ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​លោក នេន​វត្ដ​សាមគ្គី​រង្សី​ចាក់​គ្រូសូត្រឆ្វេង​បណ្ដាល​ឱ្យ​អនិច្ចធម្ម​ព្រោះ ខឹង​ស្ដីបន្ទោស​

​ភ្នំពេញ ៖ មាន​ការភ្ញាក់ផ្អើល​ដល់ ប្រជា​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ជាច្រើន អង្គ​បាន​ទៅ​ចោមរោម​មើល​ការប្រយុទ្ធ គ្នា​រវាង​លោក​នេន​នឹង​គ្រូសូត្រឆ្វេង កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ នៅក្នុង បរិវេណ​វត្ដ​សាមគ្គី​រង្សី​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ធ្វើឱ្យ​គ្រូសូត្រឆ្វេង​ត្រូវ​ទទួល​អនិច្ច ធម្ម​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ​តែ​បន្ដិច រីឯ​លោក​នេន​ជា​សង្ឃ​ដៃដល់​ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ ។​

​ប្រភព ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ព្រះសង្ឃ​ដែល​រងគ្រោះ​រហូត​ទទួល​អនិច្ចធម្ម​ព្រះនាម​ថាច់ ខាន់ ព្រះជន្ម​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​មាន​តួនាទី​ជា​គ្រូសូត្រឆ្វេង​នៅក្នុង​វត្ដ សាមគ្គី​រង្សី ចំណែក សង្ឃ​ដែល​បង្ក​ហិង្សា​ព្រះនាម​លី តុ​ញ ជា សាមណេរ​មាន​ព្រះជន្ម​១៩​ឆ្នាំ និង​មាន ស្រុកកំណើត​នៅ​កម្ពុជា​ក្រោម​បានមក គង់នៅ​ក្នុង​វត្ដ​សាមគ្គី​រង្សី​ជាមួយគ្នា​ជិត​២​ឆ្នាំ​ហើយ ។​

​តាម ប្រភព​ពី​សង្ឃ​មួយ​អង្គ​ដែល​ដឹង​រឿងហេតុ​តែ​មិន​បាន​ប្រាប់​ព្រះនាម​ថា សង្ឃ​ពីរ​អង្គ​នេះ​សង្ស័យ​មាន​គំនុំ​ជាមួយ​គ្នា​ជា​យូរ​ខែ​ថ្ងៃ​មកហើយ ដោយសារ តែ​គ្រូសូត្រឆ្វេង​ឧស្សាហ៍​ស្ដីបន្ទោស និង ដាក់ពិន័យ​លោក​នេន​ជា​សង្ឃ​ដៃដល់​ច្រើនដង​ពេក ហើយ​ទើបតែ​បាន​បញ្ចេញ​ហិង្សា នៅ​ថ្ងៃ​នេះ​ដោយ​សង្ឃ​ដែល​ប្រព្រឹត្ដ​ហិង្សា​ជា​នេន​ធម្មតា និង​សង្ឃ​ដែល​រងគ្រោះ ជា​ព្រះ​ភិក្ខុ និង​ជា​គ្រូសូត្រឆ្វេង​ប្រចាំ​វត្ដ​នេះ​ផង ។​

