ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​វង់​ល្បែងស៊ីសង​អា​បោង​បៀរ​មួយ​កន្លែង​នៅ​ក្បែរ​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​អាជ្ញាធរ​មើលមិនឃើញ​

​រាជធានី​ភ្នំពេញ​៖ វង់ល្បែង​អា​បោង និង​បៀរ​មួយ​សំបុក​ធំ​ដែល​ជ្រក​នៅ​ក្នុងកា​រ៉ា​សលក់​រថយន្ត​យីហោ ការ៉េ​៧ (៧៧៧៧) ត្រូវ​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម​ជាច្រើន​ចូល​ទៅ​លែង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​ដោយ​ពុំ​មាន​ការរំខាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។ ទីតាំង​ល្បែងស៊ីសង​ខាង​ស្ថិតនៅ​ផ្លូវ​១០៦ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដែល​មាន​ចំណាយ​ប្រមាណ​តែ​១០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​សាលា​រាជធានី​ភ្នំពេញ​។

​លោក ​អ៊ុន សំអាត នាយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់វ​ត្ត​ភ្នំ​បានប្រាប់​សារព័ត៌មាន​យើង​ឲ្យដឹង​ថា ទីតាំង​ល្បែងស៊ីសង​ខាងលើ​គឺ​មាន​តាំងពី​យូរហើយ ដែល​មានឈ្មោះ រ័ត្ន មាន​តួនាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្ចាស់ ហើយ​មាន​ឈ្មោះ​រ៉ា​ជា​ប្អូនប្រុស​អ្នកមើលការខុសត្រូវ​រៀងរាល់ថ្ងៃ​។ លោក​បន្ត​ទៀត​ថា ក្រៅពី​ឈ្មោះ​រ័ត្ន និង​ឈ្មោះ​រ៉ា​ជា​ម្ចាស់​នោះ ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​ក៏​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការបិទបាំង និង​សម្រលសម្រួល​ជាមួយ​អ្នកសារព័ត៌មាន​ណា​ដែល​ចង់​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ល្បែងស៊ីសង​ខុស​ច្បាប់​របស់​ពួកគេ​ផងដែរ​។

​ចំពោះ​បញ្ហា​ខាងលើនេះ លោក ហួត ចាន់​យ៉ារ៉ាន់ អធិការ​ខណ្ឌ​ដូនពេញ​បាន​អះអាងថា​លោក​មិន​បាន​ដឹង​ឡើយ ហើយ​លោក​នឹង​ឱ្យ​កូនចៅ​របស់​លោក​ទៅ​មើល​ទៅ​ទីតាំង​ខាងលើ​នោះ ដោយ​លោក​មិន​បាន​អះអាង​ថា​លោក​នឹង​បង្ក្រាប​ទីតាំង​នោះ ឫ​ក៏​អត់​ទេ ក្រោយពី​លោក​បាន​ដឹង​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាង​នោះ​ហើយ​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​មាន​មុខរបរ​លក់​រថយន្ត​នៅ​ម្តុំ​នោះ​បាន​និយាយថា ទីតាំង​ល្បែងស៊ីសង​ខាងលើ​ត្រូវ​បើក​លេង​យូរហើយ ហើយ​មិន​មាន​អាជ្ញាធរ​មក​បង្ក្រាប​ឡើយ គឺមាន​តែ​អាជ្ញាធរ​មក​ជួយ​សម្រស​សម្រួល​តែប៉ុណ្ណោះ​។ គេ​មិនដឹងថា ការសម្របសម្រួល​នោះ​មានន័យដូ​ម្តេច​នោះទេ​។
​គួ​រំឭកថា​នៅ​ក្នុង​ចំណុច​មួយ​នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​ហាម​ដាច់ខាត​មិន​ឱ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នោះ​ទេ ប៉ុន្តែ​ឥឡូវនេះ​ល្បែងស៊ីសង​ត្រូវបាន​ដំណើរការ​ដោយ​សមត្ថកិច្ច​ដែល​ជា​អ្នក​យល់​ច្បាប់ និង​អនុវត្ត​ច្បាប់​ទៅ​វិញ​តើ​រឿង​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតែ​បន្ត​ឈរ​មើល​តទៅទៀត​ទេ បើ​ទីតាំង​ល្បែង ស៊ីសង​ខុសច្បាប់​នៅ​ស្ទើរតែ​ជាប់​នឹង​របង​សាលា​រាជធានី​ភ្នំពេញ​ទៅ​ហើយ​នោះ ៕

 

 2014_11_28f

2014_11_28f2

 

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!