ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ការ​ធ្វើ​ក្បួន​ធម្ម​យាត្រា​ បាន​ដល់​គោលដៅ​ហើយ ​កាលពី​ព្រឹក​ទី​ ១០ ​ធ្នូ​

ភ្នំពេញៈ បើទោះបីជា​អាជ្ញាធរ បាន​ធ្វើ​ការរារាំង និង​បង្ក​ការរំខាន​ខ្លះៗ ដល់​ក្បួន​ធម្ម​យាត្រា របស់​ព្រះសង្ឃ សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ មកពី​តាម​បណ្តា​ខេត្ត​នានា​ក៏​ដោយ ក៏​នៅ​ទីបំផុត ក្រុម​ធម្ម​យាត្រា​រាប់ពាន់​អង្គ​-​នាក់ នៅតែ​អាច​បន្ត​និមន្ត ដើរ​ដោយ​ថ្មើរជើង​ចូល​មក​កាន់​រាជធានី​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ លើក ទី​៦៦ នៅថ្ងៃនេះ​។​

​នៅថ្ងៃនេះ ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​សហជីព​នានា នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ «​មាន​តុលាការ​ឯករាជ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​» ហើយ​សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រារព្ធ​ទិវា​នេះ នៅ​កោះ​ពេជ្រ​ក្រោម​ប្រធានបទ «​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហគម​ន៍​ក្រីក្រ​» ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រារព្ធ​ទិវា​នេះ​នៅ​សួនច្បារ​តាម​មាត់​ទន្លេសាប​ខាងកើត​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​បើទោះបីជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ មានចែង​នៅក្នុង​ប្រតិទិន​បុណ្យជាតិ ហើយ​ទាំង​រដ្ឋាភិបាល គណបក្សប្រឆាំង សង្គម​ស៊ីវិល​និង​មជ្ឈដ្ឋាន​ទូទៅ​សុទ្ធតែ​ចូលរួម​គាំទ្រ​ទិវា​នេះ​ក៏ដោយ ក៏​ក្បួន​ធម្ម​យាត្រា ដោយ​ថ្មើរជើង ដែល​ធ្វើឡើង​ដោយ​សកម្មជន​ព្រះសង្ឃ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល រាប់ពាន់​អង្គ​-​នាក់ ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ ទី​៤ ខែ​ធ្នូ ដើរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា តាម​ផ្លូវជាតិ​សំខាន់ៗ​ចំនួន ៧ សំដៅ​ចូល​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ថ្ងៃនេះ ត្រូវបាន​អាជ្ញាធរ​ធ្វើ​ការរារាំង​ជា​បន្តបន្ទាប់ ឬ​ចៅអធិការ នៅ​តាម​វត្ត​មួយចំនួន មិន​ឲ្យ​ពួកគេ​ចូល​ស្នាក់​ឡើយ​។ គ្រាន់​តែ​កាលពី​ថ្ងៃ​ម្សិលមិញ ក្រុម​ក្បួន​ធម្ម​យាត្រា ត្រូវបាន​អាជ្ញាធរ នៅ​តាម​ខណ្ឌ​ជាយ​រាជធានី​រារាំង ដោយ​លើក​ហេតុផល​ថា ធម្ម​យាត្រា​ដោយ​ថ្មើរជើង​នេះ​ពុំមាន​ច្បាប់​អនុញ្ញាត​។​
​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បានឲ្យដឹងថា ក្រុម​អ្នក​ហែ​ក្បួន មកពី​តាម​ផ្លូវជាតិ​លេខ ៦ បាន​ជួបប្រទះ​នូវ​បញ្ហា​នៃ​ការ​ស្នាក់នៅ ក្នុង​វត្ត​ចាប់តាំងពី​ការ​ហែ ក្បួន ចាប់ផ្តើម​ពី​ថ្ងៃ ទី​៤ ខែ​ធ្នូ មក​។ កាលពី​ម៉ោង​ប្រមាណ​ជា ៩ ព្រឹក​ម្សិលមិញ នៅ​តាម​ផ្លូវជាតិ​លេខ ៥ ក្នុង​ទឹកដី ខណ្ឌ​ព្រែក​ព្នៅ ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​កណ្តាល​រាជធានី ក្រុម​ធម្ម​យាត្រា មាន​ព្រះសង្ឃ ៥០ អង្គ និង​ពលរដ្ឋ ៥០ នាក់ ត្រូវបាន​អាជ្ញាធរ​រារាំង បិទផ្លូវ​មិន​ឲ្យ​ពួកគេ​ធ្វើដំណើរ​មក​កាន់​រាជធានី​ឡើយ​។​

