ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ.!

នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ ‹‹នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ និងតំណាងជាន់ខ្ពស់នៃប្រទេសដៃគូអភិវឌ្ឍន៍នានាផងដែរ។ នៅមុនពិធីបើកកិច្ចប្រជុំកំពូលផ្លូវការ មេដឹកនាំនៃប្រទេសមេគង្គ បានអញ្ជើញកិច្ចប្រជុំចង្អៀត ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំទាំងអស់បានរំលឹកឡើងវិញ នូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ដោយចីរភាព នៃអាងទន្លេមេគង្គ និងការបង្កើតឡើងគណៈកម្មការទន្លេមេគង្គ (MRC) ដោយតំណាងរដ្ឋាភិបាល នៃបណ្ដាប្រទេសក្នុង អាងទន្លេមេគង្គក្រោម ដោយផ្អែកលើទស្សនៈវិស័យ សម្រាប់អាងទន្លេទាំងមូលនិងដោយ ឈរលើប្រវត្តិដ៏យូរអង្វែងនៃកិច្ចសហប្រតិ បត្តិការមេគង្គចាប់តាំងពីឆ្នាំ១៩៥៧មក ដែលពេលនោះ បានបង្កើតឡើងនូវគណៈ កម្មាធិការសម្រាប់សម្របសម្រួលការស្រាវជ្រាវក្នុងអាងទន្លេមេគង្គក្រោម។ មេដឹកនាំទាំងអស់បានកត់សម្គាល់នូវសកម្មភាពជាអាទិភាព និងការប្តេជ្ញាចិត្តដែលបានកំណត់ និងធ្វើមុនកិច្ចប្រជុំកំពូល MRC និងភាពប្រទាក់ក្រឡាគ្នាជាបន្ត ជាមួយនឹងប្រទេសជាសមាជិក MRC រួមមានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី១ ក្នុងឆ្នាំ២០១០ នៅទីក្រុងហួ ហ៊ីន ប្រទេសថៃ ក្រោមមូលបទ “ការបំពេញតាមតម្រូវការ ដោយរក្សាបាននូវតុល្យភាព៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព *កិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ នៅទី ក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមមូលបទ “សន្តិសុខទឹក ស្បៀងអាហារ និងថាមពល ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០ ១៨ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ក្រោមមូលបទ ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ “។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់ នូវសារៈសំខាន់នៃការរួមចំណែករបស់អាងទន្លេមេគង្គ ចំពោះផ្នែកពាក់ព័ន្ធនឹងទឹកនៃរបៀបវារៈសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, ក្របខណ្ឌសេនដៃ សម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយសម្រាប់ឆ្នាំ២០ ១៥-២០៣០, របៀបវារៈអាស៊ាន ស្ដីពីស មាហរណកម្មតំបន់ ការតភ្ជាប់ និងការបិទ គម្លាតអភិវឌ្ឍន៍ក្នុងសហគមន៍អាស៊ាន និងតម្រូវការសម្រាប់ការងើបឡើងវិញដ៏រឹងមាំពីជំងឺឆ្លងកូវីដ-១៩ ក្នុងស្ថានភាពមានការវិវត្តប្រែប្រួល និងបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិ មានលក្ខណៈស្មុគ្រស្មាញ ដែលក្នុងបរិបទនេះ មេដឹកនាំទាំងអស់បានអះអាង សារជាថ្មី នូវគុណតម្លៃនៃកិច្ចសហប្រតិបត្តិការពហុភាគី។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់នូវភាពបន្ទាន់ចាំបាច់ជុំវិញបញ្ហាប្រឈមហា និភ័យ និងកាលានុវត្តិភាពសំខាន់ៗ ដែលបណ្តាប្រទេសក្នុងអាងទន្លេមេគង្គក្រោម កំពុងជួបប្រទះនាពេលបច្ចុប្បន្ននិងអនាគត ដែលកើតឡើងដោយអន្តរកម្ម នៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ នោះការគ្រប់គ្រងទឹកឲ្យប្រសើរបំផុត ដើម្បីសម្រេចឲ្យបាននូវសន្តិសុខ ទឹកក្នុងអាងទន្លេមេគង្គ គឺមានសារៈសំខាន់សម្រាប់និរន្តរភាពបរិស្ថាន និងទ្រទ្រង់សុខុមាលភាពសេដ្ឋកិច្ច និងសង្គម របស់សហគមន៍ក្នុងអាងទន្លេមេគង្គ ក៏ប៉ុន្តែទន្ទឹមនឹងនោះ ក៏ត្រូវស្វះស្វែងរកនូវគំនិតថ្មីៗ និងវិធីសាស្ត្រធ្វើការរួមគ្នាប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយឲ្យបានគ្រប់គ្រាន់ ឆ្លើយតបនឹងហានិភ័យដែលចេះតែកើនឡើង និងផលចំណេញខាតពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេ។ មេដឹកនាំ MRC បានទទួលស្គាល់ នូវការលើកកម្ពស់កាលានុវត្តភាពសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពលដែលមាន សម្រាប់ប្រទេសក្នុងអាងទន្លេមេគង្គទាំងអស់ អាចកើតមានបានតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រសិន បើប្រទេសទាំងអស់ធ្វើការរួមគ្នា។ មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃអង្គការអាងទន្លេ ដែលផ្អែកលើសន្ធិសញ្ញាដ៏រឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុ ក្នុងស្ថានភាពដែលមានការវិវត្តផ្នែកស្ថាប័នសម្រាប់ការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ និងបានស្វាគមន៍ចំពោះការចូលរួមកាន់តែកើនឡើងពីប្រទេសតាមដងទន្លេទាំងអស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាង ដោយឈរស្មារតី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពិសេសទទួលស្គាល់ នូវការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតរបស់ MRC និងការប្ដេជ្ញាចិត្តរបស់ពួកគេ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិករបស់ MRC៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!