ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាស៊ីណូយីហោ777 ស្ថិតនៅច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រីបេីកអោយពលរដ្ឋខែ្មរ ចូលលេងល្បែងយ៉ាងពេញបន្ទុករីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ព្រៃវែង ៖ មួយរយៈចុងក្រោយបុគ្គលដែលជាម្ចាស់កាស៊ីណូមានយីហោ 777 ចាប់ផ្តើម បេីកដំណើរការល្បែងជល់មាន់ឡើងវិញ រយៈពេលយូរខែមកហើយរហូតដល់បច្ចុប្បន្ននេះអោយពលរដ្ឋខ្មែរចូលលេងសុីសងខុសច្បាប់យ៉ាងពពាក់ ពពូន សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្រ្កាបនោះទេ! នាំគ្នារក្សាភាពស្ងៀមស្ងាត់ សម្ងំទទួល ផលប្រយោជន៍ជាថ្នូរ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ ឲ្យដឹងថា កាស៊ីណូដែលជ្រកក្រោមផ្លាកយីហោ 777 កំពុងបេីកឲ្យពលរដ្ឋខ្មែរ​ចូល​លេង​ល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ដោយសេរី ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹក គគ្រេង បែរជាសមត្ថកិច្ចពាក់ ព័ន្ធក្នុងខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់! បំភ្លេចគោលនយោបាយភូមិឃុំមានសុវត្ថភាព៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ! បែទៅចាប់យកចង្រៃសង្គមទៅវិញ។

បញ្ហានេះ អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកល្បែងជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀតលេងក្នុងមូលដ្ឋានរបស់ខ្លួនឡើយព្រោះអាចកេីតមាននូវអំពើចោរកម្ម ចោរលួច.ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនដើមចមចេញ ពីល្បែងសុីសងនេះឯង។ពេលនេះសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ៧ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

ហេតុនេះ លោក ជា សុ មេធី អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងឡើងកាន់តំណែងថ្មី មិនគួរមេីលរំលងភាពអសកម្មរបស់ លោក អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេង ហ៊ាងអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បណ្តោយឲ្យមានល្បែងជល់មាន់ ទ្រង់ទ្រាយធំ បេីកឲ្យពលរដ្ឋខ្មែរ ចូលលេងក្នុងមូលដ្ឋានរបស់ខ្លួនមិនព្រមបង្រ្កាប។

​ប្រជាពលរដ្ឋ រស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច អំពាវនាវដល់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សា វឿន អគ្គស្នងការដ្ឋាននគរ បាលជាតិ ចាត់មន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រៃវែង ពិនិត្យឡេីងវិញជាន្ទាន់ ចំពោះភាពមិនប្រក្រត្រី របស់បុគ្គលដែលហ៊ាន បេីកល្បែងជល់មាន់ខ្នាតធំបង្កប់ក្នុង កាស៊ីណូយីហោ 777 ចាត់ វិធានការបង្រ្កាប ដេីម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋមូលដ្ឋាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!