ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក សំ សុវណ្ណារិទ្ធ ឡើងតំណែង ជំនួសលោក ទុំ ណូ កំពុងរៀបចំផែនការស្ដារស្រង់ដើមតាមរូបភាពសំងំប្រមូលលុយពីមធ្យោបាយដឹកជញ្ជូនផ្លូវកោគនិងទំនិញគេចពន្ធលើលំហរសមុទ្រ.!

ព្រះសីហនុ៖ ប្រភពពីក្រុមឈ្មួញបានឲ្យដឹង ថា ទំនិញគេចពន្ធ បានលំហូរចូលតាមស្នាក់ការគយនិងរដ្ឋាករទាំង៣ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ! ត្រង់ចំណុចនេះត្រូវបានគេបង្ហើបដឹងថា រដ្ឋបានបាត់បង់ចំណូលពន្ធនាំចូលយ៉ាងច្រើនក្នុង១ខែ ៗ ដោយអំពើរត់ពន្ធនេះក្លាយ ជាប្រភពសេដ្ឋកិច្ចនៃការអំពើពុករលួយរបស់ ប្រធានសាខា ប្រធាន ស្នាក់ការរហូតដល់មានការខ្សឹបខ្សៀវគ្នាថា ខាងសា ខាម៉ៅដាច់អោយខាងស្នាក់ការទាំង៣ បង់ លុយជាកញ្ចប់ឡើងលើបែងចែកហែកប្រយោជន៍នេះស៊ីតាមតួនាទីភារកិច្ច។បច្ចុប្បន្នប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ លោក សំ សុវណ្ណារិទ្ធ ដែលទើបឡើងតំណែងជំនួសកន្លែងលោក ទុំ ណូ ដែលជាកៅអីខ្លាញ់នោះកំពុងរៀបចំផែនការស្ដារស្រង់ដើមក្នុងការដោះដូរតូតំណែង តាមរូបភាពសំងំកើបលុយតាម មធ្យោបាយដឹកជញ្ជូនទំនិញគេចពន្ធលើលំហរសមុទ្រ ដែលលំហូរចូលតាមច្រកស្នាក់ការទាំង៣ យ៉ាងស្ងាត់ស្ងៀមបំផុត ដោយយកគំរូតាមប្រធានចាស់ ។ ក្នុងនោះស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ពោពេញទៅដោយទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់លក្ខណ:ទ្រង់ ទ្រាយធំ មានដូចជា ម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មាន បង់ពន្ធនាំចូលមិនគ្រប់មានបង់ពន្ធពីទំនិញ បង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ)ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ (ផ្សាធូប) ចាប់ហួយទៅវិញ។

ប្រភពពីមន្រ្តីគយអត់លិឌ្ឍបានបានខ្សឹបប្រាប់ថា អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ គឺបញ្ហាប្រេងសាំងគេចពន្ធនេះតែម្តងខាងគយទំនប់ រលក រកសេដ្ឋកិច្ចបែបពុករលួយអោយប្រធានសាខា យ៉ាងសុខស្រួលបន្លំជាប្រេងសាំងនាំចូលស្រប ច្បាប់ជាដើម។មហាជនបានលើកឡើងថា បើខាងគយទំនប់រលក ដែលមានលោក ណុប សំអាន ជាប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលកនិងមេសាខាខេត្ត មានវិធាន ទប់ស្កាត់ទំនិញគេចពន្ធប្រេងគេចពន្ធ អនុវត្តតាមផែនការ អគ្គនាយ នៃអគ្គនាយកដ្ឋាន គយនិរដ្ឋាករ កម្ពុជា និងការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចគោល នយោបាយរដ្ឋាភិបាល ធានាបានថា រដ្ឋនឹងទទួលបានចំណូលពន្ធនាំចូលក្នុងកម្រិតខ្ពស់ក្នុង ១ខែៗ ប៉ុន្តែប្រធានសាខា និងមេស្នាក់ការទាំង៣ ធ្វើការរបៀបកន្ទេលធំបន្លំដេក ក៏ប្រឹងស្រូបយកប្រភពសេដ្ឋកិច្ចពីទំនិញរត់ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ក្លាយទៅជាវប្បធម៌ ហែកប្រយោជន៍ចែកគ្នាទទួលទានយ៉ាងស្ងៀមស្ងាត់ និងសំណែនដល់ថ្នាក់ លើដើម្បីបិទបាំងអំពើមិនប្រក្រតី ក្លាយជាអំពើពុករលួយលក្ខណះប្រព័ន្ធរីកដុះដាលយ៉ាងពេញបន្ទុក។

