ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ប៉ែន សុវណ្ណ​បកស្រាយ​រឿង​ផ្ទាល់​ខ្លួន​ពាក់​ពន័នាំ​មនុស្ស​ទៅ​អាមេរិក​

​តាម ពិត ទៅ រឿងរ៉ាវ​នេះ បាន​កើត​ឡើង​តាំងពី​៥​ឆ្នាំ​មុន​មក​ម្លេះ ពោល​គឺ តាំងពី​ពេល​ដែល​លោក​ប៉ែន សុវណ្ណ នៅ​ជា​មន្ត្រី​របស់​គណបក្ស​សិទ្ធិមនុស្ស​។  ក្នុង​អំឡុងពេល​នោះ គឺ​នៅ​ឆ្នាំ​២០១១ លោក ប៉ែន សុវណ្ណ បាន​ធ្វើដំណើរ​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​គណបក្ស​សិទ្ធិមនុស្ស ជាមួយនឹង​ជំនួយការ​របស់​លោក​ម្នាក់​ឈ្មោះ សេង វណ្ណា​។ ប៉ុន្តែ​នៅពេល​វិល​ត្រលប់​មកវិញ បុរស​ជា​ជំនួយការ​របស់​លោក​ប៉ែន សុវណ្ណ​នោះ មិន​បាន​វិល​ត្រលប់​មក​ជាមួយ​លោក​វិញ​នោះ​ទេ ដោយ​លើក​មូលហេតុ​ថា ត្រូវ​សំរាក​ព្យាបាល​ជម្ងឺ​។ លោក សេង វណ្ណា បាន​បន្ត​រស់នៅ និង​ធ្វើការ​នៅលើ​ទឹកដី​អាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើប​តែ​ពីរ​សប្តាហ៍​មុននេះ លោក​បាន​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ខណៈ​ដែល​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​ដាក់​ឈ្មោះ​របស់​លោក ប៉ែន សុវណ្ណ ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក ហាម​មិន​អោយ​ចូល​ទឹកដី​អាមេរិក​តទៅទៀត​។ លោក ប៉ែន សុវណ្ណ ត្រូវបាន​ចោទប្រកាន់​ថា បាន​ជួញដូរ​មនុស្ស​។​

​យ៉ាងណា​ក៍ដោយ ទាំង​លោក ប៉ែន សុវណ្ណ និង​ទាំង​លោក សេង វណ្ណា ដែលជា​ជំនួយការ​របស់​លោក​នៅ​ពេលនោះ នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១២​មករា​នេះ ដើម្បី​សុំ​អោយ​អាមេរិក​ដក​ឈ្មោះ​របស់​លោក​ចេញពី​បញ្ជីខ្មៅ​នេះ​។​

​គួរកត់សំគាល់​ថា ដំណឹង​នៃ​ការ​ដាក់​ឈ្មោះ​របស់​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង ទស្សវត្ស​ន៍​ឆ្នាំ​១៩៨១ ហើយ​ដែល​បច្ចុប្បន្ន​គឺ​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល កំពង់ស្ពឺ ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​នេះ ត្រូវបាន​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចែក​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១២​មករា​នេះ​។​

​ក្នុងនោះ ក៏​មាន​ភ្ជាប់​ឈ្មោះ​របស់​លោក ថាច់ សេដ្ឋា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ទៀត​ដែរ​។ ប៉ុន្តែ​លោក​ថាច់ សេដ្ឋា បាន​បដិសេធ និង​ថា មិន​បានដឹង​ពី​ព័ត៌មាន​នេះ​ទេ​។​

​យោងតាម​របាយការណ៍ ស្តីពី​ការជួញដូរ​មនុស្ស របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៤ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​២ ជា​កន្លែង​ឆ្លងកាត់ និង​ជា​គោលដៅ​នៃ​ការជួញដូរ​មនុស្ស​។ ហើយ​កាលពី​ឆ្នាំ​២០១៣ ក្រសួងការបរទេស​អា​មេរិក ក៏​បាន​ចាត់ទុក​ប្រទេស​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​២ ក្នុង​ការឃ្លាំមើល​ដូចគ្នានេះ​ផងដែរ​៕

2015_01_13aa (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!