ព្រះសីហនុ៖ ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា លោក នង សុខុម ទទួលបានតំណែងប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិកំពង់ផែខេត្តព្រះសីហនុ ជំនួសលោក យុឹក យូរ កាលពីថ្មីៗកន្លងទៅត្រូវបានមហាជនរិះគន់ បើកកកាយនូវភាពមិនប្រក្រតីពុកលួយ!បើទោះយ៉ាងណាក្តីក៏មេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក នង សុខុម មានសិទ្ធិអំណាចកាន់ តែធំធេងក្នុងការឃុប ឃិតឲ្យឈ្មួញមួយ ចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ជាងនេះទៅទៀតលោក នង សុខុម បានឃុបឃិតជាមួយមន្ត្រីគយលើផ្ទៃសមុទ្រដើម្បីគាបយកលុយពីក្រុមឈ្មួញនាំចូលទំនិញតាមទូក តាមកប៉ាល់ កាន់តែចច្រើនឡើងៗភាពមិនប្រក្រតីពុករលួយរបស់លោក នង សុខុម និងបក្ខពួកត្រូវបានមហាជនលាតត្រដាងជាបន្តបន្ទាប់។
ប្រភពពីមន្ត្រីដែលបម្រើការងារនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុបានឲ្យដឹងថា មួយរយៈកន្លងទៅនេះ លោក នង សុខុម ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពខ្លះបន្តថាលោក នង សុខុម ស្ទាត់ជំនាញខាងគាប សង្កត់ជំរិតយកលុយពីក្រុមអ្នករត់ការឯក សារនាំ ចូលនាំចេញទំនិញតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសី ហនុ ស្រេចតែអំពើចិត្តរបស់ខ្លួន ហើយបើអ្នករត់ការឯក សារក្រុមហ៊ុននាំទំនិញចេញចូលមិនបង់លុយតាមការ កំណត់នោះទេ ត្រូវប្រឈមនឹងការរំខានជាមិនខានឡើយ។ប្រភពដែលស្និទ្ធនឹងលោក នង សុខុម បានឲ្យដឹងថា បច្ចុប្បន្ននេះលោក នង សុខុម បានរៀប ចំបណ្ដាញពុករលួយយ៉ាងរឹង មាំដោយយកលេសប្រមូលពន្ធជូនរដ្ឋ ប៉ុន្តែតាមពិតមន្ត្រីគយរូបនេះកំពុងប្រព្រឹត្តអំពើពុករលួយស្រង់ដើមដើម្បីផលប្រយោជ ន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។
ប្រភពពីតំណាងក្រុមហ៊ុន ក៏ដូចជាក្រុមអ្នករត់ការឯកសារនាំចូលនាំចេញទំនិញតាមច្រកមួយនេះបានបន្តអោយដឹងថាលោក នង សុខុម ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិកំពង់ផែខេត្តព្រះសីហនុ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗដោយគ្មានញញើតអ្វីទាំងអស់។ ការគាបសង្កត់ជំរិតយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញតាមច្រកកំពង់ផែអន្តរ ជាតិខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗកំពុងធ្វើឲ្យលោក នង សុខុម ល្បីល្បាញក្នុងការ ប្រព្រឹត្តរបៀបអំពើពពុករលួយត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ លើសនេះទៅទៀតករណីលោក នង សុខុម និងបក្ខពួកឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វាររអន្តរជាតិកំពង់ផែខេត្តព្រះសីហនុ កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះថាលោក នង សុខុម ចាប់តាំង ពីទទួលបានមេគយច្រកទ្វារអន្តរជាតិកំពង់ ផែព្រះសីហនុបាននឹងកំពុងសាងភាពល្បីល្បាញឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពស្រង់ដើមយ៉ាងគឃ្លើនបំផុត។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំមិនអាចសុំការពន្យល់បកស្រាយពីលោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិកំពង់ផែខេត្តព្រះសីហនុបាននៅ ឡើយទេ?ព្រោះគ្មានលេខទូរសព្ទ័៕