កន្លងមកក៏ដូចបច្ចុប្បន្ន ប្រេងគេចពន្ធបានលំហូរចូលដោយគម្ហុកពីប្រទេសថៃ យក មកទុកលក់ចែក ចាយបន្តនៅចំណុច កោះព្រាប ក្រោមការគ្រប់គ្រងដោយមេគយទំនប់រលកលោក ណុប សំអាន ។ដូច្នេះទាំងទូកតូចទូកធំនេសាទឬចរាចរណ៍ លើដែនសមុទ្រត្រូវទិញប្រេងគេចពន្ធពីចំណុច កោះព្រាប មានតំលៃទាបសម្រាលដល់ការចំណាយរបស់ពួកគាត់ ពិសេសឡានឈ្មួញទាំងតូច ទាំងធំ បានទៅដឹកចេញពី កោះព្រាប យកមក ចែកចាយតាមស្ថានីយ៍ប្រេងក្នុងក្រុងព្រះ សីហនុ និងបណ្តាស្រុកមួយចំនួនទៀតយ៉ាងចំហរ ខណ:មេគយៗ មានភារកិច្ចបង្ក្រាបងប់ងល់និងទទួលលាភសក្ការៈពីមេឈ្មួញរកស៊ីទុច្ចរិតទាំងនោះធ្វើមានបានយ៉ាងសុខស្រួល ?បើទោះ ជាទំនិញគេចពន្ធលក្ខណ: ទ្រង់ទ្រាយធំ មានដូចជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មាន បង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់ មកបង់ពន្ធនាំចូលទាប របៀប (ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់ មកបង់ពន្ធជាទំនិញ(ផ្សាធូប) ចាប់ហួយទៅវិញក៏ដោយ ក៏រាល់ទំនិញទាំងនេះត្រូវឆ្លងកាត់ក្រុមគយចល័តដែនសមុទ្រ និងនគរបាល ព្រំដែនទឹកជាមុនសិន។ នេះសបញ្ជាក់ថា មេគយចល័ត ដែនសមុទ្រនិងនគរបាលព្រំដែន អនុញ្ញាតអោយដឹកជញ្ជូនឬទទួលកញ្ចប់ពីក្រុមឈ្មួញហើយ ទើបខាងគយទំនប់រលក គយស្ទឹង ហាវ គយកែវផុស បន្តយកកញ្ចប់ដូចគ្នា ទើបបទល្មើសរត់ពន្ធក្លាយទៅជារឿងធម្មតាដែលមេគយៗនៅខេត្តព្រះសីហនុនិងមេគយស្នាក់ការទាំង៣ ម្នាក់ៗសឹងក្លាយជា មហាសេដ្ឋីពីចំណូលប្រភពសេដ្ឋកិច្ចទំនិញគេចពន្ធទាំងនេះ។ មេឈ្មួញរកសុីដឹក ទំនិញគេចពន្ធ និងប្រេងគេច ពន្ធគឺមុខដដែលៗ បើចង់បង្ក្រាបងាយស្រួលបំផុត ប្រសិនបើមេគយៗ និងសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទះ ឬមិនទទួលបានប្រយោជន៍ពីបទល្មើសនេះ។

ហើយលោក ណុប សំអាន ប្រធានស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ត្រូវបានគេខ្សឹបប្រាប់អោយដឹងទៀតថា មានមេឈ្មួញរកស៊ីគេចពន្ធធំៗ ជាច្រើនបានមកចរចារកកញ្ចប់ទុកអោយចៀសវាងបែកឆ្នាំងបាយពួកគេ។ក្រុមអ្នករកស៊ីបានរំលឹកថាបើសិនថ្នាក់លើមិនបានអើពើទប់ស្កាត់ទំនិញ គេចពន្ធហូរចូលតាមស្នាក់ការគយទាំង៣ស្ថិតក្រោមការគ្រប់គ្រងរបស់លោក សំ សុវណ្ណា រិទ្ធ ទេ រដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូលក្នុង១ខែរាប់សែនដុល្លារ ដែលថវិកាទាំង នេះសុទ្ធតែធ្លាក់ចូលត្រឹមហោ ប៉ៅមេគយៗ សាខា មេគយៗ ស្នាក់ការប៉ុណ្ណោះ ពិសេសមេគយទំនប់រលកទទួលលាភសក្ការៈពីទំនិញគេចពន្ធក្នុងកម្រិតខ្ពស់ រហូតដល់មាន លទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចអោយ លោក សំ សុវណ្ណារិទ្ធ មេសាខាក៏ដូចមេៗខាងលើដើម្បីឆក់យកឱកាសប្រមូលប្រភពចំណូលក្នុងតំណែងមួយនេះ ។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោកសំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ រាល់ម៉ោងធ្វើការ៕មានត

Filed in: Uncategorized, សង្គម

Recent Posts

Bookmark and Promote!