ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រណ្តៅ​ដី ៣ កន្លែង​ដែល​ជីក​រហូត​ដល់​ក្បាល​ប្រែ​ត អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មិន​យកចិត្តទុកដាក់​

រាជធានី​ភ្នំពេញ​៖ ដោយ​រកឃើញថា ការ​ជីករណ្ដៅ​ដី​ខុស​បច្ចេកទេស បាន​បង្ក​ឲ្យមាន​ហានិភ័យ​ខ្ពស់ ដូចជា​ការធ្លាក់​ឧទ្ធម្ភាគចក្រ យោធា​មួយ​គ្រឿង​ចូលទៅ​ក្នុង​រណ្ដៅ​ដី បណ្ដាលឲ្យ​មនុស្ស​ស្លាប់ រហូតដល់​៥​នាក់ កាលពី​អំឡុង​ខែកក្កដា កន្លង​ទៅ​នោះ​។​

​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីប្រកាស​ភ្លាមៗ ហាម​ដាច់ខាត មិនឲ្យ​មាន​ការជី​កយកអាចម៍ ដី​នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​ជាដាច់ខាត ។​ប៉ុន្តែ​បំរាម​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា ហាក់ដូចជា​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ខណៈ​ដែល​រណ្ដៅ​ដី​ធំៗ​យ៉ាងហោច​ណាស់​ចំនួន​៣ កំពុងតែ​ដំណើរការ​យ៉ាង​ក្ដៅគគុក នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយថា រណ្ដៅ​ទាំងនោះ មាន​ទំហំ​រាប់ ពាន់​ម៉ែត្រ និង មាន​ជម្រៅ​រាប់សិប​ម៉ែត្រ​ឯ​ហ្នុះ ។ ពួកគាត់​បាន​ពិព័ណ​នាថា បើសិនជា​សំឡឹង​មើល​ពី​លើ​ទៅ គេ​ឃើញ​រថយន្ត និង អេស្កាវ៉ាទ័រ ដែល​កំពុង​កាយ​យក​អាច់​ដី​នោះ មាន​ទំហំ​តូចៗ​ដូច​ក្ដាម ដែល​ការ​នេះ អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​សត្វពាហនៈ និង ការបាក់​ស្រុត​ដី របស់​ពួកគាត់ ហើយ​ជាពិសេស​នោះ គឺ​ការ​ឆក់​ស្រូបយក​ជីវិត​មនុស្ស​តែ​ម្ដង ។​

​នៅ​ចំពោះមុខ​សេចក្ដី​ភ័យព្រួយ​នេះ ខាង​សាលាសង្កាត់ និង សាលា​រាជធានី​ភ្នំពេញ បែរជា​បាន​ត្រឹម តែ​ជា​ការ​ជះ​ទឹក​ដាក់គ្នា​ដោយ ហាក់ដូចជា​គ្មាន​ការទទួលខុសត្រូវ​អ្វី​ទាំងអស់ ។ លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ថ្លែងថា ការដ្ឋាន​ជីក​យក ដី​ទាំងនោះ​មាន​ច្បាប់​ត្រឹមត្រូវ ពី​សាលា​រាជធានី​ភ្នំពេញ ហើយ​បាន​រុញ​ឲ្យទៅ​សួរ​លោក សេង គុណ អភិបាលរងខណ្ឌ ទទួលបន្ទុក​រឿង ដីធ្លី​នេះ បន្ត ។ ចំណែក​លោក សេង គុណ បាន​បញ្ជាក់​ប្រាប់​សារ​ព័ត​មាន ថា រណ្ដៅ​ដី​ទាំងនោះ មានច្បាប់​ហើយ​ក៍ ផ្ដាច់​ទូរស័ព្ទ​តែម្ដង ។​

​ប៉ុន្តែ​បើ​ទោះជា​ដូច្នេះ​ក្ដី លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា សេចក្ដីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ហាមប្រាម​មិន​ឲ្យ​ជីករ​ណ្ដៅ​យក​ដី​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះ នៅ​មិនទាន់​មាន​ការផ្លាស់ប្ដូរ​ថ្មី​នៅឡើយ​ទេ ។ ពោល​គឺ​នៅ តែ​មាន​ប្រសិទ្ធភាព​ដដែល​។ ការណ៍​នេះ​បាន​ផ្ដើម​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មាន​ការងឿងឆ្ងល់​កាន់តែខ្លាំង ដោយ​ខ្លះ​បាន លើកឡើងថា តើ​ជា​ការឆ្លើយ​ដោះសារ​របស់លោក បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ទម្លាក់​កំហុស​បន្ទុក​ទៅលើ​លោក អភិបាល​រាជធានី​ភ្នំពេញ ឬ មួយ​ក៍​អភិបាល​សាលា​រាជធានី​ភ្នំពេញ មាន​ការឃុបឃិត​គ្នា​ស្ងាត់ៗ ចំពោះ​សំណុំរឿង​នេះ តាមរបៀប បូញ​មាត់​បត់​ដុំ​ដៃ ៕

rundaodey_posenchey1

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!