ត្បូងឃ្មុំ ៖ តាមប្រភពរាយការណ៍ពីក្រុមឈ្មួញនិងអាជីវករបានអោយដឹងថា ចាប់ តាំងពីលោក ប៉ែន ស៊ីថា ត្រូវបានតែងតាំង ជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដែលស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពបានបន្តអោយដឹងទៀតថាដោយសារលោក ប៉ែន ស៊ីថា ចំណាយដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបាន តំ ណែងខ្លាញ់ជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងជំនួសលោក អ៊ួន សុវណ្ណារ៉ា មកប្រើគ្រប់វិធីសាស្ត្រដើម្បីប្រមូលលុយស្រង់ដើមតាមរបៀបពុករលួយអំពើចិត្តរបស់ខ្លួន។ ហេតុនេះហើយទើបឈ្មួញធំៗជាច្រើនអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកមួយនេះកាន់តែច្រើនឡើងៗហើយលោក ប៉ែន ស៊ីថា តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បី បិទបាំងភាពមិនប្រក្រ តីពុករលួយរបស់ខ្លួនផងដែរ។ ដូច្នេះក្រោយពេលតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកាលពីថ្មីៗកន្លងមកលោកប៉ែន ស៊ីថា ហ៊ានប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
បញ្ហានេះហើយទើបមានការអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាចាត់វិធានការ ទប់ស្កាត់ភាពមិនប្រក្រតីពុករលួយរបស់លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផង។ព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវបានគេដឹងថាជាអ្នកបើកដៃអោយលោក ប៉ែន ស៊ីថា ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំបានអោយដឹងទៀតថា ចាប់តាំងពីលោក ប៉ែន ស៊ីថា ទទួលបានតំណែងប្រធានការិយាល័យគយច្រកទ្វារពព្រំដែនអន្តរជាតិត្រពាំងផ្លុងមកដោយមានការឃុបឃិតអោយឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗសបញ្ជាក់អោយឃើញថាភាពមិនប្រក្រតីពុករលួយរបស់លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយច្រកទ្វារព្រំ ដែនអន្តរជាតិត្រពាំងផ្លុងកំពុងធ្វើអោយរដ្ឋ ខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗហើយមន្ត្រីគយជំនិតៗក្រោមឱវាទរបស់លោក ប៉ែន ស៊ីថា គាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញតូចតាចតាមអំពើចិត្ត។
ដូចនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីចុះ ធ្វើការស៊ើបអង្កេតអោយស៊ីជំរៅទៅលើភាពមិនប្រក្រតីពុករលួយរបស់លោក ប៉ែន ស៊ីថា មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនិងបក្ខពួកផង។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ប៉ែន សុីថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត