ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន បាន​​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជិត ២ មុឺន​នាក់ មកពី​រោងចក្រ​សហ​គ្រា​ចំនួន​១៣ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល.!

នា​ព្រឹក​ថ្ងៃ​សៅរ៍ ៧​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ចំនួន​១៩,០០៤​នាក់ មកពី​រោងចក្រ​សហ​គ្រា​ចំនួន​១៣ នៅ​រាជធានី​ភ្នំពេញនិង​ខេត្ត​កណ្ដាល ដែល​ជំនួប​សំណេះ សំណាល​បាន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។​ រោងចក្រ សហ​គ្រា​ទាំង​១៣ ដែល​អនុញ្ញាត​ឱ្យ​កម្មករ និយោជិត​ចូលរួម​ក្នុង​ពិធី​សំណេះ សំណាល​នេះ មកពី​ស្រុក​មុខកំពូល ខេត្ត​កណ្តាល​ចំនួន​៣ និង​រាជធានី​ភ្នំពេញ​ចំនួន​១០ (​ខណ្ឌ​ឫស្សីកែវ​ចំនួន​៨, ខណ្ឌ​ជ្រោយចង្វារ​ចំនួន​១ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​១)​។​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ក្មួយៗ​កម្មករ កម្មការិនី​រោងចក្រ​ដែល​មកពី​ខេត្ត​កណ្តាល និង​ភ្នំពេញ​នា​ថ្ងៃនេះ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា គោលនយោបាយ​គាំពារ​កម្មករ កម្មការិនី រួម​ទាំង​កម្រិត​ប្រាក់បៀវត្សរ៍ គឺជា​ការគិតគូរ​យ៉ាង​ដិតដល់​បំផុត​របស់​រាជរដ្ឋាភិបាល កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​មិនមែន​ជា​រឿង​ចៃដន្យ​នោះដែរ​។​   សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្ត​ទៀតថា នៅ​ឆ្នាំ​២០២១- ២០២៣ ក្នុងពេល​ដែល​យើង​ជួប​នូវ​វិបត្តិកូ​វីដ​-១៩​ធ្ងន់ធ្ងរ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រីរាជកា​រ​កងកម្លាំងប្រដាប់អាវុធ​ឡើយ ដោយសារ​រដ្ឋ​ត្រូវ​យក​ចំណែក​ទាំងនោះ ទៅ​ទប់ទល់​នឹង​ហានិភ័យ​សង្គម​បណ្តាលមកពី​កូវី​ដ​-១៩ តែ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​មិនឱ្យ​ឡើងថ្លៃ​នូវ​មុខទំនិញ​នានា និង​សេវា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ដូចជា បញ្ហា​ទឹក និង​ភ្លើង​ជាដើម​។​

