ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាដាច់ណាត់ឱ្យកងទ័ពកម្ពុជា បាញ់ទម្លាក់យន្តហោះដ្រូន ដែលបង្ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា.!

ភ្នំពេញ៖ សម្តេចថ្លែងធ្វើឡើងក្នុងឱកាសចុះ សំណេះសំណាលជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាដាច់ណាត់ឱ្យកងទ័ពកម្ពុជា បាញ់ទម្លាក់យន្តហោះដ្រូន ដែលបង្ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា នៅព្រះដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ឱ្យបាន ទោះត្រូវចំណាយអស់គ្រាប់ឬប្រាក់ប៉ុន្មានក៍ដោយ ព្រោះជាសន្តិសុខជាតិ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាប្រទេសនានា ពិនិត្យមើលលើដ្រូន ដែលបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេច ជឿជាក់ថា ដ្រូនដែលហោះចូលបំពានដែនអធិបតេយ្យភាពកម្ពុជានេះមិនមែនជារបស់ វៀតណាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យមេទ័ពត្រូវរាយការណ៍ជូនសម្តេច ពីករណីបាញ់ទម្លាក់ដ្រូននេះ ទោះម៉ោងថ្មើរណាក៏ ដោយ ព្រោះវារឿងសន្តិសុខជាតិ ដែលត្រូវគិតគូរជាចាំបាច់បំផុត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវដល់ប្រទេសនានាពិនិត្យមើល នេះជាការបំពានទាំងស្រុងលើឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។ យើងសួរទៅវៀតណាម វៀតណាមអត់ទាំងដឹងផង ហើយវៀតណាមគាត់មានផលប្រយោជន៍អីនឹងការបង្ហោះដ្រូនមក ដោយមិនជូនដំណឹងឱ្យកម្ពុជា ហើយត្រូវចូលមកកម្ពុជា ព្រោះកម្ពុជាមានសមត្ថភាព ដើម្បីរុករកជួយពួកគាត់ហើយ បើគាត់ហោះ ហោះតែក្នុងដីគាត់ទៅ ប៉ុន្តែខ្ញុំជឿថាមិនមែនរបស់វៀតណាមទេ»។

សម្តេចតេជោបានបញ្ជាដល់កងទ័ព និងកម្លាំងប្រដាប់អាវុធថា «សំខាន់បំផុតចាប់ ពីយប់នេះទៅ គឺត្រូវតែបាញ់ ហើយត្រូវរាយការណ៍ឱ្យខ្ញុំ កុំបារម្ភថាយប់ហើយលោកនាយករដ្ឋមន្ត្រីដេក កុំបារម្ភឱ្យសោះ វាយផ្ញើមកម៉ោងប៉ុន្មានក៏ដោយ រឿងទ័ព រឿងសន្តិសុខជាតិ គឺខ្ញុំមានការគិតគូរខ្ពស់ណាស់ ដើម្បីធានាអាយុជីវិតរបស់ប្រជាជន»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅមេទ័ពខ្មែរឱ្យដំឡើងកាំភ្លើងធំ ត្រៀមបាញ់កម្ទេចដ្រូន ខណៈដែលយប់មិញនេះដ្រូនប្រមាណ៥ គ្រឿង នៅតែបន្តហោះចូលទឹកដីកម្ពុជា។

សូមបញ្ជាក់ថា : អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ចេញកម្លាំងកងទ័ពចំនួន ៥០០នាក់អមដោយអាវុធចំនួន ២០០ដើមប្រចាំការនៅតាមព្រំដែន វៀត ណាមដើម្បីត្រៀមបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬដ្រូន បើកាលណាហ៊ានហោះចូលទឹកដីកម្ពុជា។

កម្លាំងកងទ័ពចំនួន ៥០០នាក់ប្រដាប់ដោយអាវុធចំនួន ២០០ដើម បានត្រៀមខ្លួនរួចជាស្រេចដើម្បីបាញ់ទម្លាក់យន្តហោះដែលគ្មានមនុស្សបើក ឬដ្រូនហោះតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០ ២៣ ក្រោយពីប៉ុន្មានថ្ងៃកន្លងទៅនេះមានយន្តហោះគ្មានមនុស្សបើកបានបើកហោះចូលមកកម្ពុជា។

សម្តេចតេជោ បានបញ្ជាឱ្យត្រៀមបាញ់ទម្លាក់យន្តហោះដែលសង្ស័យថាជារបស់ក្រុមភារវកម្មដែលវាយប្រហារប្រទេស វៀតណាមដែលហោះចូលមកកម្ពុជាតាមព្រំដែនកម្ពុជា-វៀតណាម៕

 

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!