ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​ចាប់បាន​អ្នកជួញដូរ​គ្រឿងញាណ​ដ៍​ធំ​មួ​យ​និង​សំភា​រះ​មួយចំនួនទៀត​

​ភ្នំពេញ ៖ ថ្នាំញៀន​ជិត​៣​គីឡូក្រាម និង លុយ​ជិត​១០​ម៉ឺន​ដុល្លារ ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ធ្វើការ​ដកហូត​ជា​វត្ថុតាង​ក្នុង​ការបង្ក្រាប​បទល្មើស​ជួញដូរ​ថ្នាំញៀន និង​បន​ល្បែងស៊ីសង​មួយ​កន្លែង​នៅ​ចំណុច​ផ្ទះល្វែង​សង់​ថ្មី សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ដែល​ប្រតិបត្តិការ​នេះ ត្រូវបាន​បញ្ចប់​ការងារ​របស់​ខ្លួន​កាល​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ក្នុងនោះ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ជិត​៣​គីឡូក្រាម ថ្នាំ​យ៉ាម៉ា​មួយចំនួនទៀត លុយ​ដុល្លារ​៥៤.៥០០​ដុល្លារ និង លុយ​ខ្មែរ​១៧០​លាន​រៀល រថយន្ត​ចំនួន​០៣​គ្រឿង (​កាមរី​បា​ឡែន រថយន្ត​ម៉ាក​ស៊ី​រូស និង​ឡិច​ស៊ី​ស​៣៣០ ) និង​ដកហូត​កាំភ្លើងខ្លី​ស៊េរី​ទំនើប​មួយ​ដើម​ផង​ដែរ​។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​មាន​ទី​០១-​ឈ្មោះ នៅ កញ្ញា ភេទ​ស្រី និង ទី​០២-​ឈ្មោះ ឈុំ ជឿន ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ (​ជា​អង្គរក្ស​)​។ ប្រតិបត្តិការ​នេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ដោយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ និង លោក ប៊​ន សំអាត ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​និង​លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​ទាំង​សម្ភារ វត្ថុតាង​នានា​ខាងលើ និង ជនសង្ស័យ​ទាំង​ពីរ​នាក់ យកទៅ​រក្សាទុក និង​ឃុំខ្លួន​នៅ​ការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!