ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​ល្បែង លក្ខណៈ​ស្លុត​ម៉ាស៊ីន ២​កន្លែង​ធំៗ ស្ថិត​ក្នុង​ផ្សារ​ទំនើប បឹងត្របែក​ផ្លា​ហ្សា កំពុង​ធ្វើ​អាជីវកម្ម​មិន​ខ្វល់​ពី​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិ​ភាព

​ភ្នំពេញ ៖ អាជីវករ​លក់ដូរ ក៏​ដូចជា​អ្នក​រស់នៅ​ជុំវិញ​ផ្សារ បឹងត្របែក​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បាន​និយាយថា មាន​ល្បែង​លក្ខណៈ​( ហ្គេម , ស្លុត​ម៉ាស៊ីន ) កំពុង​ធ្វើ​អាជីវកម្ម​ស៊ីសង​យ៉ាង​ចំហរ មិន​ខ្វល់​ពី​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាលឡើយ ហើយ​ក្នុងនោះ​ដែរ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​គ្មាន​វិធានការ​បង្ក្រាប​ទីតាំង​ល្បែង​លក្ខណៈ ស្លុត​ម៉ាស៊ីន ដែល​រាជរដ្ឋាភិបាល​បាន​ហាមឃាត់​នោះទេ ។​

​ប្រភព​ព័ត៌មាន​ជុំវិញ​បាតុភាព​នៃ​ការបើក​ល្បែងស៊ីសង​ខាងលើនេះ បានអោយដឹងថា ម្ចាស់​អាជីវកម្ម​ទាំង​២​កន្លែង​នោះ ម្នាក់​ឈ្មោះ​ចែ គង់ និង​ម្នាក់​ទៀត​ឈ្មោះ​វេហា ជា​នគរបាល​ផ្នែក​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ដែល​មាន​ថៅកែ​ចិន​នៅ​ពីក្រោយ​ខ្នង​ទាំង​២​នាក់ ។​

​ប្រភេទ​ល្បែងស៊ីសង​ទាំង​២​កន្លែង​ខាងលើនេះ គឺ​បើក​លេង​ស៊ីសង​យ៉ាង​ចំហរ មាន​ទាំង​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ស្ថិត​ក្នុង​ភាពក្រីក្រ​ចូល​លេង​ល្បែង​ភ្នាល់​ចាញ់​អស់​រាប់រយ រាប់ពាន់​ដុល្លារ​ក៏មាន​ដែរ ដូច្នេះ​បញ្ហា​នេះ​ក្រសួង​មហាផ្ទៃ ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ បើ​បណ្តោយ​ទុក​អោយ​មាន​ល្បែង​លក្ខណៈ​ស្លុត​ម៉ាស៊ីន គ្មាន​ច្បាប់​អនុញ្ញាតិ​កើតមាន​ព្រោងព្រាត ពិសេស​លើ​ទីតាំង​ខាងលើ​នឹង​ក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ មានឈ្មោះ​មេ​ល្បែង​ធំ​មួយ​ទៀត​ឈ្មោះ បារាំង និង មេ​ល្បែង​ទាំង​២​ឈ្មោះ​ខាងលើ ក៏ កំពុង​សំងំ​ធ្វើ​អាជីវកម្ម​យ៉ាង​ត្រជាក់​ល្ហិម នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ​ដែរ   គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។​ភ​

​ចំពោះ​ការលើកឡើង​ខាងលើនេះ ម្ចាស់​អាជីវកម្ម​ទាំង​២​ឈ្មោះ មិន​អាច​ទំនាក់ទំនង​សួរនាំ​បានឡើយ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក ។ គួរបញ្ជាក់​ថា​ទីតាំង​ល្បែងភ្នាល់​នៅក្នុង​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា គឺ​ធ្លាប់​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​ម្តង​ហើយ​តែ​បាន​ដង្ហើម​ចង្រឹត ក៏​ដោះលែង​វិញ​អស់​ទុក​អោយ​អាជីវកម្ម​ល្បែងស៊ីសង​កាន់តែ​រីក​ធំ​ឡើង ពី​មួយ​កន្លែង​ទៅ​ដល់ ២​កន្លែង ។​
​ការបង្ក​អោយ​មាន​ល្បែងស៊ីសង ព្រោងព្រាត​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​ល្បែងភ្នាល់​បាល់ ចាក់​កន្ទុយលេខ និង​ប្រភេទ​ល្បែង ទូរ​ហ្គេម ឬក៏​ស្លុត​ម៉ាស៊ីន​ដោយ​មិន​មាន​អ្នក​បង្ក្រាប​គឺជា​ការបង្កើន​នូវ​អំពើ​លួច ឆក់ ប្លន់ ជាហេតុ​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។​

​ហើយ​គួរ​បញ្ជាក់​ផងដែរ​ថា ហ្គេម ក៏ដូចជា​ល្បែង​លក្ខណៈ​ស្លុត​ម៉ាស៊ីន​ខាងលើនេះ កំពុងបើក​អាជីវកម្ម​ទាំងថ្ងៃទាំងយប់​ក្នុងភូមិ សាស្ត្រ​ខណ្ឌដូនពេញ ជាច្រើន​ទីតាំង ដោយ​ជ្រក​ក្រោម​ផ្លាក​អាជីវកម្ម​មាន​ច្បាប់ទម្លាប់ និង​មាន​ការ អនុញ្ញាតិ​ពី​សាលា​រាជធានី​ភ្នំពេញ​ត្រឹមត្រូវ​ក្នុង​ការបើក​អាជីវកម្ម​អេឡិចត្រូនិច ប៉ុន្តែ​ម្ចាស់​ទីតាំង​មិន​ត្រឹម តែ​បើក​អាជីវកម្ម​អេឡិចត្រូវនិច​នោះទេ បែរជា ឈ្លៀត​ឱកាស​លួច​បើក​អាជីវកម្ម​ហ្គេម និង​ល្បែង លក្ខណៈ​ស្លុត​ម៉ាស៊ីន យ៉ាង​ត្រជាក់​ល្ហិម​បែបនេះ​ទៅ​វិញ ដោយ​មិន​មាន​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ណា ម្នាក់​ចុះ​មក​ធ្វើការ​បង្ក្រាប​ទាល់តែសោះ សុខចិត្តិ​ទុកអោយ​អាជីវកម្ម​នេះ​នៅតែ​បន្ត​បែប​អស់​រហូត​អស់ រ៉ាប់​សិប ឆ្នាំ​មកហើយ​៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!