​ក្រោយពី​មាន​ការចរចា​គ្នា​អស់ រយៈពេល​ប្រមាណ​ជាង ៣ ម៉ោង ជាមួយនឹង​អភិបាល ខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ ដែល​បាន​លើកឡើង​ថា ធម្ម​យាត្រា​នេះ «​មិនមាន​ច្បាប់​» អនុញ្ញាត​និង​ក្រោយមក​អភិបាលរង​ខណ្ឌ​និង​កម្លាំង​នគរបាល​ខណ្ឌ​បាន​ធ្វើការ​ចរចា​ជាមួយ​មេដឹកនាំ​ក្រុម​ក្បួន​ធម្ម​យាត្រា​រហូតដល់​ម៉ោង ១ រសៀល ទើប​ក្រុម​ធម្មយា​ត្រា អាច​បន្ត​ដំណើរ​ចូល​ក្រុង​បាន​។​

​ព្រះ​តេជគុណ ថង ណា​រិទ្ធ ដែល​ដឹកនាំ​ក្បួន មាន​សង្ឃដីកា​ថា​៖ «​អាជ្ញាធរ​មិន​ចង់ឲ្យ​យើង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទេ គេ​ឲ្យ​យើង​ជិះ​រថយន្ត​ទៅ​ភ្នំពេញ ទើប​មិន​បង្ក​ការកកស្ទះ​»​។​

​ព្រះ​តេជគុណ​បញ្ជាក់ថា​៖ «​ពួក​យើង​មិន​អាច​ជិះ​រថយន្ត​បាន​ទេ ព្រោះ​ជា​ធម្មយា​ត្រា ជា​ការដើរ​ផ្សាយ​ព្រះធម៌ ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​»​។​

​នៅ​ពេល​ក្បួន​ធម្ម​យាត្រា ដើរ​ចូល​មកដល់​ទឹកដី ខណ្ឌ​ឫស្សីកែវ ក្រុម​អាជ្ញាធរ​ខណ្ឌ បាន​និមន្ត​ព្រះសង្ឃ​សាកសួរ​ពី​ក្បួន​ធម្ម​យាត្រា​នេះ​ទៀត​។​

​លោក ជា ពិសី អភិបាលរង ខណ្ឌ​ឫស្សីកែវ បាន​ថ្លែងថា អាជ្ញាធរ​គ្រាន់តែ​ជម្រាប​ប្រាប់​អ្នកចូលរួម​ក្បួន​ធម្ម​យាត្រា​ឲ្យធ្វើ​ដំណើរ​ដោយ​ប្រុងប្រយ័ត្ន​លើ​ផ្លូវជាតិ​លេខ ៥ ដែលមាន «​ចរាចរ​មមាញឹក​» ប៉ុណ្ណោះ​ ​ធ្វើការ​ណែនាំ​ដល់​ក្រុម​ធម្ម​យាត្រា​ថា​៖ «​យើង​ជា​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ពលរដ្ឋ​។ អ៊ីចឹង​ក្រុម​យាត្រា មិន​ត្រូវ​ធ្វើឲ្យមាន​ការកកស្ទះ និង​ប្រើ​សិទ្ធិ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ប៉ុណ្ណោះ​»​។​

​ក្រុម​ធម្ម​យាត្រា​ផ្លូវជាតិ​លេខ ៥ បាន​ចូល​ស្នាក់នៅ​ក្នុង វត្ត​ឧត្តរា​វត្តី ក្នុង ខណ្ឌ​ឫស្សីកែវ ក្រោម​លក្ខខណ្ឌ​មួយចំនួន​ពី​អាជ្ញាធរ​ដូចជា​មិន​ឲ្យ​ឡូឡា​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​វត្ត​ជា​ដើម​។​

