ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ប៉ា សុជាតិ​វង្ស កោះ​ប្រជុំ​ជាមួយ​មន្ដ្រី​ពាក់ព័ន្ធ​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការស្ថាបនា​ស្ពាន​អា​កាស​និង​ផ្លូវ​ក្រោម​ដី​នៅ​ស្តុប​តិច​ណូ​

​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ការស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ បានរ​លូន និង​លឿន​ទៅមុខ ទៅ​តាម​គម្រោង ដែល​បាន​គ្រោងទុក  លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កោះ​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី និង​ម្ចាស់​ទីតាំង​ដែល​មាន​ផល​ប៉ះពាល់​មក​ប្រជុំ​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ស្តីពី ផលប៉ះពាល់ ក្នុង​ការរួម​គ្នា​ដោះស្រាយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​រាំងស្ទះ​ដល់​ការស្ថាបនា  កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ ។​

​ក្នុង​កិច្ចប្រជុំ​នោះ ទាំង​អាជ្ញាធរ​ខណ្ឌ​ទួលគោក និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានលើកឡើង​ពី​ផលប៉ះពាល់​មួយចំនួន នៃ​ការស្ថាបនា​ស្ពាន​អាកាស​ទី​៤​នេះ ដែល​រួមមាន ផល​ប៉ះពាល់​ទៅលើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាង ៣០ គ្រួសារ ក្នុងនោះ​មាន ៦ ខ្នង ផ្ទះ​ប៉ះពាល់​ដល់​ប្លង់​កម្មសិទ្ធិ និង​៦​ខ្នង​ផ្ទះ​ប៉ះពាល់​ផ្លូវ​ក្រោម​ដី ក្រៅពីនេះ ប៉ះពាល់​តិចតួច​ត្រឹមតែ ២ តឹក​ទៅ​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ ប៉ះពាល់​សាលា​តិច​ណូ ដី​របស់​ក្រុមហ៊ុន​ឧស្មាន ហាហ្សាន់ ១​ពាន់​ម៉ែត្រការ៉េ ប៉ះពាល់​បំពង់​ទឹកស្អាត ខ្សែភ្លើង ខ្សែកាប​ក្រោម​ដី ជាដើម​។​

​ជុំវិញ​កិច្ចប្រជុំ​នេះ ដោយសារ​តែ​ការលើកឡើង​ពី​របាយការណ៍​របស់​អាជ្ញាធរ ខណ្ឌ​ទួលគោក មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ រាជធានី និង​មន្ទីរ​សា​ធា​រការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ស្តី​ពី​ផលប៉ះពាល់​នេះ មាន​លក្ខណៈ​ខុស​គ្នា​នោះ លោក ប៉ា សុជាតិ​វង្ស ក៏​បាន​ធ្វើ​ការណែនាំ​ឲ្យ​លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវ​ដឹកនាំ​មន្ទីរ និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ចុះ​សិក្សា​អោយបាន​ច្បាស់លាស់​លើ​បញ្ហា​នេះ ដើម្បី​ជំរុញ​ការដោះស្រាយ​ផលប៉ះពាល់ អោយ​បាន​លឿន ជៀសវាង​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា តាម​គម្រោង ស្ពាន​អាកាស​ទី​៤ នៅ​ស្តុប​តិច​ណូ មាន​ប្រវែង​៣៨២ ម៉ែត្រ​ទទឹង​១៥​ម៉ែត្រ កម្ពស់​សុវត្ថិភាព​៥,២​ម៉ែត្រ ដោយ​ត្រូវ​សាងសង់​ឡើង​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី រួម​និង​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ មាន​ប្រវែង​៣៥៦​ម៉ែត្រ​, ទទឹង​ពី ៦​ម៉ែត្រ ទៅ​៨​ម៉ែត្រ ដោយ​សាងសង់​នៅ​ក្រោម​មហាវិថី​សហព័ន្ធ​រុស្សី ដោយ​ភ្ជាប់​មហាវិថី​ម៉ៅ​សេទុង ទៅ​មហាវិថី​គីម​អ៊ី​ល​ស៊ុង ទៅ​រង្វង់​មូល​ទួលគោក​។ ស្ពាន​អាកាស​ទី​៤ តាម​គម្រោង នឹង​ប្រើប្រាស់​ពេលវេលា​ក្នុង​ការស្ថាបនា​ចំនួន​១៦ ខែ និង​ប្រើប្រាស់​អស់​ថវិកា​អស់​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក ដោយ​អនុវត្តន៍​ការសាងសង់ ដោយ​ក្រុមហ៊ុន OCIC ដែលជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ពុង ខៀវ​សែ ថៅកែ​កោះ​ពេជ្រ  ទទួល​ការសាងសង់​ស្ពាន​អាកាស ៣ កន្លងមក ទទួលបាន​ជោគជ័យ​។​

​ការសាងសង់​ស្ពាន​អាកាស​ទី​៤​នេះ គឺ​អនុវត្តន៍​តាម​ការប្រកាស​របស់​សម្តេច​តេជោ ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ស្ទឹងមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ហើយ​ក្នុង​ពិធី​កន្លងមក​នោះ គឺ​សម្តេច​បាន​មានប្រសាសន៍ថា ស្ពាន​អាកាស​ទី​៤​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ក្រោម​ទំហំ​ទឹកប្រាក់​១៤​លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ហើយ​ស្ពាន​នេះ ក៏​មាន​ផ្លូវ​ក្រោម​ដី ផងដែរ​។​
​តាម​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការសាងសង់​ស្ពាន​អាកាស​ទី​៤ ដោះស្រាយ ការកកស្ទះ​ត្រង់ចំណុច ប្រសព្វ​នេះ​រួចរាល់​ហើយ​នោះ ជា​គោលដៅ​បន្ត​គឺ​សាលា​រាជធានី​នឹង​សាងសង់​ស្ពាន​អាកាស​នៅ​ចំណុច​ភ្លើងស្តុប BKC (​កាណាឌីយ៉ា​) និង​ភ្លើងស្តុប​ទឹកថ្លា​បន្តទៀត សំដៅ​ធ្វើ​យ៉ាងណា ដោះស្រាយ​ការកកស្ទះ​ចរាចរ​អោយបាន​។​

​ស្ពាន​អាកាស​ទី​១ ក្បាលថ្នល់ បាន​ចាប់ផ្តើម​សាងសង់​ឡើង នៅ​ថៃ្ង​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០០៩ ដោយ​សាងសង់​រយៈពេល​១២​ខែ និង​បាន​បញ្ចប់​នៅ​ថៃ្ង​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១០ និង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១១ ដោយ​ចំណាយ​ថវិកា​ចំនួន​៦.០៤៨.៤២៤ ដុល្លារ​។ ទី​២​គឺ ស្ពាន​អាកាស​៧​មករា បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ និង​បើក​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១២ ចំណាយ​ទឹកប្រាក់​ចំនួន ៨.៧០៥.៨០៨ ដុល្លារ​។ ទី​៣ ស្ពាន​អាកាស​ស្ទឹងមានជ័យ បើក​ការដ្ឋាន​សាងសង់ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ចំណាយ​ថវិកា ១៩ លាន​ដុល្លារ ហើយ​ស្ពាន​អាកាស​ទី​៤​នេះ ចាប់ផ្តើម​បើក​កា​ដ្ឋា​ន កាល​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

2015_01_13aa

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!