ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ម៉ន នាយ​ប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្ខពួកឃុបឃិតបើកដៃអោយក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក.!

ព្រៃវែង​៖ តាមប្រភពសេចក្តីរាយការណ៍ពី មន្រ្តីនគរបាលអត់លិឌ្ឍបានបង្ហើបឲ្យដឹងថា លោក ម៉ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោងបើកដៃ​ឲ្យឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​ ទំនិញបង់ពន្ធ​មិន​គ្រប់និងទំនិញខុសច្បាប់ ចេញពី​ស្រុក​យួន​ចូល​តាម​ច្រក​នេះ យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់ នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់  ត្របែក និង​​ចែកចាយ​បន្តនៅលើទីផ្សារនានា ចូលទៅរាជធានីភ្នំពេញ គ្មាន​រំខាន់​ដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័តាម​ដងផ្លូវនោះទេ។​ ភាពមិនប្រក្រតីពុករលួយ​របស់​លោក ម៉ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​​អា​ង៉ោង អាច​ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តទៅ​ដោយ​រលូន រយៈពេល​ច្រើន​ខែ ឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ទេីបលោក ម៉ន នាយ​ប៉ុស្តិ៍​ច្រក​ទ្វេភាគីតំបន់ព្រំ ដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗ តាមអំពើ​ចិត្ត​បែបនេះ។

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​នឹងទំនិញខុសច្បាប់ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។​​តាម រយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ នឹងទំនិញខុសច្បាប់ពី​ស្រុក​យួន​យ៉ាងគំហុក​គឺ លោក ម៉ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​​អា​ង៉ោង ប្រមូល​លុយ​ពុករលួយបាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ មិន​ញញេី​ត​ អង្គភាព​ប្រឆាំង​អំពើពុករលួយនោះទេ។

​រីឯ​លោក ឈឿន ប៊ុនឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ទេីប​ឡេីងកាន់តំណែង​ថ្មី និង​លោក ជា សុ មេ​ធី អភិបាល ខេត្ត​ព្រៃវែង សម្ងំ​ស្ងាត់ឈឹង​! បើទោះបី​ទង្វើមិន​ប្រក្រតី ពុករលួយរបស់​លោក ម៉ន នាយ​ប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ​។​

ប្រភពពីក្រុម​ឈ្មួញនិង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកស្វាយ​អា​ង៉ោង បានឲ្យដឹងថា អាជីវកម្ម​របស់​ពួកគេ​នៅសល់​កម្រៃ​តិចតួចណាស់ព្រោះ​អី​សមត្ថ កិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាមដង​ផ្លូវ​គាប​យកលុយ​ច្រើនៗ។​ ក្រុម​ឈ្មួញ​តូច. ធំ. និង​អាជីវករ បានបន្តឲ្យដឹង​ទៀតថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយ​គ្មាន​នរណា​អាច​រំលង​លោក ម៉ន នាយ​ប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោងបានឡើយ។

​ជាពិសេស​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ម៉ន នាយប៉ុស្តិ៍នគរបាលដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាងពុករលួយ។ ពាក់ព័ន្ធព័ត៌មានខាងគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ម៉ន នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!