ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ក្រុមហ៊ុន​ផ្ទះល្វែង​ថោង សា​រ៉ា​ត វាល​ស្បូវ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​វាល​ស្បូវ​ស្ថិតនៅ​ភូមិ​វាល​ស្បូវ ឃុំ​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ដែល​ជា​ផ្ទះ​ទិញ​ពី​ក្រុមហ៊ុន​មាន​ជ័យ​អ៊ិន​ធើ​ណេ​សិនណ​ល់​អ៊ិន​វេស​មេន​របស់​ឈ្មើ​ថោង សារ៉ាត់ និង​ប្រពន្ធ​ឈ្មោះ​ទាវ ធីតា បាន​ផ្ទុះ​ការតវ៉ា​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៤​កន្លងមក​នេះ​ដោយសារ​តែ​ក្រុមហ៊ុន​គ្រោង​នឹង​លក់​ដី​សួន​និង​ផ្លូវ​ចេញចូល​ទៅ​ក្នុង​បុរី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​មិន​ប៉ះពាល់​នា​ពេលកន្លងមក​។​

​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​វាល​ស្បូវ​ទាំងអស់​ត្រូវបាន​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ​បើក​កិច្ចប្រជុំ​ផ្សះផ្សា​ជាបន្ទាន់​មួយ​រវាង​ប្រជាពលរដ្ឋ​និង​តំណាង​ក្រុមហ៊ុន​របស់​ឈ្មោះ​ថោង សារ៉ាត់ ក្រោម​អធិបតីភាព​លោកស្រី​យឹម ស៊ី​មន ចៅសង្កាត់​វាល​ស្បូវ​។​

​ការផ្សះផ្សា​ទំនាស់​នេះ​គឺ​មិន​មាន​លទ្ធផល​បន្តិច​ឡើយ​ដោយសារ​តែ​ក្រុមហ៊ុន​មាន​ជំហ​យក​ដី​សួន​សាងសង់​អគារ​ផ្ទះល្វែង​ថែម​ទៀត ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ស្នើ​ឲ្យមាន​ការរក្សា​ទុក​សួន​និង​ផ្លូវ​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ដើម​ដដែល​ដើម្បី​មាន​សោភណភាព​ផង​និង​ផ្លូវធំ​ទូលាយ​ផង​តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​ពិសេស​លោក​ស្រី​ទាវ ធីតា ដែល​ជា​ប្រពន្ធ​របស់​លោក​ថោង សារ៉ាត់ បាន​ធ្វើ​លិខិត​បញ្ជាក់​ធានា​ជាមួយ​អតិថិជន​ដែល​ទិញ​ផ្ទះល្វែង​ក្នុង​បុរី​វាល​ស្បូវ​រក្សាទុក​សួន​និង​ផ្លូវ​មិន​អាច​ឲ្យមាន​ភាគី​ណាមួយ​មក​កាត់​យក​បាន​ទេ​។ បើ​ថ្ងៃក្រោយ​មាន​គេ​មក​កាត់​ផ្លូវ​នេះ​ក្រុមហ៊ុន​ធានា​សង​ប្រាក់​ទាំងអស់​ទៅ​អតិថិជន​វិញ ឥឡូវនេះ​ស្រាប់តែ​ក្រុមហ៊ុន​ចង់​កាត់​យក​សួន​លក់​ទៅ​ឲ្យ​អ្នកដទៃ​រំលោភ​លើ​កិច្ចសន្យា​ជាមួយ​អតិថិជន​ទៅវិញ​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​អតិថិជន​ទិញ​ផ្ទះល្វែង​ពី​ក្រុមហ៊ុន​មានជ័យ​អ៊ិន​ធើ​ណេ​សិនណ​ល់​របស់លោក​ថោង សារ៉ាត់ ផ្ទុះ​ការតវ៉ា​និង​មាន​បញ្ហា​ជាមួយនឹង​ម្ចាស់​បុរី​។ កន្លង​មក​ការទិញ​លក់​នេះ លោក​ប្រធាន​តុលាការក្រុង​ភ្នំពេញ​អាំង មាលតី បាន​ធ្លាប់​ប្ដឹង​លោក​ថោង សារ៉ាត់ ចោទ​ពី​បទ​ឆបោក​ប្រាក់​ក្នុង​រឿង​ទិញ​លក់​ផ្ទះ​ប្រគល់​ប្រាក់​គ្រប់​ហើយ​ស្រាប់តែ​មិន​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ហើយ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​នៅក្នុង​តុលាការក្រុង​ភ្នំពេញ​នៅ​ឡើយ​។​

​ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ទិញ ផ្ទះល្វែង​ពី​បុរី​របស់​ថោង សារ៉ាត់ គួរ​ពិចារណា​មុន​នឹង​សម្រេច​ចិត្ដ​ដើម្បី​កុំឲ្យ​អស់​ប្រាក់​ហើយ​ទទួលបាន​នូវ​ការឈឺចាប់​៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!