​សាលា​រាជធានី​បានអនុញ្ញាត​ឲ្យ​សហជី​ព អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ តាម​កន្លែង​កំណត់ តែ​មិន​អនុញ្ញាតឲ្យ​ធ្វើ​ការ​ដង្ហែ​ក្បួន​ឡើយ ដោយ​លើក​ហេតុផល​ថា ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ខណៈ​ដែល​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​ចូលរួម​ក្បួន​ធម្ម​យាត្រា​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ និង​ក្រសួង​ធម្មការ បាន​អំពាវនាវ​កាលពី​សប្តាហ៍​មុន​ថា ការចូលរួម​របស់​ព្រះសង្ឃ ក្នុង​ក្បួន​ធម្ម​យាត្រា ដើម្បី​សិទ្ធិមនុស្ស គឺជា​ការ​ធ្វើឲ្យប៉ះពាល់​ដល់​វិន័យ​ធម៌និង​ច្បាប់​រដ្ឋ​ដែល​ព្រះសង្ឃ​មិន​ត្រូវ​និមន្ត​ចូលរួម​ឡើយ​។​

​នៅ​ផ្លូវ​ជាតិ​លេខ ៦ ខណ្ឌ​ជ្រោយចង្វារ ក្រុម​ធម្ម​យាត្រា បាន​ចូល​ទៅ​ស្នាក់នៅ វត្ត​កៀន​ឃ្លាំង ប៉ុន្តែ​ត្រូវបាន​ចៅអធិការ​វត្ត​បដិសេធ​មិន​ឲ្យ​ស្នាក់នៅ​។ ក្រុម​ធម្ម​យាត្រា បាន​បន្ត​មក​ស្នាក់នៅ វត្ត​ចាស់ ដែល​ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ធ្លាប់​ស្នាក់នៅ​។ ព្រះ​ភិក្ខុ ងឹ​ម សៅរ៍​សំខាន់ ដែល​ដឹកនាំ​ក្រុម​ផ្លូវជាតិ​លេខ ៦ មាន​សង្ឃដីកា​ថា​៖ «​នេះ​បង្ហាញថា ការអនុវត្ត​ការគោរព​សិទ្ធិមនុស្ស​នៅ​មាន​កម្រិត​និង​ស្ថិត​នៅក្រោម​គំនាប​»​។​

​លោក អំ សំអាត ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែងថា ទោះជា​មាន​ការព្យាយាម​រារាំង ពី​សំណាក់​អាជ្ញាធរ​តាម​ខណ្ឌ​នី​មួយៗ​ក្តី​ក៏​ក្បួន​ធម្មយា​ត្រា បាន​ធ្វើដំណើរ​ចូល​ក្នុង​រាជធានី បាន​កាល​ពី​ម្សិលមិញ​។​

​ផ្លូវជាតិ​លេខ ៤ ក្រុម​ក្បួន​ធម្ម​យាត្រា​បាន​វិលត្រឡប់​ចូល​ទៅ​ស្នាក់នៅ​ក្នុង វត្ត​សាមគ្គី​រង្សី ទៅវិញ ដោយសារ​មាន «​ការ​ចាក់សោ​» វត្ត​ស្ទឹងមានជ័យ ដែល​ក្បួន​គ្រោង​ចូល​ស្នាក់នៅ​។​

​លោក សំអាត បញ្ជាក់ថា​៖ «​ទោះ​មិន​មាន​ហិង្សា​កើតឡើង តែ​ការរារាំង​របស់​អាជ្ញាធ​រ គឺជា​ការ​យល់​ខុស​មួយ ព្រោះ​ក្រុម​ធម្ម​យាត្រា​គឺ​គ្រាន់តែ​ជា​ការផ្សព្វផ្សាយ​ព្រះធម៌ មិនមែន​ធ្វើ​នយោបាយ​អី​ទេ​។ តែ​អាជ្ញាធរ​បាន​លាប​ពណ៌​ឲ្យ​ពួកគាត់​ទៅ​វិញ​។ នោះ​ជា​ការបារម្ភ​ហួសហេតុ​របស់​អាជ្ញាធរ​»​។​

​កាល​ពី​ម្សិលមិញ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រួម​ដំណើរ​ជាមួយ​ក្រុម​ធម្ម​យាត្រា មកពី​តាម​ផ្លូវជាតិ​លេខ​ពីរ​ពី​ទីស្នាក់ការ​កណ្តាល​របស់​លោក មក​កាន់​វត្ត ថា​ន់ ក្នុង​រាជធានី​ភ្នំពេញ​។​

​តំណាង​ពី​អង្គការសហប្រជាជាតិ​នឹងចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ទីលាន​ប្រជាធិបតេយ្យ ខណៈ​ដែល​ក្រុម​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី នឹង​មក​ជួបជុំគ្នា​នៅ​រដ្ឋសភា​ជាតិ​ដើម្បី​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ​៕

2014_12_11ckr1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!