ខេត្តកោះកុង ៖បើយោងតាមសេចក្តីរាយការ ណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុង ស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៃខេត្តកោះកុង បានឲ្យដឹងថា ស្រុកទាំងបីក្នុងខេត្ត ពោលគឺពោរពេញដោយបទល្មើសជាច្រើន ប៉ុន្តែអាជ្ញាធរនៅក្នុងមូលដ្ឋាន ហាក់សម្ងំឈឹង ដូចត្រូវថ្នាំសណ្ដំ មិនឃើញមានការទប់ស្កាត់បទល្មើស របស់ក្រុមអ្នកបំផ្លាញទ្រព្យសម្បត្តិជាតិទាំងនេះទាល់តែសោះ ។
បើយើងក្រលេកមើលមកស្រុកគីរីសាគរ នៃខេត្តកោះកុង មានសេចក្តីរាយការណ៍យ៉ាងលំអិតមួយពីប្រជាពលរដ្ឋនិងសារព័ត៌ មាន ក្នុងស្រុកមានការងឿង ឆ្ងល់យ៉ាងខ្លាំង ចំពោះ រីសត មួយកន្លែងដែលកំពុងសាង សង់លើផ្ទៃសមុទ្រ ចូលរាប់សិបម៉ែត្រ នៅចំណុចកោះ ស្ដេច ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ពួកគាត់បានដាក់ជាសំណួរសួរថា តើការសាងសង់ ផ្ទះរឺក៏ រីសត នៅក្នុងផ្ទៃទឹកសមុទ្រនេះ តើត្រឹមត្រូវទៅតាមច្បាប់ដែរឬ? បើត្រឹមត្រូវទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា មែន នោះតើពួកគាត់អាចសាងសង់ផ្ទះនៅ លើផ្ទៃទឹកសមុទ្រ បានដូចបុគ្គលមានលុយ មាន អំណាចនេះដែរឬទេ!នេះជាសំណួរដែលប្រជាពលរដ្ឋក៏ ដូចជាមហាជនទូទៅ សួរទៅ កាន់អាជ្ញាធរក្នុងមូលដ្ឋាន តើបទល្មើសទន្ទ្រានអចលនទ្រព្យ ដូចជាការរំលោភយកដីមាត់ព្រែក មាត់សមុទ្រ ដីសាធារណៈ ឬផ្ទៃសមុទ្រ ទ្រព្យសម្បត្តិរដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ច្រើនតែកើតចេញពីអ្នកមានលុយ និងអ្នក មានអំណាច និងបក្សពួកអ្នកធំ ធ្វើជាខ្នងបង្អែកតែប៉ណ្ណោះ ទង្វើល្មើសច្បាប់ទាំងនេះ ពួក គេហាក់ផ្គើនទៅនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលកន្លងមកសម្តេចបានផ្ដល់អនុសាសន៍យ៉ាងក្តៅគគុកថា បុគ្គល ណាដែលហ៊ានរំលោភលើដីសាធារណៈដីព្រៃលិចទឹក ដីព្រែក ដីមាត់សមុទ្រ ផ្ទៃសមុទ្រ ដីតាមតំបន់បឹងទន្លេសាប ឬដីមាត់បឹងទន្លេ សាប ជាជម្រកមច្ឆាជាតិ ត្រូវតែទទួលការខុសត្រូវចំពោះមុខច្បាប់ជា ដាច់ខាត តែសម្រាប់នៅខេត្តកោះកុងឯណ្ណេះវិញ អ្នក មានលុយ មានអំណាច និងមានបក្សពួកមួយចំនួន ហាក់ បីដូចជាមិនខ្វល់ អនុសាសន៍ដែលមានតម្លៃ របស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ!ជាក់ស្ដែងដូចបុគ្គលដែលបានទន្ទ្រានយកឆ្នេរសមុទ្រ សាង សង់សំណង់រឹងមាំ រីសត លើផ្ទៃសមុទ្រ ចូលរាប់សិបម៉ែត្រ នៅចំណុចកោះស្ដេច ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុងនេះជា ដើម។ ដូចអ្នកមានលុយ មាន អំណាច នៅទីក្រុងភ្នំពេញ ទោះបីមិនទាន់បង្ហាញឈ្មោះ បង្ហាញមុខ នៅទង្វើរំលោភសម្បត្តិរដ្ឋ ទោះយ៉ាងណាក៏ ក្រុមអ្នកសារព័ត៌មាន នៅតែបន្តសាវជ្រាវ រកឈ្មោះបុគ្គលនេះមកបង្ហាញសាធារណៈជនឲ្យស្គាល់ និងធ្វើការវាយតម្លៃឲ្យទាល់តែបាន។ គួររំលឹកផងដែលថា ពាក់ព័ន្ធសាង សង់សំណង់លើផ្ទៃ សមុទ្រខាងលើនេះ រដ្ឋបាលខេត្តកោះកុង ធ្លាប់បានចុះធ្វើ ការផ្អាកមិនឲ្យសាងសង់ម្ដងរួចមកហើយ មិនដឹងជាយ៉ាង ដូចម្តេច បានជាបន្តសាងសង់ សារជាថ្មីបន្តទៀត។
បញ្ហានេះដែលប្រជាពលរដ្ឋក៏ដូចមហាជន សូមអំពាវនាវយ៉ាងទទូចដល់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក្រសួងពាក់ព័ន្ធ និងប្រមុខរាជរដ្ឋាភិបាល សូមមេត្តាចាត់វិធានការតឹងរឹងឬមួយចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ ទីតាំងការដ្ឋានមួយកន្លែងនេះផង តើបុគ្គលអ្នកមានលុយ មានអំណាច និងមានបក្សពួកមកពីរាជធានីភ្នំពេញ ណាម្ចាក់ ដែលកំពុងធ្វើព្យុះធ្វើភ្លៀង លើ ទឹកដីសមុទ្រ ស្រុកគីរីសាគរនេះ តើគួរដាក់ ទោសទណ្ឌ ចំពោះបុគ្គលនេះ ទុកជាគំរូដល់អ្នកដ៍ទៃទៀត។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីក្រសួងស្ថាប័នពាក់ព័ន្ធ ស្រុកខេត្តកោះកុង រាល់ម៉ោងធ្វើកា៕