ ។ តាមការបង្ហើបពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានរក្សាភាពស្ងៀមស្ងាត់ ពេលដែលឈ្មួញរត់ពន្ធចេញទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំុ យ៉ាងគំហុក។

ប្រភពមន្ត្រីអត់លិឌ្ឍបានខ្សឹបប្រាប់ថា មានទំនិញច្រើនប្រភេទដែលឈ្មួញនាំចូលពីស្រុកយួនជាពិសេសទំនិញចាប់ហួយគ្រឿងកំប៉ុង ដោយគ្មានការត្រួតពិនិត្យ តាមបទ ដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវនោះទេ។ ទន្ទឹមនឹងនេះ ឈ្មួញនាំចូលផ្លែឈើច្រើនប្រភេទពីស្រុកយួន ដូចជាសាវម៉ាវ ខ្នុរ ស្រកានាគ ទុរេន ក្នុងមួយថ្ងៃៗជាច្រើនរថយន្តព្រោះសមត្ថកិច្ចនៅច្រករបៀងក្រសាំងជ្រំ គិតតែពីរឿងប្រមូលលុយដាក់ហោ ប៉ៅធ្វើមានបានយ៉ាងសុខស្រួលប៉ុណ្ណោះ ។

ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វីរៈ ស្នងការនគរ បាលខេត្តស្វាយរៀង ពិនិត្យឡើងវិញខ្លះផង!ចំពោះភាពមិនប្រក្រតីពុករលួយដែលកើត ឡើងនៅច្រករបៀងក្រសាំងជ្រំុ ស្រុកស្វាយជ្រំុ ខេត្តស្វាយរៀង ។ប្រភពពីប្រជាពលរដ្ឋបានបន្ថែមឲ្យដឹងទៀតថា ឈ្មួញដែលរត់ពន្ធបារី និងស្កសរទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំុ ត្រូវបានគេស្គាល់ ជាភរិយារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំុ ដែលមានការឃុបឃិតជាប្រព័ន្ធ។ សូម្បីលោក ហេង សំបូរ ប្រធានសាខាគយខេត្ត ស្វាយរៀង បានរក្សាភាពស្ងៀម ស្ងាត់ពេលដែលឈ្មួញរត់ពន្ធបារី~ ស្កសរ និងទំនិញផ្សេងៗទៀតទៅស្រុកយួន យ៉ាងរាល ដាលធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ហេតុនេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វីរះស្នងការនគរ បាលខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបច្ចុប្បន្នសមត្ថកិច្ចនៅច្រករបៀងក្រសាំងជ្រំុ គិតតែប្រមូលលុយពីឈ្មួញរត់ពន្ធទំនិញទៅស្រុកយួន និងប្រមូលលុយពីឈ្មួញនាំចូលទំនិញគេចពន្ធពីស្រុកយួន ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីមន្រ្តីពាក់ព័ន្ធប្រចាំការច្រករបៀងក្រសាំងជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងរាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!