ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពលករខ្មែរចំនួនបីនាក់ទៀតហើយដែលបានស្លាប់នៅប្រទេសថៃ

ពលករ​ខ្មែរ​ចំនួន​៣​នាក់ បាន​ស្លាប់​នៅក្នុង​ប្រទេស​ថៃ ដោយសារ​ពលករ​ដូចគ្នា ចាក់​សម្លាប់​.​រអិល​ជើង​ធ្លាក់​ពីលើ​អគារ និង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ហើយ​សាកសព​ពលករ​ខ្មែរ ទាំង​៣​នាក់​នេះ ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា ដើម្បី​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ នេះ ថា​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ខេត្ដ​ស្រះកែវ ប្រទេស​ថៃ បានឱ្យដឹងថា នៅ​សបា្ដហ៍​មុននេះ (៦-៩ ធ្នូ ២០១៤) មាន​ពលករ​ខ្មែរ​ចំនួន​៣ នាក់ បាន​បាត់​បង់ជីវិត ដោយ​មូលហេតុ​ដូចតទៅៈ​

១-​ជនរងគ្រោះ ឈ្មោះ បេ សាន អាយុ​២២​ឆ្នាំ ស្រុកកំណើត នៅ​ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ ជា​ពលករ ខុសច្បាប់ សាងសង់​សំណង់ ត្រូវ​ពលករ​ខ្មែរ​ដូចគ្នា ចាក់​ស្លាប់ នៅ​ខេត្ដ​ភិត​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៤ ។ នគរបាល​ថៃ បាន​ចាប់​ជន ដៃដល់​បាន​ហើយ ។ អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ ជាមួយ​គ្រួសារ​សព បញ្ជូន​សព​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០១៤ ។​

២-​ជនរងគ្រោះ ឈ្មោះ វិត លៀម អាយុ​១៩ ឆ្នាំ ស្រុកកំណើត នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ដ​បន្ទាយមានជ័យ ជា​ពលករ​ខុសច្បាប់ សាងសង់​សំណង់ បាន​ស្លាប់​ដោយ​រអិល​ជើង ធ្លាក់​ពី​អគារ​កំពុង​សាងសង់ នៅ ខេត្ដ​នុ​ន​ថា​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៤ ។ ថៅកែ​សំណង់ បាន​ឧបត្ថម​ថវិកា ចំនួន ៤០.០០០ បាត ដើម្បី​ធ្វើ​បុណ្យសព ។ ក្រោយ​ធ្វើបុណ្យ​រួច គ្រួសារ​សព នឹង​ត្រឡប់​ទៅ​ជួប អគ្គ​កុងស៊ុល​កម្ពុជា​វិញ ដើម្បី​រៀបចំ​ឯកសារ ទាមទារ​ប្រាក់​ធានារ៉ាប់រង​ជីវិត ។ អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ​ជាមួយ​គ្រួសារ​សព បញ្ជូន​សព​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤​។​

៣-​ជនរងគ្រោះ ឈ្មោះ ពួក ម៉ាប់ អាយុ​២០ ឆ្នាំ ស្រុកកំណើត នៅ​ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ ជា​ពលករ​ខុសច្បាប់ សាងសង់​សំណង់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ដ​ប្រា​ធំ​ថា​នី ប្រទេស​ថៃ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤ ។ ថៅកែ​សំណង់​បាន​ឧបត្ថម​ថវិកា ចំនួន ៦៥.០០០ បាត ដើម្បី​ធ្វើ​បុណ្យសព ។ ក្រោយ​ធ្វើបុណ្យ​រួច គ្រួសារ​សព នឹង​ត្រឡប់​ទៅ​ជួប​អគ្គ​កុងស៊ុល​កម្ពុជា​វិញ ដើម្បី រៀបចំ​ឯកសារ ទាមទារ​ប្រាក់​ធានារ៉ាប់រង​ជីវិត ។ អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ​ជាមួយ គ្រួសារ​សព បញ្ជូន​សព​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤  ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!