ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បើកដៃអោយមេការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យឃុបឃិតគ្នាអោយឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក.!

ព្រៃវែង៖ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបង្ហើបអោយដឹងថា ឈ្មួញទាំងធំទាំងតូចសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនចូលមកស្រុកខ្មែរយ៉ាងគំហុក។ ការដែលឈ្មួញសម្រុកនាំចូលទំនិញយ៉ាងគម្ហុកពីស្រុកយួននេះគឺដោយមានការបើកដៃពីសំណាក់មេការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ ក្រោមការគ្រប់គ្រងរបស់លោក មួង ដារ៉ា មេសាខាគយខេត្តព្រៃវែង ដែលល្បីល្បា ញខាងប្រព្រឹត្តពុករលួយ។ ចំណែកលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង បានរក្សាភាពស្ងៀមស្ងាត់ ទុកអោយប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យធ្វើអ្វីៗតាមអំពើចិត្ត ។ ក្រុមឈ្មួញនិងអាជីវកររកស៊ីនាំចូលទំនិញពីស្រុកយួន តាមច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ បានបន្តឲ្យដឹងថា ទោះបីពួកគេនាំចូលទំនិញបានបង់ពន្ធគយរួចរាល់យ៉ាងណាក្តីក៍ជៀសមិនផុត លើតុក្រោមតុរបស់សមត្ថកិច្ចពាក់ព័ន្ធនៅប្រចាំច្រក និងសមត្ថកិច្ចនៅតាមដងផ្លូវហើយនៅសល់សម្រៃតិចតួចប៉ុណ្ណោះទេ ។

ដោយហេតុថា លោកប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិម៉ឺនជ័យ គាបយក លុយលើតុក្រោមតុច្រើនៗ មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះទេ ហើយតែងប្រើឈ្មោះលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ដើម្បីការពារទង្វើររបស់ខ្លួនទៀតផង ។ ជាងនេះទៅទៀតនោះ ពេលដែលពួកគេដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ដែលមានទីតាំងនៅផ្លូវជាតិលេខ១ ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃ វែង ក៍តម្រូវអោយពួកគេចូលបង់លុយតាមការកំណត់អោយមន្រ្តីគយឬសន្តិសុខយាមនៅខាងមុខដោយគ្មានក្រដាសស្នាមឬ វិកយ័ បត្រអ្វីទាំងអស់មិនអាចរំលងបានឡើយ។ហើយបើគ្មានការបើកដៃពី សំណាក់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែងទេ គឺលោកប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនហ៊ានប្រព្រឹត្តអំពើពុករលួយពេញទំហឹងដូចសព្វថ្ងៃនោះទេ ។

ប្រភពបានបន្ថែមអោយដឹងទៀតថា ចាប់តាំងពីលោក មួង ដារ៉ា ទទួលតំណែងជាប្រធានសាខាគយខេត្តព្រៃវែងឡើងជំនួសលោក កាំង លាង រួចមកបើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនដឹកជញ្ជូនតាមរថយន្តធំៗជាពិសេសរថយន្តក្រុងជាច្រើនគ្រឿងដឹកអ្នកដំណើរបង្កប់ទំនិញពីទីក្រុងហូ ជីមិញចូលមកកាន់រាជធានីភ្នំពេញគេមិនដែលឃើញលោកគយឆែកឆេរត្រួតពិនិត្យ ទប់ស្កាត់បង្រាបបទល្មើសរត់ពន្ធបានម្តង ណាឡើយមានតែសប្របសម្រួលអោយមេឈ្មួញធំៗដឹកជញ្ជូនទំនិញដល់គោលដៅយ៉ាងសុខស្រួលទៀតផង។

ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុនិងលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផង ព្រោះភាពមិនប្រក្រតីពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង និងលោកប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មួង ដារ៉ា ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិងលោកប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិមុឺនជ័យ រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!