ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ ហ៊ុន ​សែន ​សារភាព​កំហុស​របស់​កន្លងមក​

ក្នុង​គម្រប់​ខួប ៣០ ឆ្នាំ​នៃ​ការ​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ឆ្លៀត​យក​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​អ្នក​លឿង​ឆ្លងកាត់​ទន្លេ មេគង្គ ដើម្បី​បញ្ជាក់​ជាថ្មី​ម្តងទៀត​ពី​សមិទ្ធផល​សំខាន់ៗ​របស់លោក ហើយ​ទន្ទឹមនឹងនេះ បាន​ទទួលស្គាល់​ជា​លើក​ទី​២ ថា ការដឹកនាំ​កម្ពុជា​មិន​បាន​ប្រព្រឹត្តទៅ​ដោយ​គ្មាន​កំហុស​នោះទេ​។

​ក្នុង​ថ្ងៃ​គម្រប់​ខួប ៣០ ឆ្នាំ​កាល​ពី​ម្សិលមិញ បាន​ធ្វើឲ្យ​មាន​ការកោតសរសើ​រ​ផង និង​រិះគន់​ផង ចំពោះ​លោក ហ៊ុន សែន ដែល​បាន​ធ្វើឲ្យ​កម្ពុជា មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ រីកចម្រើន​គួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែ ក៏​បាន​ធ្វើឲ្យ​កម្ពុជា ប្រឈម​នឹង​បញ្ហា​ជាច្រើន​ផងដែរ ជា​ពិសេស​បញ្ហា​វិវាទ​ដីធ្លី ការបំផ្លាញ​ធនធានធម្មជាតិ អំពើពុករលួយ បក្ខពួកនិយម​គម្លាត​កាន់តែ​ធំ​ឡើង​រវាង​អ្នក​មាន​នឹង​អ្នកក្រ និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ជាដើម ។​ល​។​

​លោកនាយក​រដ្ឋមន្ត្រី​អាយុ ៦២ ឆ្នាំ​រូប​នេះ ហាក់បីដូចជា​ដឹង​ច្បាស់​ពី​ចំណុច​នេះ ខណៈ​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​មនុស្ស​ជាច្រើន នៅក្នុង​ពិធី​ត​ភ្ជាប់​ស្ពាន​អ្នក​លឿង​ដែល​សាងសង់​ដោយ​ជំនួយ​ជប៉ុន​មាន ប្រវែង ២២០០ ម៉ែត្រ ដែល​ជា​ស្ពាន​វែង​បំផុត​នៅ​កម្ពុជា​។

​លោក​បន្តថា​៖ «​ទាំង​ល្អ និង​អាក្រក់​តែងតែ​បាន​កើតឡើង ប៉ុន្តែ គេ​ត្រូវ​សម្លឹង​ទៅ​ក្រោយ ពេល​ហ៊ុន សែន ក្លាយជា​នាយក​រដ្ឋមន្ត្រី [​ក្នុង​ឆ្នាំ ១៩៨៥] នៅ​ពេល​សង្គ្រាម​ស៊ីវិល​កំពុង​មាន​នៅឡើយ​ក្នុង​ប្រទេស​នេះ​»​ ។ លោក​បញ្ជាក់ថា​៖«​បើ​គ្មាន ហ៊ុន សែន​» នឹង​គ្មាន​ទេ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​គ្មាន​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​រវាង​កងទ័ព​រដ្ឋាភិបាល និង​ខ្មែរក្រហម​ទេ ដោយ​លោក​បាន​សំដៅលើ​គោលនយោបាយ​ឈ្នះ ឈ្នះ​របស់​រដ្ឋាភិបាល ដែល​ធ្វើឲ្យ​មាន​ពួក​កុម្មុយនីស្ត​ជា​ច្រើន​ផ្តាច់ខ្លួន​ក្នុង​ទសវត្សរ៍ ទី​៩០​។

​លោក​បន្តថា​៖ «​អ៊ុនតាក់​ចំណាយ​ប្រាក់ ២ ពាន់​លាន​ដុល្លារ ប៉ុន្តែ គេ​មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​បានទេ​។ លោក Yasushi Akashi ប្រធាន​អ៊ុនតាក់ មិន​អាច​ចូល​ទៅ​ប៉ៃលិន ប៉ុន្តែ ខ្ញុំ​កាន់កាប់​ប៉ៃលិន ហើយ​ខ្មែរ​រួមដៃគ្នា​កសាង​ប្រទេស​ឡើងវិញ​»​។ «​ប្រសិនបើ ហ៊ុន សែន មិន​ចូល​ក្នុង​រូង​ខ្លា តើ​ចាប់​ខ្លា​ម៉េច​បាន​»​។

​បើទោះបីជា​ការបណ្តេញចេញ និង​ការផ្តល់​ដី​ទំហំ​ធំធេង​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ទម្រង់ជា ដី​សម្បទាន​សេដ្ឋកិច្ច បាន​ធ្វើឲ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក៏​ដោយ ក៏ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អួត​ពី​ជោគជ័យ​របស់​លោក​ក្នុង​វិស័យ​នេះ​ផង ដែរ​។

​ដោយឡែក លោក ញែម  ប៉ុញ​រិទ្ទ អ្នក​នាំពាក្ស​អោយ​គ​ណះ​បក្ស​សង្គ្រោះ​ជាតិ​បាន​រិះ​គន់​លោក​ហ៊ុន សែន​ចំៗ​ដែរ​ថា​កាល​ដែល​លោក​កាន់​តំណែង​យូរ​នោះ​បង្គប់​នូវ​អំពើពុករលួយ អ​យុតិ្ត​ធម៍​ក្នុងសង្គម រំលោភ​សិទិ្ទមនុស្ស បើ​កដៃ​អោយ​មន្ត្រី​របស់​លោក​កាប់​បំផ្លាញ​ព្រៃឈើ​​ការបំផ្លាញ​ធនធាន​ធ​ម្ម​ជាតិ ការ​រឹបអូស​ដី​ប្រជាពលរដ្ឋ​ទៅ​អោយ​ក្រុមហ៊ុន​អភិវឌ្ឍ​ជាដើម ៕

150115_1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!