ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

បែកធ្លាយលោកវរសេនីយ៍ត្រី យូ ប៊ុ​ន​ស្រៀ​ង ប៉ូលីសសេដ្ឋកិច្ចទទួលទិសខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ ប្រព្រឹត្តអំពើពុករលួយ.!

ខេត្តមណ្ឌលគិរី ៖ មានការបែកធ្លាយ រឿងមិនប្រក្រតីពុករលួយលោកវរសេនីយ៍ត្រី យូ ប៊ុ​ន​ស្រៀ​ង ទទួលទិសខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ជាថ្នូរនឹង ធ្វើមិន ដឹងមិនឮ ធ្មេចភ្នែកបើក ភ្លើងខៀវមិនបង្ក្រាបមិន ទប់ស្កាត់រាល់បទល្មើស ព្រៃឈើក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងនិងទទួលខុសត្រូវ។ក្នុងនោះបើឈ្មួញឈើមួយណាមិនបង់លុយឱ្យ ឬបង់លុយយឺតយ៉ាវលោក យូ ប៊ុនស្រៀង នឹងដាក់កម្លាំងចុះបង្ក្រាបតែម្ដង។

ប្រភពបន្តថា កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២៣ កម្លាំងស្នាក់ការរបស់លោក យូ ប៊ុនស្រៀង បានចុះបង្ក្រាបឈើប្រណីតជាច្រើនម៉ែត្រគូប នៅចំណុចភូមិឡៅការសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ការចុះបង្ក្រាបឈើប្រណីតពីសំណាក់លោក យូ ប៊ុនស្រៀង នៅពេលនោះ គឺពុំមែន មានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចតួនាទីនោះឡើយ។ពោលគឺមកពីលោក យូ ប៊ុនស្រៀង ខឹងនឹងម្ចាស់ឈើនិយាយមិនទៀងបង់លុយខែលើកពេលពីមួយថ្ងៃទៅមួយ ថ្ងៃ។នៅមុនចុះបង្ក្រាប លោក យូ ប៊ុនស្រៀង បានផ្ញើសារតាមប្រព័ន្ធ Telegram សួរនាំម្ចាស់ឈើដើម្បីពន្លឿនក្នុងការបង់លុយមកឱ្យខ្លួនទៀត ផង។ប៉ុន្តែម្ចាស់ឈើហាក់គេចវេះពន្យារពេលមិនព្រមបង់ លុយឱ្យទៀងដូចខែមុនៗ ជាហេតុនាំឱ្យលោក យូ ប៊ុនស្រៀង បញ្ជាកម្លាំងចុះបង្ក្រាប ឈើរបស់ឈ្មួញ ដែលកំពុងលាក់ទុកក្នុងចម្ការ នៅភូមិឡៅការសង្កាត់សុខដុម ក្រុងសែនមនោរម្យតែម្ដងទៅ។

បើយោងតាមប្រភពផ្សេងទៀតថា ដូចជាក្រដាស វីងវេរលុយ ជាច្រើនសន្លឹកដែលផ្ញើលុយជូនលោក យូ ប៊ុនស្រៀង ក្នុងថ្ងៃខែផ្សេងៗគ្នាបានបង្ហាញថា កន្លងមកឈ្មួញ ឈើប្រណីត ដែលរងការបង្ក្រាបខាងលើគឺអាចធ្វើសកម្ម ភាពដឹកជញ្ជូន ព្រៃឈើបានយ៉ាងរលូន។ខណៈលេខទូរស័ព្ទរបស់លោក យូ ប៊ុនស្រៀង ជាអ្នកទទួលផ្ទាល់ ហើយក្នុង១ខែៗ ទទួលបានចាប់ពី៦០ម៉ឺនរៀលទៅ១លានរៀលឯណោះ។

ប្រភពបានបន្ថែមទៀតថា ឈ្មួញឈើមិនត្រឹមតែបង់លុយដាក់ខែឱ្យលោក យូ ប៊ុន ស្រៀង ប៉ុណ្ណោះទេ។លើសពីនេះទៅទៀត នៅពេល រវល់ប្រជុំចុះបំពេញ បេសកកម្ម ឬមានកម្មវិធីផ្សេងៗ។ក្នុងនោះសូម្បីរថយន្ តខូចក៏លោក យូ ប៊ុនស្រៀង ស្នើមកឈ្មួញ ឈើ ឱ្យចេញថ្លៃជាងជំនួសខ្លួនដែរ។ដោយពេលខ្លះ ជូនតាមស្រោមសំបុត្រ ពេលខ្លះផ្ញើតាមវីង ខ្លះទៀតហុចផ្ទាល់ដៃ ។

ពាក់ព័ន្ធការចោតប្រកាន់ខាងលើនេះគេហទំព័រ(www.enn-tv.com) មិនអាចសុំការពន្យល់បកស្រាយពីលោកវរសេនីយ៍ត្រី យូ ប៊ុនស្រៀង បាននៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទ៕

 

Filed in: សង្គម

Recent Posts

Bookmark and Promote!