ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកឡើងពីសំនួររបស់បុគ្គលមួយចំនួនថា “តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា?”.!

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងពីសំនួររបស់បុគ្គលមួយចំនួនថា “តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា? “នេះគឺជាសំនួរដែលបុគ្គលមួយចំនួនតែងសួរក្នុងន័យចង់ដឹង និងមួយចំនួនសួរក្នុង ន័យដៀមដាមដល់សមត្ថកិច្ច ទាំងពុំមានការស្វែងយល់” ។

ការណ៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីដុតបំផ្លាញគ្រឿង ញៀនជិត៦តោន នៅបរិវេណ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមការពារសន្តិសុខ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងដែរ ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿង ញៀន គឺត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាស្តីពីចំនួនជនសង្ស័យ ដែលបានឃាត់ខ្លួននិងចំនួនវត្ថុតាងដែលបានដកហូត ដោយវត្ថុតាងទាំងអស់ គឺសុទ្ធតែមានកំណត់ហេតុ ទទួលស្គាល់ដោយជនសង្ស័យ និងបានវេចខ្ចប់នៅចំពោះមុខជនសង្ស័យហើយបិទកញ្ចប់នោះជិត មានហត្ថលេខាសមត្ថកិច្ច និងស្នាមមេដៃជនសង្ស័យលើមាត់កញ្ចប់ បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូង ឲ្យបានមុន៤៨ ម៉ោង ។

ពេលព្រះរាជអាជ្ញាសាកសួរជនសង្ស័យរួច នឹងធ្វើការចោទប្រកាន់ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរពិនិត្យនិង សម្រេចឃុំខ្លួនបណ្តោះអាសន្ន រីឯវត្ថុតាងមិនទាន់ត្រូវបាន ហែកកញ្ចប់ភ្លាមនោះទេ គឺត្រូវយកទៅរក្សាទុក ក្នុងឃ្លាំងសុវត្ថិភាព រងចាំរយៈពេលកន្លះខែទៅ១ខែទើបចៅក្រមស៉ើបសួរ ធ្វើលិខិតបង្គាប់ទៅពន្ធនាគារឲ្យនាំខ្លួនពិរុទ្ធ ជនឬជនសង្ស័យមកពីពន្ធនាគារ និងអញ្ជីញមន្ត្រីនគរបាលយុត្តិធម៌ម្ចាស់ករណី មកបើកកញ្ចប់គ្រឿងញៀននៅចំពោះមុខចៅក្រមជាមួយគ្នា ដើម្បីយកសំណាកមកវេចខ្ចប់នៅចំពោះមុខជនសង្ស័យ រួចបញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្តរកភាពសុទ្ធនៃគ្រឿងញៀន សម្រាប់ដាក់ជូនលោកចៅក្រមជំនុំជម្រះ កាត់ទោសជនសង្ស័យ។

នៅថ្ងៃសវនាការជំនុំជម្រះចៅក្រមយកកំណត់ហេតុខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មកអានឲ្យជនសង្ស័យស្តាប់ អំពីភាពសុទ្ធនៃគ្រឿងញៀនរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចនិងចំពោះមុខជនសង្ស័យ ហើយជនសង្ស័យផ្តិតមេដៃទទួលស្គាល់ និង សមត្ថកិច្ចចុះហត្ថលេខាក្នុងសៀវភៅរបស់ក្រឡាបញ្ជី រួចទើបធ្វើការកំណត់ថ្ងៃ ឲ្យខាងពន្ធនាគារនាំជនសង្ស័យ មកស្តាប់ការប្រកាសសាលក្រមនិងកំណត់ទោសដែលពួកគាត់បានប្រព្រឹត្ត។

បន្ទាប់ពីជនសង្ស័យត្រូវបានចៅក្រម ជំនុំ ជម្រះ និងកំណត់ទោសចប់សព្វគ្រប់ នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបាន យកទៅដុតបំផ្លាញចោល ដែលនៅរាជធានីភ្នំពេញ ច្រើនធ្វើការដុតបំផ្លាញ ក្នុងថ្ងៃ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ ៕ 

Filed in: សង្គម

Recent Posts

Bookmark and Promote!