ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមប្រឹក្សាភិបាល សហជីព​ជាតិ​កម្ពុជា គាំទ្រ​ការដំឡើង ប្រាក់ខែ​គោល ១២៨ ដុល្លារ ក្នុង​១​ខែ នៅ​ឆ្នាំ​២០១៥

​ភ្នំពេញ : នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ លោក សោម អូន ប្រធាន​ក្រុមប្រឹក្សាភិបាល សហជីព​ជាតិ កម្ពុជា បាន​ធ្វើ​សន្និសីទកាសែត នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់​២ បានប្រកាស​ស្វាគមន៍ និង​គាំទ្រ ចំពោះ​ការ​តម្លើង​ប្រាក់​ឈ្នួល ចំនួន ១២៨ ដុល្លារ ដែល​ជា​ប្រាក់ខែ​គោល សម្រាប់ កម្មករ កម្មការិនី នៅក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ស្បែកជើង​កម្ពុជា ។​

​លោក សោម អូន បាន​បន្តថា សហជីព​ដែល​មិន​យល់ព្រម និង​ការ​តម្លើង​ប្រាក់​ឈ្នួល អប្បបរមា ១២៨ ដុល្លារ​នោះ គឺជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​កម្មករ កម្មការិនី ភាគច្រើន បាន​គាំទ្រ​ដល់​ការ​តម្លើង ប្រាក់​ឈ្នួល​នេះ ដែល​ធានាបាន​នូវ ស្ថេរភាព និង​ការប្រកួតប្រជែង​។ ចំពោះ​ការមិនសប្បាយចិត្ត ពី​សំណាក់​សមាគម រោងចក្រ​កាត់ដេរ នៅ​កម្ពុជា ទាក់ទង​នឹង​ការ​តម្លើង ប្រាក់​ឈ្នួល​អប្បបរមា ចំនួន ១២៨ ដុល្លា​នោះ​ក្តី តែ​ភាគី​រាជរដ្ឋាភិបាល និង​មាន​កិច្ចប្រជុំ ជាមួយ​ក្រុម​វិស័យ​ឯកជន ដែល​ជា​ក្រុម​ទី​៨ ដើម្បី​ពិភាក្សា​ពី​ការលើកទឹកចិត្ត អ្នកវិនិយោគទុន នៅ​កម្ពុជា​។​

​លោក សោម អូន បាន​មានប្រសាសន៍​បន្ត​ថា​៖ កម្មករ កម្មការិនី នឹង​ទទួលបាន​ប្រាក់ខែ ជា​មធ្យម​ចំនួន ១៥០ ដុល្លារ ដោយ​ពុំ​ទាន់​គិត​បញ្ចូល ការងារ​បន្ថែម​ម៉ោង​។ ហើយ​ការ​តម្លើង ប្រាក់​ឈ្នួល នៅ​ឆ្នាំ​២០១៥​នេះ មិនបាន​ធ្វើឲ្យមាន ការប៉ះពាល់​ការវិនិយោគទុន នៅ​កម្ពុជា​ឡើយ ចំពោះ​ភាគី​បញ្ជា​ទិញ ក៍​ពុំ​បាន​ធ្វើ​ការរិះគន់​អ្វី​ដែរ ។​

​សូមបញ្ជាក់​ថា ចំពោះ​ការបន្ថែម​ប្រាក់​ចំនួន ៥ ដុល្លារ ដល់​កម្មករ កម្មការិនី នៅក្នុង​វិស័យ​កាត់ដេរ ឆ្នាំ​២០១៥ បាន​ដល់ ១២៨ ដុល្លារ​នោះ ជា​ការសម្រេច​ចុង​ក្រោយ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!