ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អ្នក​យក​ព័ត​មាន​បាន​រង​នូវ​អំពើហឹង្សា​ពី​ជន​អគតិ​មួយក្រុម​

​អ្នកយក​ព័ត៌មាន CNC ហង្ស​មាស គេហទំព័រ CEN និង TV3 ចំនួន ៦ នាក់ បាន​ត្រូវ​បក្ខពួក​មនុស្ស​ទំនើង​មួយក្រុម ព្រួត​គ្នា​វាយ និង​ប្រើ​អំពើហិង្សា ទាំង​កំរោល ដូចជា បាញ់​គំរាម​សម្លាប់ និង​បោក​កាមេរ៉ា របស់​អ្នកកាសែត​ទាំងនោះ បន្ទាប់ពី​ពួកគេ​ខឹង​អ្នកកាសែត យក​កាមេរ៉ា​ទៅ​ថត​ពី​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ដ បុក​រថយន្ត នៅ តាម​ផ្លូវ​សាធារណៈ ។​

​ព្រឹត្ដិការណ៍ ដែល​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល ដែល​ផ្ដើម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក្លាយ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដោយសារតែ​ការ​វាយតប់ និង​ដក​កាំភ្លើង​បាញ់ ៣ គ្រាប់​ទៅលើ​អ្នកកាសែត ពេល​ចុះ​ទៅ​យក​ព័ត៌មាន និង​ថតរូប​ស្ដីពី គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី រំលង អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ ស្ថិតនៅ​ខាងជើង​រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​យោងតាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា មុន​ដំបូង​ឡើយ ដែល នាំឱ្យ​មាន​ករណី​បង្ក​អំពើហិង្សា មក​លើ​អ្នកកាសែត ខាងលើនេះ បាន​កើតឡើង ក្រោយពី​រថយន្ដ ចំនួន ២ គ្រឿង បាន​បុក​គ្នា ក្នុង​នោះ​រថយន្ដ​ម៉ាក ហុងដា​ហ្វេ​ត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5105 បាន​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​មួយ គ្រឿង​ទៀត ដែល​កំពុង​ចត​ចោល​នៅ​មុខ​ហាង ម៉ាស្សា រថយន្ដ​ទាំង​២ រង​ការខូចខាត ។ សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អ្នកយក​ព័ត៌មាន មកពី​តាម​អង្គភាព​ផ្សេងៗ រួមមាន ទូរទស្សន៍ និង​កាសែត បាននាំគ្នា ចុះ​ទៅ​ផ្ដិត​យក​រូបភាព និង​ព័ត៌មាន នៅ​កន្លែងកើតហេតុ ដូច​សព្វមួយដង ។​

​ប៉ុន្ដែ នៅពេល​ដែល​យក​កាមេរ៉ា ទៅ​ថត​គ្រោះថ្នាក់​ចរាចរណ៍​នេះ ស្រាប់តែ​អ្នកបើក ឡាន ត្រូវបាន​គេ​ដឹងថា មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌ ឈ្មោះ យាន ស៊ីណា បាន​មក​វាយ​កាមេរ៉ា និង​ដាល់​អ្នកកាសែត បណ្ដាលឱ្យ​រងរបួស ។ ស្ថានភាព​នេះ បាន​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ទៅៗ ខណៈ​ដែល​បក្ខពួក​អ្នកបើករថយន្ដ ជាច្រើន​នាក់ បាន​មកជួយ​អន្ដរាគមន៍ និង​វាយ​ទៅ​លើ​អ្នកកាសែត​ជាច្រើន​នាក់ ក្នុងនោះ​បាន​បណ្ដាលឱ្យ អ្នកយក​ព័ត៌មាន​ទូរទស្សន៍ CNC ទូរទស្សន៍​ហង្ស​មាស គេហទំព័រ CEN និង TV3 ត្រូវបាន​បក្ខពួក​ខាង​លើ ព្រួត​មក​វាយ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​ដក​កាំភ្លើង​បាញ់​សំដៅ​មក​ក្រុម​អ្នកការ​សែ​ត ចំនួន​បី​គ្រាប់ និង​ចាប់​កាច់​កាមេរ៉ា របស់​អ្នកយកព័ត៌មាន ទូរទស្សន៍​ហង្ស​មាស ហើយ​ពួកគេ​ប្រហែល​ជា​ជិត ១០ នាក់ បាន​ទាញយក​ទូរស័ព្ទ របស់​អ្នកយកព័ត៌មាន​គេហទំព័រ CEN ដែល​កំពុង​ថត​យក​រូ​ប​ភាព​ដែល​ពួក​គេ​វាយ​មកលើ​ក្រុម​អ្នក​យក​ព័ត៌មាន​នេះ រួច​ពួកគេ​ក៏​ទៅ​បាត់​។​

​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពី​មាន​ការប្រតាយប្រតប់ និង​ប្រើ​អំពើហិង្សា ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ដូច្នេះ កម្លាំង​នគរបាល​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ទៅ​ជួយ​អន្ដរាគមន៍ តាមរយៈ​ការឃាត់ខ្លួន​ជនបង្ក​ម្នាក់ និង​រថយន្ត​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក កាមរី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ នគរបាល 2-8271 និង​មួយ​គ្រឿង​ទៀត ម៉ាក​នី​សាន់ HOMY ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-2588 យក​មក​ប៉ុស្តិ៍​នគរបាល​ស្រះចក ដើម្បី​ចាត់ការ ទៅតាម​ផ្លូវច្បាប់ ហើយ​ចំពោះ​ក្រុមអ្នកកាសែត​ដែល​រងគ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង និង​ចូល​បំភ្លឺ នៅ​កន្លែង​សមត្ថកិច្ច ឲ្យធ្វើ​កាដោះស្រាយ​ទៅតាម​ផ្លូវ​ច្បាប់​ផង​ដែរ ៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!