ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងស៊ីសងអាប៉ោងខុសច្បាប់ដុះស្លែប្រចាំនៅក្នុងឃ្លាំងជាប់នឹង”ក្លិបបាល់ទះ០៩” ផ្លូវ លេខ ៤៧៤ក្នុងភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅតែបើកលេងគគ្រឹកគគ្រេងគេដាក់ការសង្ស័យថាឆ្នាំងបាយ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន.!

ភ្នំពេញ៖ តាមប្រភពពីប្រជា ពលរដ្ឋរស់នៅក្នុងភូមិ៨សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបង្ហើបអោយដឹងថា ទីតាំងបើកអាប៉ោងខុសច្បាប់នឹងល្បែងជាច្រើនប្រភេទទៀតនៅក្នុងឃ្លាំងជាប់និង”ក្លឹបបាល់ទះ០៩ ” នៅតែបន្តបើកលេងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងអនាធិប តេយ្យអាងខ្នងអង្អែកលោកធំនៅក្រសួងមហាផ្ទៃទើបហ៊ានផ្គើនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ។

ទីតាំងល្បែងអាប៉ោងខុសច្បាប់ដុះស្លែនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៧៤ ក្រុម ទី២៧ ស្ថិត នៅភូមិ៨ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នាសម្ងំស្ងាត់ ទុកអោយម្ចាស់អាប៉ោងខុស ច្បាប់បើកលេងយ៉ាងរលូនគ្មានសមត្ថកិច្ចអាជ្ញាធរណាម្នាក់ហ៊ានធ្វើការបង្ក្រាបឡើយអោយស្របតាម គោលនយោបាយភូមិឃុំមានសុវត្ថិភាព៧ ចំណុចដាក់ចេញអោយអនុវត្តន៍នោះទេ។

ប្រភពដដែលបានបន្ថែមថា ទីតាំងល្បែងអាប៉ោងខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតខាងលើបើកលេងមិនញញើតច្បាប់ឡើយ សូម្បីស្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាអោយអនុវត្តតាមច្បាប់មិនអនុវត្តនោះទេ គេសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានជាអ្នកបើក ភ្លើងខៀវអោយម្ចាស់ទីតាំងល្បែងអាប៉ោងខុសច្បាប់នេះ បើកលេងល្បែងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យមិនខ្លាចញញើតអ្វីទាំងអស់។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងសុីសងអាប៉ោងមានការព្រួយបារម្ភភ័យខ្លាចអំពីអសន្តិ សុខសង្គម និងអំពើចោរកម្មចោរ លួច. ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុី សងនេះឯង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមអំពាវ នាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការបង្ក្រាបទប់ ស្កាត់បទល្មើសល្បែងស៊ីសងទូទាំងប្រទេសនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់ និងល្បែងគ្រប់ប្រភេទទៀត កំពុងដំណើរការបើកលេងរាល់ថ្ងៃនៅ ក្នុងឃ្លាំងជាប់និង”ក្លិបបាល់ទះ០៩” នេះផង។ ព្រោះហេតុថាអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ខណ្ឌចំការមន រស់តែមាត់ងាប់ត្រគៀកស្តូក ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!