​ព្រះសង្ឃ​ដដែល​បាន​មាន​ថេរ​ដីកា បន្ដថា ទំនង​ជា​សង្ឃ​នាម លី តុ​ញ ដែល ត្រូវ​គ្រូសូត្រឆ្វេង​ថាច់ ខាន់ ធ្លាប់​ដាក់ វិន័យ​ពី​បទ​ប្រព្រឹត្ដ​រឿង​ផ្ដេសផ្ដា​សនៅ ក្នុង​វត្ដ​ដោយបាន​ទំនាក់ទំនង​ជាមួយ​នារី ភេទ​ក្បែរ​វត្ដ​ខុស​នឹង​វិន័យ​សង្ឃ​មិន​តែ ប៉ុណ្ណោះ​ជា​រៀង​រាល់​ល្ងាចៗ​សង្ឃ លី តុ​ញ នេះ​តែង​ចេញ​ទៅ​ឆាន់​ភេសជ្ជៈ​នៅតាម​តូប​កាហ្វេ​ធ្វើ​ដូច​គ្រហស្ថ​ហេតុនេះ បាន ជា​គ្រូសូត្រឆ្វេង​ហៅ​មក​ណែនាំ និង​ដាក់ ពិន័យ​មួយ​លើក​ជា​ពីរលើក តែ​លើក ចុងក្រោយ​នេះ​លោក​គ្រូសូត្រឆ្វេង​បាន គំរាមថា បើសិន​នេន លី តុ​ញ នៅតែ ប្រព្រឹត្ដនិង​សេពគប់​ជាមួយ​ក្មេងស្ទា​វ​និង​ចេញ​ទៅ​ឆាន់​ភេសជ្ជៈ​នៅតាម ហាង កាហ្វេ​ទៀត​លោក​នឹង​បណ្ដេញ​គេច​ពី​វត្ដ ហើយ ។ ដោយ​ការ​ប្រដៅ​អប់រំ​ពី​គ្រូសូត្រ ឆ្វេង​ខាងលើ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ទើប​ធ្វើឱ្យ​នេន​ខាងលើ​មាន​គំនុំ​និង​បាន បញ្ចេញ​កំហឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ ដោយ​យក​កាំបិត​ចុង​ស្រួច ចាក់​ត្រូវ​បំពង់​ក​លោក​គ្រូសូត្រឆ្វេង​រង របួស​យ៉ាង​ធ្ងន់ ហើយ​សង្ឃ​នាម​លី តុ​ញ ពេល​បង្កហេតុ​រួច​បាន​ទៅ​ពួន​នៅ​តូប​កាហ្វេ​មួយកន្លែង​ដែល​នៅ​ជិត​វត្ដ​នោះ  ។ ប៉ុន្ដែ ក្រោយមក​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​ហើយ​ឃាត់ខ្លួន​បាន​ចាប់​ផ្សឹក​យកទៅ សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ។ ចំណែក លោក​គ្រូសូត្រឆ្វេង​ថាច់ ខាន់​ត្រូវបញ្ជូន ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយកន្លែង ក្បែរ​នោះ តែ​ដោយ​របួស​ធ្ងន់ធ្ង​ររ​ពេក​គ្រូ ពេទ្យ​សង្គ្រោះ​មិនបាន​ធ្វើ​ឱ្យ​លោក​គ្រូសូត្រឆ្វេង​អង្គ​នេះ​ទទួល អនិច្ចធម្ម នៅក្នុង​មន្ទីរ ពេទ្យ​តែម្ដង ។ ព្រះ​សព​លោក​គ្រូសូត្រ ឆ្វេង​ថាច់ ខាន់​ត្រូវបាន​ព្រះចៅអធិការ វត្ដ​សាមគ្គី​រង្សី​ដឹក​តាម​រថយន្ដ​មក​តម្កល់ទុក​នៅ​វត្ដ​ដើម្បី​រង់ចាំ សាច់ញាតិ​របស់ ព្រះអង្គ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​អ្នកឃើញ​ហេតុការណ៍​និយាយថា​នៅ​ព្រឹក​កើតហេតុ​ក្រោយ​ពី​ព្រះសង្ឃ​គង់​នៅ​វត្ដ សាមគ្គី​រង្សី​ទាំងអស់​ឆាន់​អាហារ ពេល ព្រឹក​រួច​បាន​និមន្ដ​ទៅ​គង់នៅ​ក្នុង​កុដិ​រៀងៗ​ខ្លួន ។ នៅពេល​នោះ​សង្ឃ​ដៃដល់​លី តុ​ញ បាន​ទៅ​ឈរ​នៅមុខ​កុដិ​លោក​គ្រូសូត្រឆ្វេង ហើយ​បាន​ហៅ​គ្រូសូត្រឆ្វេង​ឱ្យ​ចេញ​មក ក្រៅ​កុដិ ។ ពេល​នោះ​នេន លី តុញ​បាន សួរ​គ្រូសូត្រឆ្វេង​ថា “​លោកគ្រូ ហេតុ​អី លោកគ្រូ​ដាក់ពិន័យ​និង​ស្ដីបន្ទោស​អាត្មា​មុខ​គេ​ឯង​អ៊ីា​ចឹង​? ពេល​នោះ​លោកគ្រូ ថាច់ ខាន់​ឆ្លើយថា មក​ពី​នេន​ឯង​ប្រព្រឹត្ដ ខុស​វិន័យ​សង្ឃ ទើប​អាត្មា​តម្រែតម្រង់ ដឹង​ទេ​?

​គ្រាន់តែ​គ្រូសូត្រឆ្វេង​មាន​ថេរ​ដីកា សឹង​មិនទាន់​ចប់ ស្រាប់តែ​នេន លី តុ​ញ មិនដឹង​លាក់​កាំបិត​ចុង​ស្រួច​ក្នុង​ថង់​យាម ពី​ពេល​ណា​បាន​ដក​កាំបិត​រួច​ស្ទុះ​ទៅ​ចាក់​លោក​គ្រូសូត្រឆ្វេង​ជាច្រើន កាំបិត​បណ្ដាល​ឱ្យ​ត្រូវ​ត្រង់​ក​ចំនួន​៣​កាំបិត និង​លើ​ព្រះកាយ​ជាច្រើន​កាំបិត​ទៀត ៕

2015_01_13aa (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!