ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កម្មករ​រោងចក្រ​ខេ​បបូ​ខូ​ថប បន្ទាប់​ពី​បិទផ្លូវ​និង​ដុត​សំបក​កង់ឡាន​ឈាន​ដល់​អញ្ជើញ​អាចារ្យខ្មោច​មក​ធ្វើ​ពិធី​បន្ទន់ចិត្ត​ថៅកែ​

​ភ្នំពេញ ៖ ក្រុមកម្មករ​-​ការិនី នៃ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​យីហោ​ខេ​បបូ​ខូ​ថប ដែល​បាន​នាំគ្នា​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ​នោះ បន្ទាប់​ពី​នាំគ្នា​ទៅ​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៤ និង​ដុត​សំបក​កង់ឡាន​នៅ​មុខ​រោងចក្រ​ជា​បន្ដបន្ទាប់​រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ កម្មករ​បាន​នាំគ្នា​អញ្ជើញ​អាចារ្យខ្មោច​ឲ្យមក​ជួយ​រៀបចំ​ពិធី​សូត្រ​សែនព្រេន​បន្ទន់ចិត្ត​ថៅកែ ដើម្បី​ឲ្យ​ការធ្វើ​កូដកម្ម​របស់​ពួកគេ​ទទួលបាន​ជោគជ័យ​។​

​បន្ទាប់មក​ទៀត​ទើប​ពួកគេ​ហែ​ក្បួន​ប្រមាណ​ជិត​៤០០​នាក់ មក​កាន់​ក្រសួង​ការងារ​ជា​បន្ដ​ទៀត ដើម្បី​ទាមទារ​ឲ្យ​តំណាង​រប​ស់​ពួក​គេ​ចំនួន​៥​នាក់ ដែល​ថៅកែ​ព្យួរ​ពី​ការងារ​ឲ្យបាន​ចូលធ្វើការ​វិញ​។​

​រោងចក្រ​ខេ​បបូ​ខូ​ថប​នេះ​មាន​ទីតាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​រោងចក្រ​នេះ​បាន​ផ្ទុះ​កូដកម្ម​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ នៅ​មិនទាន់មាន​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ជូន​កម្មករ​នោះទេ​។​

​ដោយសារ​ការទាមទារ​នៅ​មិនទាន់មាន​ដំណោះស្រាយ​នោះ​ក្រុម​កម្មករ​ក៏​ដូច​តំណាង​សហជីព​បាន​រិះរក​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើទៅបាន​ដូចជា​រៀបចំ​តាម​ពិធី​សាសនា​ដោយ​បាន​អញ្ជើញ​លោក​អាចារ្យ និង​មាន​ផ្លែឈើ​ផង ដើម្បី​ឲ្យ​ថៅកែ​ទន់​ចិត្ត​និង​ដោះស្រាយ​តាម​សំណូមពរ​ឲ្យបាន​ឆាប់​។​

​បើ​តាម​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា រោងចក្រ​នេះ​មាន​កម្មករ​សរុប​ប្រមាណ​២.៧០០​នាក់ ហើយ​ក្នុងនោះ​មាន​កម្មករ​ជិត​១​ពាន់​នាក់ បាន​នាំគ្នា​ធ្វើ​កូដកម្ម តែ​រហូត​មក​ដល់​នឹង​ពេលនេះ​មាន​កម្មករ​ជិត​៤០០​នាក់​ប៉ុណ្ណោះ កំពុង​ក្រាញននៀល​តវ៉ា​មុខ​រោងចក្រ​នោះ​។ ចំណែក​កម្មករ​ចំនួន​១.៤៣៨​នាក់​ផ្សេង​ទៀត បាន​នាំគ្នា​ចូល​ធ្វើការ​ជាធម្មតា​ហើយក៏​មាន​កម្មករ​មួយចំនួន​ទៀត​មិន​ចូលធ្វើការ និង​ក៏​មិន​ចូលរួម​កូដកម្ម​ដែរ​។ នៅពេល​នេះ​ដែរ​ក្រុមកម្មករ​ជិត​៤០០​នាក់​នោះ​បាន​បន្ដ​ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ​ជា​បន្ដ​ទៀត ដើម្បី​ស្វែងរក​ការជួយ​អន្ដរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ​ឲ្យជួយ​រក​ដំណោះស្រាយ​។​

​ប្រភព​ព័ត៌មាន​បន្ដថា ការផ្ទុះ​កូដកម្ម​នេះ​ធ្វើឡើង​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ​បន្ទាប់​ពី​ថៅកែ​បានសម្រេច​ព្យួរ​ការងារ​ដល់​តំណាង​សហជីព​ចំនួន​៥​នាក់​ពី​ការងារ​មក​នោះ ។​ក្រោយមក​ក៏​ផ្ទុះ​កូដកម្ម​តែម្ដង ពោល​គឺ​ខាង​កម្មករ​បាន​ទាមទា​រ​ឲ្យ​ថៅកែ​ទទួលយក​តំណាង​របស់​ពួកគេ​ចំនួន​៥​នាក់​នោះ​ឲ្យចូល​ធ្វើការ​វិញ មិនតែប៉ុណ្ណោះ​ខាង​សហជីព​គាំទ្រ​កម្មករ​បាន​សំណូមពរ​ឲ្យ​កម្មក​របង់​វិភាគទាន​សំរាប់​សហជីព​ខ្លួន​ម្នាក់​ចំនួន​២​ពាន់​រៀល​ក្នុង​មួយ​ខែ ស្រប​ពេល​សហជីព​គាំទ្រ​ថៅកែ​បាន​តំរូវ​ឲ្យ​កម្មក​របង់​វិភាគទាន​តែមួយ​ពាន់​រៀល​ប៉ុណ្ណោះ ដូច្នេះ​ភាពមិន​ស៊ីចង្វាក់​គ្នា​មួយ​នេះ​ក៏​ជា​បញ្ហា​ដែរ​។​

​ការធ្វើ​កូដកម្ម​នេះ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​អាជ្ញា​ក្រុង​ក៏​ធ្លាប់​ចុះ​ទៅ​ធ្វើការ​ពន្យល់​ណែនាំ​និង​សម្របសម្រួល​ដល់​កម្មក​រ​ដែរ តែ​នៅ​មិន​អាច​ត្រូវរ៉ូវ​គ្នា​ឡើយ​ពោល​គឺ​កម្មករ​នៅតែ​នាំគ្នា​ធ្វើ​កូដកម្ម​ជា​ដដែល ហើយ​ខាង​ថៅកែ​ក៏​មិនទាន់​បន្ទន់ឥរិយាបទ​ជាមួយ​កម្មករ​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ នេះ​គេ​សង្កេតឃើញ​ក្រុម​កម្មករ​បាន​អញ្ជើញ​អាចារ្យ​មក​រៀបចំ​សូត្រមន្ត​និង​សែនព្រេន​បន់ស្រន់​ដើម្បីឲ្យ​ការទាមទា​ររបស់​ពួកគេ​ទទួលបាន​លទ្ធផ​ល​ជា​វិជ្ជមាន​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!