ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សណ្ឋាគារ​ដឹសា​ម៉ារ​ហ្វ៊ូណន​ខេត្ត​សៀមរាប​រំលោភ យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​

​សៀមរាប ៖ សណ្ឋាគារ​មួយ​ឈ្មោះថា​THE SAMAR VILLA & SPA RESORE FOU-NAN (​ដឹសា​ម៉ារ​ហ្វូណន​) នៅក្នុង ក្រុង​សៀមរាប បាន​នឹង​កំពុង​រង​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ថា​បាន​រំលោភ ​យក​ផ្លូវ សាធារណៈ​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ស​ណ្ឋ​គារ​នោះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក ចក​ក្រុង​ខេត្តសៀមរាប ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ជា​ជនជាតិ​បារាំង​ពីរ​នាក់​ឪពុក​និង​កូន​ដោយ​ឳ​ពុក​មានឈ្មោះ CHRISTIAN JACQUES (​គ្រិស្ទែ​ន ជេក​ខ្វី​ស​) កាន់​ប៉ាស្ព័រ​លេខ 13CV 35576 ចំណែក​កូន​ជា​អ្នកមើលការខុសត្រូវ​នៅក្នុង​សណ្ឋាគារ​ឈ្មោះ BERTRIAND CHRISTIAN JEAN (​បឺ​ទ្រែន ច្រិ​ស្ទែន ជេ​ន​) កាន់​ប៉ាស្ព័រ​លេខ 13FV32340​។​

​ប្រជាពលរដ្ឋ​បាន​និយាយ​ចោទប្រកាន់ថា ពី​នាក់​ឳ​ពុក​និង​កូន​ជា​ជនជាតិ​បារាំង​នោះ​បាន​យក​សំណាញ់​ពណ៌ ខៀវ​មក​បិទ​ផ្លូវ​សាធារណៈ​ទុក​តែ​ប្រឡោះ​តូច​មួយ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​។ ប្រជាពលរដ្ឋ បាន​ថ្លែង​ទៀតថា ពីមុន​ផ្លូវ​នោះ​គឺ​មាន​ទំហំ​ធំ​ងាយស្រួល​ធ្វើ​ដំណើរ​តែ​ឥឡូវ​មិនដឹង​ជា​យ៉ាង​ម៉េច​បាន​ជា​ជន ជាតិ​បារាំង​នោះ​យក​សំណាញ់​ខៀវ​មក​បាំង​ទុក​តែ​មួយ​ប្រឡោះ​តូច​អោយ​ប្រជាជន​ធ្វើដំណើរ​ទៅ​វិញ​ថែម​ទាំង​មាន​ការគំរាមកំហែង​មកលើ​ប្រជាពលរដ្ឋ ព្រមទាំង​មើលងាយ​មើលថោក​មក​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ទី​លំ នៅ​ក្បែរ​សណ្ឋាគារ​ខាងលើ​នោះ​ផង​ដែរ​។

