ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ប៉ា សុជាតិ​វង្ស នឹង​ចូល​ឆ្លើយបំភ្លឺ នៅ​ចំពោះមុខ​គណៈកម្មកា​រ​សភា បើ ក្រសួង​មហាផ្ទៃ​ព្រម​ទទួល​សំណើ​នេះ​

ភ្នំពេញ​៖ ប្រតិកម្ម​តៅ​និង​គោលបំណង​របស់​លោក កឹម សុខា អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស សង្គ្រោះ ជាតិ ដែល​ឲ្យ​គណៈកម្មការ​ទី​មួយ​របស់​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ហៅ​លោក​ប៉ា​សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​មក​បំភ្លឺ​ពាក់ព័ន្ធ និង​ការរៀបចំ​អភិវឌ្ឍន៍​តំបន់​បឹងកក់​នោះ​ប្រភព​ពី​សាលា​រាជធានី​ភ្នំពេញ​ឆ្លើយតប​វិញ​ថា​ការឆ្លើយបំភ្លឺ​ធ្វើទៅបាន​ល្គឹក​ណា​មាន​ការអនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​ជាមុនសិន​។​

​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​កាសែតដឹងថា “​សភា​មិនអាច​កោះហៅ​តាមតែ​ចិត្តបាន​ទេ​គឺ​ត្រូវ​ធ្វើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បីឲ្យ​ក្រសួង​មហាផ្ទៃ​សម្រេច​ថា គួរតែ​អញ្ជើញ ឯកឧត្តម ប៉ា សុជាតិ​វង្ស ទៅ​បំភ្លឺ​នៅ​សភា​ឬ​អត់​? ។ ព្រោះនេះ​ជា​ឋានុ​ក្រម​នៃ​ការងារ មិនមែន​នឹកឃើញ​ហៅ​ហៅ​បាន​ឯណា​? ។ លោក ឃួ​ង ស្រេង បញ្ជាក់ថា ក្រសួងមហាផ្ទៃ ជា​អាណាព្យាបាល របស់ សាលា​រាជធានី ភ្នំពេញ​”​។​

​ឯ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ​ក៏​បាន​ចាត់ទុក​ការកោះហៅ អភិបាល​រាជធានី​ភ្នំពេញ ទៅ​ស្រាយ​បំភ្លឺ​នៅ​រដ្ឋសភា មិនទាន់មាន​ច្បាប់​ចែង​នោះទេ ។ លោក និយាយថា “​បើ​ពិនិត្យ​តាម​ផ្លូវច្បាប់ យើង​ឃើញថា អភិបាលខេត្ត​ក្រុង​ទទួល ខុស​ត្រូវ​ជាមួយនឹង​រាជរដ្ឋាភិបាល​។  ប៉ុន្តែ​មិន​ទទួលខុសត្រូវ នៅ​ចំពោះមុខ​រដ្ឋសភា​នោះទេ ។  នេះ​បើ​ផ្អែក​តាម​ផ្លូវច្បាប់ ។ ហើយ​បើ​យើង​មើល​រដ្ឋធម្មនុញ្ញ​សភា​អាច កោះប្រជុំ​បាន​តែ​រដ្ឋមន្ត្រី​ទេ ។​

​លោក ខៀវ សុភ័គ​បញ្ជាក់ថា ខ្ញុំ​គិតថា​កោះហៅ អភិបាល​រាជធានី​ឬ អភិបាល​ខេត្ត​មក​ស្រាយ​បំភ្លឺ​នៅ មុខ​គណៈ កម្ម​ការ​សភា​ដូច​ជា​មិនទាន់មាន​ច្បាប់​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ​” ។​

​ដោយឡែក សម្រាប់​កម្មវិធី​កោះហៅ​លោក ប៉ា សុជាតិ​វង្ស នេះ លោក  អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ របស់​រដ្ឋសភា បាន​ប្រាប់​អ្នកកាសែត​នៅ​រសៀល​ថ្ងៃទី ១៧ វិច្ឆិកា​នេះ​ថា នៅ​ព្រឹក​មិញ លោក​បាន​បញ្ជូន​លិខិត​មួយច្បាប់ តាមរយៈ​សម្តេច​ប្រធានរដ្ឋសភា ជូន​ទៅ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​កោះ​អញ្ជើញ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ភ្នំពេញ ចូល​ឆ្លើយបំភ្លឺ​ចំពោះមុខ​គណៈកម្មកា​រ​រដ្ឋសភា នា​ថ្ងៃ​ទី​២៧ វិច្ឆិកា អំពី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​រាជធានី​ភ្នំពេញ​ករណី​បឹងកក់ និង​បុរី​កីឡា ៕

pasocheatvong_008

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!