ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រងដើមតាមរបៀបអំពើពុករលួយ.!

ប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសីហនុ បានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានគយចល័តតំបន់ ៣ ជំនួសលោក កែវ អង្កាម មកគឺលោក នុត លីឆូយ ពង្រាយដៃជើង ប្រព្រឹត្តរបៀបអំពើ ពុករលួយខ្លាំង ក្លាជាងកាលលោកនៅធ្វើ ជាប្រធានការិយាល័យគយច្រកចាំយាម ខេត្តកោះកុង ទៅទៀត ។

ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តតំបន់ ៣ ផ្លូវជាតិលេខ៤ ក្រោមការ គ្រប់គ្រងរបស់លោក​ នុត លីឆូយ មេគយចល័តតំបន់៣ ពង្រាយដៃជើងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញព្រោះបច្ចុប្បន្នលោក​ នុត លីឆូយ មេគយចល័តតំបន់៣ ដែលអាងមានខ្នង បង្អែករឹងមាំ ទើបហ៊ានប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ ភាពមិនប្រក្រតីពុក រលួយរបស់លោក​ នុត លីឆូយ មេគយចល័តតំបន់៣ ទទួល បន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែបនិងខេត្តកំពត ត្រូវបានមហាជនលាត ត្រដាងជាបន្តបន្ទាប់ជាពិសេសទាក់ទងទៅនិងការប្រមូល លុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំង៥តែម្តង។ ប៉ុន្តែលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់ ទាន់វិធានការទប់ស្កាត់នូវអំពើ ពុករលួយយ៉ាងពេញបន្ទុករបស់លោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តតំបន់ ៣។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីគយចល័តតំបន់៣ ខ្លះៗផង។

ប្រភពស្និទ្ធនឹងលោក នុត លីឆូយ បានបន្ថែមឲ្យដឹងទៀតថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាទើបលោក នុត លីឆូយ ទទួលបានតំណែងជាមេគយចល័តតំបន់ ៣និងទទួល បន្ទុក ៥ខេត្តយ៉ាងរំភើយ។
ជាងនេះទៅទៀតលោក នុត លីឆូយ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តតំបន់៣ទទួលបន្ទុក ៥ ខេត្ត គឺលោក គុណ ញឹម អគ្គនាយកគយ ដឹងច្បាស់ជាងគេ ។

ប្រភពឈ្មួញនិងអាជីវករបានបន្ថែមថា លោក នុត លីឆូយ ទទួលបានតំណែងមេគយចល័តតំបន់៣នោះមកបានបើកដៃពង្រាយអោយកូនចៅខ្លួនគាបយកលុយ លើតុក្រោមតុតាម អំពើចិត្តនិងតាមការ កំណត់របស់លោក នុត លីឆូយ មិនអាច តវ៉ាបានបច្ចុប្បន្នលោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួលបន្ទុក ៥ ខេត្តមកខិតខំរិះរកគ្រប់វិធីសាសន៍ដើម្បីស្រង់ដើម ។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn -tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួលបន្ទុក ៥ ខេត្ត គឺខេត្តព្រះសីហនុ.ខេត្តកោះកុង.ខេត្តកំពង់ស្ពឺ. ខេត្តកែបនិងខេត្ត កំពត.រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!