​ដើម្បី​កុំអោយ​ស្តាប់​តែ​ម្ខាងៗ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់ ទីតាំង​សណ្ឋាគារ​ដែល​រង​នូវ​ការរិះគន់​នោះ​ដើម្បី​ស៊ើបសួរ​ព័ត៌មាន​អោយបាន​ជាក់លាក់ ដឹងអី​គ្រាន់តែ​ពេល អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់ ហើយ​នឹង​ថតរូប​ផ្តិត​យក​រូបភាព​នៃ​ការបិទផ្លូវ​សាធារណៈ​នោះ​រួច​មិន ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​ម្ចាស់​សណ្ឋាគារ​ជនជាតិ​បារាំង​ពីរ​នាក់​ឪពុក​និង​កូន​នោះ​បាន​ស្ទុះ​ចេញពី ក្នុង​សណ្ឋាគារ​មក​ចាប់​ដកយក​ម៉ាស៊ីនថតរូប​របស់​អ្នកសារព័ត៌មាន​បោះចោល ហើយ​ថែមទាំង​ដេញ​វ៉ៃ​អ្នក សារព័ត៌មាន​ទៀតផង​។ ក្រោយមក​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ទៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​គោកចក​ឲ្យ ជួយ​អន្ដរា​យគ​មន៍ ពេល​ដែល​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​ជនជាតិ​បារាំង​ធ្វើ​ឬ​ក​ហាក់ដូច ជា​គ្មាន​រឿង​អ្វី​ទាំងអស់ បន្ទាប់​មក​នាំ​សមត្ថកិច្ច​ទៅ​មើល​កន្លែង​បិទផ្លូវ​ពេលនោះ​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​នៅ ក្បែរ​នោះ​បាន​ស្រែកថា ជនជាតិ​បារាំង​នេះ​រំលោភ​យក​ដី​សាធារណៈ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល បន្ទាប់​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​បាន​រាយការណ៍​ទៅ​ប៉ូលិសអន្តោប្រវេសន៍​ដើម្បី​នាំខ្លួន​ជនជាតិ​បារាំង​ពីរ​នាក់​ឪពុក និង​កូន​ទៅ​បំភ្លឺ​នៅ​ជុំវិញ​នៃ​រឿងរ៉ាវ​បោក​កាមេរ៉ា​របស់​អ្នក​សារពត៌មាន​។ ពេល​ទៅ​ដល់​ប៉ុស្ដិ៍​ប៉ូលិស​គោកចក ជនជាតិ​បារាំង​បានឲ្យ​ដឹង​តាមរយៈ​បុគ្គលិក​បក​ប្រែ​របស់​ខ្លួន​ថា រឿង​នេះ​ពួកគេ​មិន​ទទួលខុសត្រូវ​អ្វី​ទាំងអស់ ថែមទាំង​គម្រាម​អ្នកសារព័ត៌មាន​ថាបើ​ហ៊ាន​ចុះ​ផ្សាយ​រឿង​នេះ​ពួកគេ​នឹង​ប្តឹង​។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​នោះ​បាន​បញ្ជាក់​ប្រាប់​អ្នកយក​ព័ត៌មាន​ទៀតថា ម្ចាស់​សណ្ឋាគារ​ជនជាតិ  បារាំង​ពីរ​នាក់​ឪពុក​និង​កូន​នេះ​តែងតែ​មាន​ការឈ្លោះ ទាស់ទែង​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ជារឿយៗ​ ដោយ​គ្មាន​កោតក្រែង​អ្នកណា​ទាំងអស់​ ព្រោះ​លឺ​ល្ហៀងៗ​ថា ​ជនជាតិ​បារាំង​នោះ​ មាន​ខ្សែ​អ្នកមានអំណាច ម្នាក់​នៅ​កាង​ពីក្រោយ​ខ្នង ទើប​ជនជាតិ​បារាំង​នោះ​ ហ៊ាន​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​របស់​គាត់​ សូម្បី​តែ​សមត្ថកិច្ច​ក៏​និយាយ​ថា ​ជនជាតិ​បារាំង​នេះ​មាន​អត្តចរិត​អាក្រក់​ណាស់ ។​

​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​នៅ​ក្បែរ​សណ្ឋាគារ​ខាងលើ​នោះ​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​និង​លោក​អភិបាលខេត្ត​ឃឹម​ប៊ុន​សុង​មេត្តាជួយ​ដោះស្រាយ​បញ្ហា​ដែល​ជនជាតិ​បារាំង​ម្ចាស់​សណ្ឋាគារ THE SAMAR VILLA & SPA RESORE FOUNAN រំលោភ​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​មិន​គិត ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកក្រីក្រ​ដែល​មាន​ទីលំនៅ​នៅ​ក្បែរ​សណ្ឋាគារ​នោះ​ផង​៕
​ច័ន្ទ​សុភាព​

2014_11_08 (2) 2014_11_08 (1) 2014_11_08 (5) 2014_11_08 (4) 2014_11_08 2014_11_08 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!