ខេត្តត្បូងឃ្មុំ ៖ ប្រភពរាយការណ៍ពីឈ្មួញនិងអាជីវករបានអោយដឹងថា ចាប់តាំងពីលោក ប៉ែន ស៊ីថា ត្រូវបានតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដែលស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពបានបន្តថា ដោយសារលោក ប៉ែន ស៊ីថាចំណាយដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងថ្មីកៅអុីខ្លាញ់ជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងជំនួសលោក អ៊ួន សុវណ្ណារ៉ា មកគឺលោក ប៉ែន សុីថា ប្រើគ្រប់វិធីសាស្ត្រដើម្បីប្រមូលលុយស្រង់ដើមតាមរបៀបពុក រលួយអំពើចិត្ត។ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកមួយនេះកាន់តែច្រើនឡើងៗហើយលោក ប៉ែន ស៊ីថា តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងភាពមិន ប្រ ក្រតីពុករលួយរបស់ខ្លួនផងដែរ។
ដូច្នេះក្រោយពេលតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកាលពីថ្មីកន្លងមកលោកប៉ែន ស៊ីថា ហ៊ានប្រព្រឹត្តអំពើពុក រលួយដោយគ្មានញញើតអ្វីទាំងអស់។បញ្ហានេះហើយទើបមានការអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាចាត់វិធាន ការទប់ស្កាត់ភាពមិនប្រក្រតីពុករលួយរបស់លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផង។ព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវបានគេដឹងថាជាអ្នកបើកដៃអោយលោក ប៉ែន ស៊ីថា ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំបានអោយដឹងទៀតថា ចាប់តាំងពីលោក ប៉ែន ស៊ីថា ទទួលបានតំណែងប្រធានការិយាល័យគយច្រកទ្វារពព្រំដែនអន្តរជាតិត្រពាំងផ្លុងមកដោយមានការឃុបឃិតអោយឈ្មួញធំៗបង់ ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗសបញ្ជាក់អោយឃើញ ថាភាពមិនប្រក្រតីរបស់លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកំពុងធ្វើអោយរដ្ឋខាត បង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗហើយមន្ត្រីគយជំនិតៗក្រោមឱវាទរបស់លោក ប៉ែន ស៊ីថា គាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញតូចតាចតាមអំពើចិត្ត។
ដូចនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយគួរដាក់ការស៊ើបអង្កេតអោយស៊ីជម្រៅទៅ លើភាពមិនប្រក្រតីពុករលួយរបស់លោក ប៉ែន ស៊ីថា មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនិងបក្ខពួកផង។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ប៉ែន សុីថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត