ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ​សៅ ​ប៊ុន​រិទ្ធ​ មេ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ដូង ​កំពុង​គាប​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ឲ្យ​​លាន​ភ្នែក​ដូច​ក្តាម​

ខេត្ត​បាត់ដំបង ៖ តាម​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋ ដែល​ចេញ​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ បានអោយដឹងថា លោក សៅ ប៊ុន​រិទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ន៏​ច្រក​អន្តរជាតិ​ដូង បាន​យក​ប្រាក់​ថ្លៃ​ប័ណ្ណ​បរិ​ផាស​ឆ្លងដែន ពី​ប្រជា​ពលករ​ធ្វើ​សំរាប់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ច្រើន​លើស​កំណត់​ចាប់ពី ៧ ម៉ឺន​រៀល​ដល់ ៣០ ម៉ឺន​រៀល ដែល​ប័ណ្ណ​មាន សុពលភាព រយៈពេល​១​សប្តាហ៍ ហើយ​បើ​ដល់​ថ្ងៃ​កំណត់​មក​បន្ត​ម្តង​អស់ ២ ពាន់​រៀល​ក្នុង ១​សប្តាហ៍ ។

​ក្រៅ​ពី​ពលករ​ក៏​មាន​កូនចៅ​ជំនិត​លោក សៅ ប៊ុន​រិទ្ធ ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ដូង ក៏​បាន​រិះគន់​លោក​ផង​ដែរ​ថា លោក អង្គុយ​លើ​ច្បាប់​បំពាន​ច្បាប់​បាន​ធ្វើ​ប័ណ្ណ​បរិ​ផា​ស អោយ​ប្រជា​ពលករ ឆ្លងដែន​ទៅ​ប្រទេស​ថៃ បំពាន​អនុ​ក្រិត​៦៨​របស់​រាជរដ្ឋាភិបាល កិបកេង​ជិះជាន់​កម្លាំង​ញើស​ឈាម​ពលករ ដោយ​យក​កម្រៃ​ចាប់ពី​៧​ម៉ឺន​រៀល​ដល់​៣០​ម៉ឺន​រៀល ខុស​ពី​បំណង​និង​គោលការណ៍​ថ្មី របស់​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ដល់​ព​លករ​ចំណាកស្រុក ដោយ​ធ្វើ​ប៉ាស្ព័រ​ក្នុងតម្លៃ​ទាប ។ ច្រក​អន្តរជាតិ​ដូង​ស្ថិតក្នុង​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្ត បាត់ដំបង​។​

​ចំពោះ​ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់​ក្នុង​មួយថ្ងៃៗ ដែល​មកពី​បណ្ដា​ខេត្ត​ផ្សងៗ ធ្វើ​លិខិតឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​.​ដូចជា​.​ស្វាយរៀង​. កំពង​ចាម​.​ព្រៃវែង​.​តាកែវ​។​ល​។ តាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​សៀវភៅ​បន្ទុក ជា​គោលការណ៍​ធ្វើ​ប័ណ្ណ​ម្នាក់​យក​តម្លៃ ៣៥.០០០ រៀល​។​

​យោង​តាម​អនុក្រិត្យ​លេខ ៦៨ អនក្រ​.​បក​.​ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០០៣ ស្តីពី​ការប្រើប្រាស់​ប័ណ្ណឆ្លងដែន​នៅតាម​ច្រកទ្វារ​ព្រំដែន​នានា របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​ការចេញ​ប័ណ្ណឆ្លងដែន​អោយ​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​ថៃ បាន​លុះត្រា​ពលរដ្ឋ​ទាំងនោះ​រស់នៅ​ស្រុក​ខេត្ត​ជាប់​ព្រំដែន  ។

​ពាក​ពន្ឋ័ក​រ​ណី​ខាងលើ សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការពន្យល់​ពី​លោក  សៅ ប៊ុនរិ​ទ្ឋ បានទេ ៕

sokphal_lakrumnea_saobunrith_2

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!