ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(WILDLIFE ALLIANCE)​ចុះ​បង្ក្រាប​អ្នក​លក់​សត្វព្រៃ​ខុសច្បាប់​

ខេត្ត​រតនគិរីៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(WILDLIFE ALLIANCE) ចុះ​បង្ក្រាប​អ្នក​លក់​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​ផ្សារ​បាន​លុង ដោយ​មាន​ការចូលរួម​រដ្ឋបាល​ព្រៃឈើ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គណៈកម្មការ​ផ្សារ ហេតុការណ៍​នេះ​បាន​ប្រព្រឹត្តិ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ស្ថិត​ផ្សា​បាន​លុង ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​ទៅ​ដល់​និង​ធ្វើ​ការត្រួតពិនិត្យ ឆែកឆេរ រុករក​វត្ថុតាង​សត្វព្រៃ​ល្មើសច្បាប់​នៅ​ចំណុច​ទីតាំង​ខាងលើ​រួច​មក​ក៏​បាន​ប្រទះ​ឃើញ​និង​ធ្វើការ​ដកហូត​បាន​សាច់​១៣៣,៨0​គីឡូក្រាម និង​ឃាត់ខ្លួន​អ្នក​លក់​បាន​ចំនួន​៣​នាក់ ទី​១​ឈ្មោះ ឡៃ ស៊ីណា អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ទី​២​វ៉ាន់ ធា​រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ទី​៣​ឈ្មោះ សេង ដាវី ភេទ​ស្រី ជនជាតិខ្មែរ និង​រត់គេច​ខ្លួន​ម្នាក់​បន្សល់ទុក​តែ​សាច់​មួយ​ចំនួន​។ សាច់​សត្វព្រៃ​ដែល​រឹបអូស​បាន​នោះ​មានដូចជា ជ្រូក​ព្រៃ ឈ្លុះ អា​ញី និង​ក្រពះ​ប្រម៉ា ហើយ​អ្នកលក់​ទាំង​៣​នាក់​ខាងលើ​ត្រូវបាន​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លក់​សត្វព្រៃ​នៅ​ថ្ងៃមុខ​ទៀត និង​ផ្អាក់​ពិន័យ​១x៣ ហើយ​ថ្ងៃ​ដដែល សាច់​ដែល​ដកហូត​បាន​នោះ​ត្រូវ​អង្គការ ដុត​កំទេច​ចោល​ទាំងអស់​នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​។​

​បើ​តាម​ការបញ្ជាក់​ឲ្យដឹងថាម​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរី​នេះ មិន​ដែល​ចុះ​បង្ក្រាប​សត្វព្រៃ​ម្តងណា​ឡើយ មាន​តែ​មន្ត្រី​ខ្លះ​ដែល​មាន​ខ្នងបង្អែក​ធំៗ​បាន​ចុះ​ទៅ​បាញ់សម្លាប់​នៅក្នុង​ដែន​ជម្រុក​សត្វព្រៃ​លំផាត់​និង​ស្រុក​អណ្តូង​មាស​យកមក​លក់​ឲ្យ​ឈ្មួញ​ទៀតផង​។ សូមបញ្ជាក់​ថា​ប្រសិនបើ​គ្មាន​ក្រុម​អន្តារគមន៍​បង្ក្រាបស​ត្វព្រៃ​(WILDLIFE ALLIANCE) ចុះ​បង្ក្រាប​នោះ​ទេ​គឺ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរី​នេះ​មិន​ដែល​បង្ក្រាប​បាន​ម្តងណា​ឡើយ​៕
​គឹម នឿន​

DSC04925 DSC04929 DSC04940

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!