ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន ស៊ីម៉ង់តិ៍​ពេជ្រ ត្រូវ​ឃាតករ​បាញ់ សម្លាប់​ភ្លាម​

​ភ្នំពេញ​៖ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន ស៊ីម៉ង់តិ៍​ពេជ្រ ត្រូវ​ឃាតករ​បាញ់ សម្លាប់​ភ្លាមៗ ពេល​កំពុង​ចុះ​ទិញ​ផ្លែឈើ នៅ​ហាង​លក់ ផ្លែឈើ​ឈ្មោះ​ស្រីមុំ ក្បែរ​បងស្តា​តអូ​រឡាំ​ពិក ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន នាវេល​ម៉ោង ៧ និង​១៨​នាទី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​លោក ជួន ណា​រិន្ទ ស្នងការរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​សារ​ពត៏មាន​នានា​ក្រោយ​កើតហេតុ ភ្លាមៗ​ថា នៅ​ម៉ោង​កើតហេតុ​បុរស​ជា​ជនរងគ្រោះ បាន​ជិះ​រថយន្ត​លុច្ស​ស៊ីស​៥៧០ ពាក់​ស្លាក់​លេខ 2M-1683 មក​ទិញ​ផ្លែ​ឈើ​នៅ​ហាង​ស្រីមុំ លក់​ផ្លែឈើ ពេល​បើកទ្វារ​ដើរចេញ​ពី​រថយន្ត មិនទាន់​ទាំង​បាន​ទិញ​ផ្លែឈើ​ផង ស្រាប់តែ​ជនល្មើស​មាន​គ្នា​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មក​ដល់​ហើយ​បាញ់ប្រហារ​ភ្លាមៗ​តែម្តង​។

 

សមត្ថកិច្ច បានបញ្ជាក់​ថា ជនរងគ្រោះ​មាន​ភរិយា​ឈ្មោះ តាំង គឹម​ឆេង ជា​ថៅកែ​ហាង​ពេជ្រ​ហុងកុង នៅ​ជិត​ផ្សារ​ថ្មី​។​លោក ជួន ណា​រិន្ទ បានបញ្ជាក់​ថា ករណី​បាញ់សម្លាប់​នេះ អាច​ផ្តើមចេញពី​រឿង​គំនុំ​។​

​សមត្ថកិច្ច បាន​បញ្ជាក់​ឲ្យដឹង​ផង​ដែរ​ថា ជនរងគ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​ចិត្ត​ជា​សត្វ​តិរិច្ឆាន​បាញ់​ត្រូវ​ចំនួន ៦​គ្រាប់​ ។ ​ជនរងគ្រោះ លោក អ៊ឹង ម៉េង​ជឺ និង​ភរិយា​លោកស្រី តាំង គឹម​ឆេង ត្រូវបាន​អ្នក​ស្គាល់​អះអាងថា រូប​លោក​ឧកញ៉ា និង​ភរិយា ជា​មនុស្ស​ស្លូតត្រង់ និង​ចូលចិត្ត​ធ្វើបុណ្យ​ទាន ​។

 

ជាពិសេស​លោក​បាន​ធ្វើ​ផ្ទះ​ទេវតា​ជា​ច្រើន​ជូន​ចាស់ជរា និង​គ្មាន​ទីពឹង​នៅក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​។​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ និង​ភរិយា ពេល​ធ្វើដំណើរ​ទៅ​ណា​មក​ណា មិន​ដែល​មាន​អង្គរក្ស ឬ​អ្នក​ការពារ​នោះទេ ពោល​ទៅណា​មក​ណា​មក​ណា តែ​ពីរ​អ្នក​ភរិយា​ប៉ុណ្ណោះ​ ។

 

​សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​យក​ទៅ​កម្ត​ល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ៕

2014_11_23d (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!