​សម្ដេច​តេ​ជោបាន​បន្តទៀ​ត​ថា ការចុះ​ជួប​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​កិច្ចការ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ដើម្បី​គាំពារ​កម្មករនិយោជិត​ថា​តើ​សម្រេច​បាន​ដល់​កម្រិត​ណាខ្លះ​ហើយ​។ ​សម្តេច​តេជោ​បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិ បាលកម្ពុជា​បាន​បង្កលក្ខណៈ​ងាយស្រួល​យ៉ាងខ្លាំង​ដល់​ថៅកែ​រោងចក្រ​នានា តាម រយៈ​ការប្រើប្រាស់​រូបី​យ​ប័ណ្ណ​អន្តរជាតិ ដើម្បី​បើក​ប្រាក់ខែ​ជូន​បងប្អូន​កម្មក​របា​ន ដែល​នេះ​ជា​ផ្នែក​មូយ​ដ៏​សំខាន់​ក្នុង​ការជួយ​សម្រួលការ​ងារ និង​និរន្តរភាព នៃ​អត្រា​ប្តូរ​ប្រាក់​ផង​ដែរ​។​សម្តេច​តេជោ ហ៊ុន សែន បាន​មមានប្រសាសន៍បញ្ជាក់​ទៀត​ថា មាន​ជន​មួយក្រុម ដែល​កំពុង​មាន​ទោស​ក្បត់ជាតិ​នៅ​កម្ពុជា​ផង​នោះ បាន​ដើរ​អំពាវនាវ​ដល់​អន្តរជាតិ កុំ​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​, កុំ​ទិញ​ទំនិញ​ពី​កម្ពុជា និង​ត្រូវ​ដាក់​ទណ្ឌកម្ម​កម្ពុជា​ជាដើម ដែល​នៅ​លើ​ពិភពលោក​នេះគ្មាន​ក្រុមប្រឆាំង​ណា ដូច​ក្រុមប្រឆាំង​នៅ​កម្ពុជា​ឡើយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន មានប្រសាសន៍​ទៀត​ថា កត្តា​សុខសន្តិភាព គឺជា​ការចាប់ផ្តើម​ដំបូង បំផុត​នៃ​ការអភិវឌ្ឍ និង​សកម្មភាព​ផ្សេងៗ​ទៀត នៃ​វឌ្ឍនភាព រួម​ទាំង​កំណើន​ការងារ​សម្រាប់​កម្មករ កម្មការិនី​ផង​ដែរ​។​បើ​គ្មាន​សុខ​សន្តិភាព​ទេ កុំ​និយាយ ឬ​គិត​អ្វី​ទាំងអស់ គិត​ត្រឹម​តែ​ធ្វើ​យ៉ាងម៉េច​រត់​ចូល​ត្រង់​សេ​ឱ្យបាន​តែ​ប៉ុណ្ណោះឯង​។សម្តេច​តេ​ជោបាន​រំលឹក​ជា​ថ្មី​ទៀត​ថា បើ​កម្ពុជា​មាន​សង្គ្រាម គ្មាន​បរទេស​ណា​មក​ធ្វើ​ការវិនិ យោគ​ជាមួយ​កម្ពុជា​នោះ​ទេ ដូច្នេះ​ហើយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ត្រូវ​ថែរក្សា​នូវ​សុខ​សន្តិភាព​នេះ​ឲ្យខាងតែបាន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​ម្ចាស់​រោច​ក្រ និង​កម្មករ​និយោជិត ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ​។​ដូច្នេះ​ទាំង​កម្មករនិយោជិត និង​ម្ចាស់​រោងចក្រ ត្រូវធ្វើ​បែបណា កុំឱ្យ​មាន​គ្រឿងញៀន កុំឱ្យ​មាន​បងតូច បងធំ កុំឱ្យ​មាន​ជម្លោះ​រវាង​កម្មករនិយោជិត និង​ថៅកែ​រោងចក្រ និង​កុំ​ឱ្យ​ក្លាយជា​កន្លែង​ឆ្លង​រីក​រាលដាល​ជំងឺអេដស៍​។

​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍​នេះ ផងដែរ នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា និន្មាការ នៃ​ការចម្លង​មេរោគ​អេដស៍​មាន​ការកើនឡើង​នៅ​ឆ្នាំ​២០២៣​នេះ ខណៈ​ដែល​ក្រុម​គោល ដែល​មាន​ការចម្លង​ច្រើនជាងគេ គឺ​ក្រុម​ដែល​មាន​និន្នាការ​ស្រលាញ់​ភេទ​ដូចគ្នា ក្នុងនោះ​គឺ ក្រុម​បុរស​ស្រលាញ់​បុរស​ដូចគ្នា​។​ដូច្នេះ សម្តេចេ​រ​តេជោ​បាន​អំពាវនាវ​កុំឱ្យ​ភ្លើតភ្លើន​ភ្លេចខ្លួន និង​ត្រូវមាន​វិធានការ​ការពារ​ពី​ជំងឺអេដស៍​នេះ​អោយបាន​គ្រប់ៗ​គ្នា​។មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃ ពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៦៤១​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕​

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!