ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អាជីវករ​ក្នុង​ផ្សារ​បាន​លុង​ខេត្ត​រតនគិរី ចំនួន​៣០៨​នាក់​បាន​ផ្តិតមេដៃ​សុំ​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​

រតនគិរី ៖ អាជីវករ​ក្នុង​ផ្សារ​បាន​លុង​ខេត្ត​រតនគិរី ចំនួន​៣០៨​នាក់​បាន​ផ្តិតមេដៃ​សុំ​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សុំឲ្យ​មាន​ការទប់ស្កាត់​ហាមឃាត់​លើ​ការសាងសង់​ផ្ទះល្វែង​ជួល លក់ បញ្ចាំ ផ្ទេរសិទ្ធិ ឫ​សង់​តូប ស្តង់ ធ្វើ​អាជីវកម្ម​ផ្សេងៗ​លើ​ដី​ទំហំ​៥៤x១១០​ម៉ែត្រ ដែល​ស្ថិតនៅ​ជាប់​មុខ​ផ្សារ​បាន​លុង​នោះ​។

​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍​ចំនួន​០៣​ច្បាប់ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆការ ឆ្នាំ​២០១៤ កន្លងទៅនេះ​បាន​ដាក់ជូន ទៅ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា និង​ដាក់ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ស ខេង  រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ដែល​ពាក្យស្នើសុំ​អន្តរាគមន៍​ទាំងនេះ​ដោយ​លោក អុក សំអុល អភិបាលក្រុង​បាន​លុង បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៤​កន្លងទៅនេះ​ថា លោក​មាន​បំណង​យក​ដី​៥៤x១១០​ម៉ែត្រ​ធ្វើ​ជា​តូប និង​ស្តង់​ជូន​ដល់​អាជីវករ​ទាំងអស់​ក្រៅ​ពី​បរិវេណ​ផ្សារ​។​

​សូម​រំលឹក​ដែលថា ដី​ទំនេរ​នៅមុខ​ផ្សារ​ក្រុង​បាន​លុង​ទំហំ​៥៤x១១០​ម៉ែត្រ បាន​កើត​មាន​រឿងរ៉ាវ​ប្តឹងតវ៉ា​ច្រើនលើកច្រើនសារ​ពី​អាជីវករ​រាប់រយ​នាក់​ម្តង​រួចទៅហើយ ដោយ​ស្នើ​អោយ​ទុក​ដី​នោះ​សំរាប់​ផលប្រយោជន៍​សាធារណៈ​ជា​ចំណត​រថយន្ត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយ​រក្សា​ទុក​នៅ​សោភ័ណ្ឌភាព បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់​ជាពិសេស​សំរាប់​បញ្ជា​ស​គ្រោះថ្នាក់​អគ្គីភ័យ​ជាយថាហេតុ​។​

​ដោយសារតែ​អាជ្ញាធរ​ខេត្ត​រតនគិរី​លើក​សំណើរ​ធ្វើ​អ​នុប​យោគ​ជាមួយនិង​ទីតាំង​ដី​២​កន្លែង​ផ្សេង​ទៀត​ទៅ​អោយ​ក្រុមហ៊ុន​តា​យ សេង វិនិយោគ​ធ្វើជា​ផ្ទះល្វែង​និង​ការសាងសង់​អគារ​រដ្ឋបាល​សាលាក្រុង​បាន​លុង និង​ការ​សាសង់​អគារ​សាលា​ស្រុក​ចំនួន​៨​ក្នុង​ខេត្ត​រតនគិរី​នេះ ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​ឯកភាព​និង​អនុញ្ញាតិ​អោយ​ធ្វើ​ការដោះដូរ ប៉ុន្តែ​ដោយសារតែ​មាន​ការតវ៉ា​ពី​អាជីវករ​ទាំងនោះ​ទើប​សម្តេច​ហ៊ុន សែន បាន​ចំណា​ឯកភាព​អោយ​រក្សាទុក​ទីតាំង​នោះ​ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១០​កន្លងទៅ​។

​អភិបាលក្រុង​បាន​លុង លោក​អុក សំអុល នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆកា នេះ​បាន​មានប្រសាសន៍​ថា​ទោះជា​យ៉ាងណាក៏ដោយ​ការរៀបចំ​របស់​ក្រុង ក៏​ត្រូវសុំ​គោលការណ៍​ពី​ថ្នាក់លើ​ដែរ ប៉ុន្តែ​ជា​គំនិត​របស់​ក្រុង​ត្រូវតែ​រៀបចំ ពីព្រោះ​ពាក់ព័ន្ធ​និង​របៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ ហើយ​ការរៀបចំ​នោះ​គឺ​ធ្វើ​ត្រឹមត្រូវ​តាម​និតិ​វិធី​ច្បាប់​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​មកទល់ពេលនេះ​គ្រាន់តែ​គំនិត​សាលាក្រុង​នោះ​ទេ​មិនទាន់​បាន​អនុវត្តន៍​ឡើយ​។ គេ​កំពុង​រង​ចាំ​មើល​ថា តើ​សាលាក្រុង​និង​មាន​វិធានការ​យ៉ាងណា ដើម្បី​មាន​ប្រសិទ្ធិភាព​ស្រប​តាម​ចំណា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នោះ​៕​    ​    ​    ​    ​    ​​នឿន ឦសាន្ត​

banlung_market (1) banlung_market

img296

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!