ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន ជាង ៣០គីឡូក្រាម.!

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួនរួមជាមួយថ្នាំញៀន ជាង ៣០គីឡូក្រាមកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣  នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះ ថោ សូស៊ីវិន ហៅ ពិន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនដូចជា ៖ ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ០១ កញ្ចប់ ទម្ងន់ ១០១៨,៧៤ ក្រាម (ថ្លឹងទាំងសំបកថង់), ម៉ូតូ ០១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 -ទូរស័ព្ទដៃ០២ គ្រឿង ។

ក្រោយពីឃាត់ខ្លួន ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបងនៅម៉ោង ១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានបន្តធ្វើការឆែកឆេរលំនៅដ្ឋាន០២កន្លែងនិងរឹបអូសបានវត្ថុតាងបន្ថែមទៀត ដែលសរុបទាំងអស់រួមមាន ៖ ១-ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ៤៧កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ ក្រាម (ថ្លឹងទាំងសំបកថង់), ២-ជញ្ជីងថ្លឹងគ្រឿង ញៀន ០១គ្រឿង, ៣-ទូរស័ព្ទដៃ ០២គ្រឿង, ៤-ម៉ូតូ ០១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 លេខតួ 136298, ៥-ប្រាក់បាត ចំនួន ១២០០ បាត, ៦-ប្រាក់ដុល្លារ ចំនួន ១០០ ដុល្លារ, ៧-ប្រាក់រៀលចំនួន ៤,០០០,០០០ រៀល, ៨-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, ៩-ផ្លាកលេខម៉ូតូ ០២ សន្លឹក (ភ្នំពេញ 1E-9727 និង បាត់ដំបង 1C-7173), ១០-កាបូបយួរដៃចំនួន ០២, ១១-ការ៉ុងចំនួន ០២ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង រហូតនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០ ២៣នេះ ត្រូវបានការិយាល័យប្រឆាំងគ្រឿង ញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើការបង្ហាញមុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕

 

Filed in: សង្គម

Recent Posts

Bookmark and Promote!