ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ ៧​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ភ្នំពេញ ៖ សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ ៧​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី នៅ​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់​ពី​លើក​គ្នា​ជាង ៥០ នាក់​មក​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​អន្តរា​គ​មន៍​បូមទឹក​ភ្លៀង​ដែល​ជន់​លិច​សហគមន៍​រហូត មកដល់​ពេល​ល្ងាច​នៅ​មិនទាន់​ដោះលែង​នៅ​ឡើយ​។​
​សកម្មជន​ស្ត្រី​បឹងកក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មាន​អ្នកស្រី ទេព វ​ន្នី​, លោកយាយ ង៉ែ ឃុន​, អ្នកស្រី គង់ ចាន់ថា​, អ្នកស្រី បូ ឆវី​, អ្នកស្រី ផាន់ ឈុន​រ៉េត​, អ្នកស្រី នង ស្រេង និង​កញ្ញា សុង ស្រី​លាភ​។​

​ដោយ​ពី​មិនឃើញ​មាន​មន្ត្រី​ចេញមក​ជួប​ឬ​អនុញ្ញាត​ឲ្យ​តំណាង​ចូលជួប ពិភាក្សា​រក​ដំណោះស្រាយ​ក្រុម​អ្នក​ភូមិ​បាន​ព្យាយាម​នាំគ្នា​មក​អង្គុយ បិទ​ទ្រូងផ្លូវ​ព្រះមុនីវង្ស ម្តង​ជា​ពីរដង បើ​ទោះ​ជា​កម្លាំង​សន្តិសុខ ខណ្ឌដូនពេញ មក​ចាប់​សែង​ពួកគាត់​ទៅ​ចិញ្ចើម​ផ្លូវ​វិញ​ក៏ដោយ ដែល​បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​នៅ​ចំណុច​នោះ ហើយ​នៅ​ម៉ោង​ប្រមាណ​ជា ១១ ព្រឹក​ក្រុម​សមត្ថកិច្ច​ចម្រុះ ខណ្ឌដូនពេញ សម្រេច​ចាប់​តំណាង​ទាំង ៧ នាក់​នោះ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​។​

​ចំណែក​ក្រុមអ្នកតវ៉ា​ដែល​មាន​ការគាំទ្រ​ពី​បណ្ដាញ​សង្ឃ​ឯករាជ្យ​ផង បាន​រំសាយ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​នៅ​ម៉ោង ១ រសៀល​ក៏​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​នៅ​មុខ​សាលា​រាជធានី​និង​មួយក្រុម​នៅ មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង​តំណាង​ពួក​គេ​មក​វិញ​។​
​លោក ចាន់ ពុទ្ធិ​ស័ក្តិ សកម្មជន​សិទ្ធិមនុស្ស​នៃ​សហគមន៍​បឹងកក់ ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​នេះ​និយាយថា​៖ «​ខ្ញុំ​យល់​ថា អាជ្ញាធរ​ទំនងជា​កំពុង​ចាត់​ទុក​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​យើងខ្ញុំ​ជា ខ្មាំង​សត្រូវ​»​។​

​លោក​ថា រាល់​បញ្ហា​ប្រឈម​របស់​អ្នក​នៅ​ក្នុង​សហគមន៍​បឹងកក់ អាជ្ញាធរ​មិន​អើពើ​ដោះស្រាយ​ឲ្យទាន់​ពេលវេលា​ទេ ថែម​ទាំង​ចាប់ខ្លួន​តំណាង​ដែល​មក​ធ្វើការ​តវ៉ា​រក​ដំណោះស្រាយ​ទៀត​។​

​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី ថ្លែងថា អាជ្ញាធរ​បាន​អត់ធ្មត់​ដល់​កម្រិត​ហើយ មុន​បង្ខំចិត្ត​ប្រើ​កម្លាំង​រៀបរយ​សណ្ដាប់ធ្នាប់​ឡើងវិញ​។ លោក​ថា ពេល​ក្រុមអ្នកតវ៉ា​នាំគ្នា​មក​ស្រែក​តវ៉ា​បិទផ្លូវ​និង​ច្រកចេញចូល សាលា​រាជធានី​ក្រុម​សមត្ថកិច្ច​ក៏​បាន​ប្រើ​គ្រឿងចក្រ​ចុះទៅ​ជីក​កកាយ​បើក ប្រព័ន្ធ​លូ​រំដោះ​ទឹក​នៅ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​មិន​ចំពោះតែ​អ្នក​បឹងកក់​នោះទេ ក្រុម​ណា​ក៏​ដោយ​ឲ្យតែ​ធ្វើ​សកម្មភាព​តវ៉ា​ល្មើសច្បាប់ បិទផ្លូវ និង​បិទ​ច្រកចេញ​ចូល​សាលា​រាជធានី​សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​ចាប់​ឃាត់ ខ្លួន បញ្ជូន​ឲ្យ​នគរបាល​ចាត់ការ​តាម​នីតិវិធី​ច្បាប់​» ៕​

2014_11_12ckr

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!